ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! សូមប្រយ័ត្នពីថ្ងៃទី១៣ ដល់១៩ កក្កដានឹងមានភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ កក្កដា ខាង​មុខ​នឹង​នេះ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់

រាជធានី​ភ្នំពេញ ៖ ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ កក្កដា ខាង​មុខ​នឹង​នេះ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១៣-១៩ ខែកក្កដា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ។

ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែកក្កដា ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ។

ក្រសួង​ធនធានទឹក​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទំនាប​កណ្តា​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥​អង្សា​សេ​នឹង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣-៣៥ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥​អង្សា​សេ​នឹង សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤​អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្ហូរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣​អង្សា​សេ​។ ថ្ងៃ​ទី​១៣-១៤ ខែកក្កដា នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​នៅ ផ្នែក​ខ្លះ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ។ នៅ​លើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ ។ ក្រសួង​ក៏​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​១៥-១៩ ខែកក្កដា នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ