ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រៀន​វេស្ទ​ឡាញន៍​ចូល​រួម​ក្នុង​ទិវា​សំអាតទី​ក្រុង​នៅ​ខណ្ឌ​មាន​ជ័យ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលា​រៀន​វេស្ទ​​ឡាញន៍​សាខា​ច្បារ​អំពៅ​ និង​សាខា​សន្ធរ​ម៉ុក​ កាល​ពី​ព្រឹក​ថ្ងៃ​​សុក្រ ទី​២៥​ កុម្ភៈ បាន​សហ​ការ​ជា​មួយ​សាលា​ខណ្ឌ​មាន​ជ័យ និង​សាលា​​បឋម​សិក្សា​ច្បារ​​អំពៅ​ទី​១​ និង​ច្បារ​អំពៅ​ទី​២ ​រៀប​ចំ​យុទ្ធ​នា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ទិវា​សំអាត​ទី​ក្រុង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​សាលា​ខណ្ឌ​ គណៈ​កម្ម​ការ​នាយក​សាលា​វេស្ទ​ឡាញន៍​​ ​និង​ណត្ស​ឡាញ​ន៍​ និង​លោក​គ្រូ អ្នក​គ្រូ​ សិស្សានុ​សិស្ស​​ជាង​១២០​នាក់ ។

រាជធានីភ្នំពេញ ៖ សាលា​រៀន​វេស្ទ​​ឡាញន៍​សាខា​ច្បារ​អំពៅ​ និង​សាខា​សន្ធរ​ម៉ុក​ កាល​ពី​ព្រឹក​ថ្ងៃ​​សុក្រ ទី​២៥​ កុម្ភៈ បាន​សហ​ការ​ជា​មួយ​សាលា​ខណ្ឌ​មាន​ជ័យ និង​សាលា​​បឋម​សិក្សា​ច្បារ​​អំពៅ​ទី​១​ និង​ច្បារ​អំពៅ​ទី​២ ​រៀប​ចំ​យុទ្ធ​នា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ស្តី​ពី​ទិវា​សំអាត​ទី​ក្រុង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​សាលា​ខណ្ឌ​ គណៈ​កម្ម​ការ​នាយក​សាលា​វេស្ទ​ឡាញន៍​​ ​និង​ណត្ស​ឡាញ​ន៍​ និង​លោក​គ្រូ អ្នក​គ្រូ​ សិស្សានុ​សិស្ស​​ជាង​១២០​នាក់ ។

ការ​ចូល​​រួម​ធ្វើ​អនាម័យ​ បរិ​ស្ថាន​ល្អ និង​សណ្តាប់​ធ្នាប់​​​មូល​ដ្ឋាន​នា​ពេល​នេះ​ គឺ​ស្រប​ទៅ​តាម​គោល​ការណ៍​​​ទាំង​១០​របស់​​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា និង​យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​​ការ​ចូល​រួម​ចំណែក​របស់​ប្រជា​ពល​​រដ្ឋ​គ្រប់​ស្រទាប់​​​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​លើ​ការ​ថែរក្សា​សោភ័ណ​ភា​ព​ទី​ក្រុង​​តាម​ពាក្យ​ស្លោក​ ទុក​​ដាក់​សំរាម​ត្រឹម​ត្រូវ ​អនាម័យ​ល្អ​ ទី​ក្រុង​មាន​សោភ័ណ​ភាព​ផង​ដែរ ។

យុវ​សិស្ស​មិន​ សុជា​តា ជា​ប្រធាន​​ក្រុម​ទទួល​​ខុស​ត្រូវ​ផ្នែក​បរិ​ស្ថាន​នៃ​យុវ​សិស្ស​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ងារ​សហ​គមន៍​​របស់​សាលា​រៀន​វេស្ទ​ឡាញន៍​ បាន​ឱ្យ​ដឹង​ថា សំរាម​គឺ​ជា​ប្រភព​មេ​រោគ បើ​សិន​ជា​យើង​មិន​ចេះ​ពី​របៀប​ទុក​ដាក់​ និង​បែង​ចែក​​ឱ្យ​​បាន​ល្អ​​ទេ​នោះ អាច​នឹង​ជះ​ឥទ្ធិ​ពល​អាក្រក់​​ធ្វើ​ឱ្យ​មាន​​ការ​ប៉ះ​ពាល់​ដល់​សុខ​ភាព​​សាធា​រណៈ​​ពុំ​ខាន​ឡើយ ។ យុទ្ធ​នា​ការ​នេះ​ពិត​ជា​បាន​​ពញ្ញាក់​ស្មារតី​ប្រជា​ពល​រដ្ឋ​ឱ្យ​​​យល់​ដឹង​បន្ថែម​ទៀត​​ពី​ការ​ថែរក្សា​​អនាម័យ​ទី​ក្រុង ​ដើម្បី​លើក​​ស្ទួយ​សុខុមាល​ភាព​ សណ្តាប់​ធ្នាប់​​សាធា​រណៈ និង​សោភ័ណ​ភាព​រាជ​ធានី​ភ្នំពេញ ។

លោក​អ៊ុំ ថៃ​លី​ទី ប្រធាន​​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ងារ​សហ​គមន៍​​បាន​ឱ្យ​ដឹង​ថា យុទ្ធ​នា​ការ​នេះ​គឺ ជា​គំនិត​ផ្តួច​ផ្តើម​របស់​សិស្សានុ​សិស្ស​នៃ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ក្នុ​ងការងារ​សហ​គមន៍​​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ជា​ថវិកា​ និង​សំភារ​ពី​សាលា​រៀន និង​វេស្ទ​ឡាញន៍ និង​​ណត្ស​ឡាញន៍។ លោក​​បាន​បន្ថែម​ទៀត​ថា ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​បាន​ចូល​រួម​យ៉ាង​សកម្ម​លើ​​ការ​ងារ​សង្គម​ជា​ច្រើន​​មាន​ដូច​ជា​ ការ​ជួយ​ឧបត្ថម្ភ​​ជា​សំភារ​​​ដល់​អនុ​វិទ្យា​ល័យ​សៀម​រាប វិទ្យា​​ល័យ​ហ៊ុន​សែន ​ព្រៃ​នប់ អង្គ​ការ​​ម្លប់​តាប៉ាង មជ្ឈ​មណ្ឌល​​កុមារ​អន្ត​រជាតិ រៃ​អង្គាស​ថវិកា​ជួយ​ជន​រង​គ្រោះ​ដោយ​ឧបទ្ទ​វ​ហេតុ​​នៅ​កោះ​ពេជ្រ និង​កង​ទ័ព​​​​​ឈរ​ជើង​ការ​ពារ​ប្រា​សាទ​ព្រះ​វិហារ​ ព្រម​ទាំង​​រៀប​ចំ​​សិក្ខា​សាលា​​អប់រំ​បែប​ព្រះ​ពុទ្ធ​​សាសនា ច្បាប់​ចរា​ចរណ៍​​ផ្លូវ​គោក​ និង​​ការ​អប់រំ​សុខ​ភាព​បន្ត​ពូជ​ជា​ដើម ។

​លោក​ប៉ិច បូឡែន ​​ប្រធាន​នាយក​ប្រតិ​បត្តិ​​​វេស្ទ​ឡាញន៍​ឌីវឺឡុប មិន​គ្រូប បាន​មាន​ប្រសាសន៍​ថា សាលា​រៀន​វេស្ទ​ឡាញន៍​ និង​ណត្ស​ឡាញន៍​​មិន​​ត្រឹម​​តែ​ផ្តល់​នូវ​ការ​អប់រំ​ប្រកប​ដោយ​គុណ​ភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​លើ​ការ​ងារ​សង្គម​កិច្ច និង​ការ​ងារ​​មនុស្ស​ធម៌​តាម​រយៈ​ការ​ចូល​រួម​ជា​មួយ​ស្ថាប័ន​រដ្ឋ​ ឯក​ជន អង្គ​ការ​​ជាតិ និង​អន្តរ​ជាតិ​នានា។ សាលា​រៀន​វេស្ទ​ឡាញន៍ បាន​ទទួល​ការ​គាំទ្រ​​ពី​សំណាក់​មាតា​បិតា​សិស្ស លើ​កម្ម​វិធី​សិក្សា និង​សេវា​កម្ម​ផ្សេងៗ​របស់​ខ្លួន ។ ដូច​នេះ​សាលា​រៀន​បាន​កសាង​អគារ​សិក្សា​កំពស់​៤​ជាន់ ស្ថិត​នៅ​ខាង​ជើង​អគារ​ពន្ធ​ដារ​ខណ្ឌ​មាន​ជ័យ ខាង​ក្រោយ​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​ ដែល​នឹង​ចាប់​ផ្តើម​​ដំណើរ​ការ​​នៅ​​ខែ​ឧសភា ​ឆ្នាំ​២០១១ ខាង​មុខ​នេះ ។

​គួ​របញ្ជាក់​ថា សាលា​រៀន​វេស្ទ​ឡាញន៍ បាន​បង្កើត​​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ការ​ងារ​សហ​គមន៍​ក្នុង​​ទិស​ដៅ​អនុ​វត្ត​គម្រោង​ចំនួន​៥​របស់​ខ្លួន​ ដូច​ជា​គម្រោង​ការ​ងារ​បរិ​ស្ថាន​ ការ​ងារ​សុខ​ភាព ការ​ងារ​សិទ្ធិ​មនុស្ស និង​គោល​ការណ៍​ប្រជា​ធិប​តេយ្យ​​ ការ​ងារ​អភិ​​វឌ្ឍន៍​តម្លៃ​នៃ​ការ​រស់​នៅ និង​ការ​ងារ​សុវត្ថិ​ភាព​ចរា​ចរណ៍​​ផ្លូវគោក ។ មិន​តែ​ប៉ុណ្ណោះ​ ក៏​មាន​គម្រោង​​​អំពី​ការ​លើក​កំពស់​សីល​ធម៌ សុជីវ​ធម៌ មនុស្ស​ធម៌ និង​ឱ្យ​មាន​ការ​ទទួល​ខុស​​ត្រូវ​របស់​កុមារ និង​យុវ​ជន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ៕