ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ ប៊ុ​ន​សុង និង​ង៉ែត រ​ដ្ឋា ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​នេះ ​មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​១៨ ធ្នូ ខាង​មុខ​នេះ នឹង​មានការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាងកីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ ក្នុង​នោះ​កីឡាករ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ថ្ងៃអាទិត្យ ទី​១៨ ធ្នូ ខាង​មុខ​នេះ នឹង​មានការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​រវាងកីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ ក្នុង​នោះ​កីឡាករ ជ័យ ប៊ុ​ន​សុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង​កីឡាករ ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​ត ស​.ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ អ្នកគាំទ្រ​កំពុង​រង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង២​រូប​នេះ ​មួយ​ ណា​សម្រេច​គោលដៅ​ខណៈកីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​ដែរ​នោះ​។

កីឡាករ​ថៃ​ទាំង​២​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ រីឯ​ប្រវត្តិ​ប្រកួត​របស់​គេ​ក៏​មិនធម្មតា​ប៉ុន្មាន​ដែរ ។ ជា​ពិសេស ជ័យ ប៊ុ​ន​សុង និង​វី​ហ្គោ ស​.​ដាន​ឆ័​យមានបទពិសោធន៍​ប្រកួត​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង ។ ជ័យ ប៊ុ​ន​សុង ធ្លាប់​ប្រកួត​៦២​ដង ឈ្នះ​៣៥​ដង ចាញ់​២៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ។ ចំណែក​វី​ហ្គោ ស​.​ដាន​ឆ័​យ​វិញ​ធ្លាប់​ប្រកួត​បាន​៥៣​ដង ឈ្នះ​៤៤​ដង ចាញ់​៩​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៦​ដង ។ ជ័យ ប៊ុ​ន​សុង បើ​ទោះជា​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ​បន្តិច​មែន ក៏​មិន​ទាន់​ប្រាកដ​ថា​អាច​យកឈ្នះ​បាន​ដែរ ។

ង៉ែត រ​ដ្ឋា និង​កីឡាករ​ថៃ​វ៉ា​ត់​ឆា​រ៉ា​ក់​ដេ​តស​.​ដាន​ឆ័​យ​វិញ​នោះ កាន់តែ​ពិបាក​វាយតម្លៃ​ទុក​មុន​ដូច​គ្នា ព្រោះថា​ប្រវត្តិ​ប្រកួត​រវាង​ពួក​គេ​ទាំង​២ គឺ​មិន​លើស​គ្នា​ប៉ុន្មាន​ឡើយ ។ ង៉ែត រ​ដ្ឋា ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៤៨​ដង ចាញ់​១៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១២​ដង ខណៈ​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៨៦​ដង ឈ្នះ​៦៤​ដង ចាញ់​១៧​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង ។ ដូច្នេះ សម្រាប់​ការ​ប្រកួត​លើក​នេះ​ង៉ែត រ​ដ្ឋា មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។

ក្រៅពី​គូ​អន្តរជាតិ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និងកម្ពុជា​ជា​ច្រើន​គូ​ទៀត​ដូច​ជា កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ កេ​ត ចាន់​ឌី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ ផា ផា​ន​ណា​ក់មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ សាន ឡាក់​ហា​យ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ខេ​ម ចាន់ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ណ​ក់ ស៊ីនួន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ ជឹ​ម សុ​ភី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​កីឡាករ ចាន់ ស៊ី​នេ​ត មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ៕