ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​រន្ធត់​គ្រប់​គ្នា ​ពេល​ឃើញ​ឡាន​ឡើង​ខ្ទេច​បែប​នេះ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ …

ខេត្តកណ្ដាល ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​បាន​ជ្រុល​ចង្កូត​ទៅ​បុក​របង​ថ្ម​បណ្ដាល​ឲ្យ​ក្រឡាប់ និង​រង​របួសធ្ងន់​-​ស្រាល​៤​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២-៣៣ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។

សមត្ថកិច្ច​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1208 (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​) ចំណែក​ជន​រង​គ្រោះ​ទាំង​៤​នាក់​មាន ១-​ឈ្មោះ ន​ង ង​ន់​ឡែ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​ម្ចាស់​រថយន្ត បាន​រង​របួសធ្ងន់​, ២-​ឈ្មោះ ធី ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​កម្មករ រង​របួសស្រាល​, ៣-​ឈ្មោះ ធឿ​ន ថុ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ រង​របួសស្រាល និង ៤-​ឈ្មោះ រឿ​ន ឡៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​កម្មករ រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ទាំងអស់​គ្នា ។

ប្រភព​បន្ត​ថា មុន​ពេល​កើត​ហ​តុ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ជា​ចំណុច​ផ្លូវ​កោង ក៏​ជ្រុល​ទៅ​បុក​របង​ថ្ម​បណ្ដាល​ឲ្យ​ក្រឡាប់ និង​រង​របួសធ្ងន់ និង​ស្រាល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុង​រក​រថយន្ត​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕