ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ប្រមាណ​៣០​នាក់​មក​ឃ្លាំមើល​មុខ​សាលាដំបូង ខណៈ​ហៅ ទេព វ​ន្នី មក​សួរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោកស្រី ទេព វ​ន្នី

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោកស្រី ទេព វ​ន្នី ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​ដីធ្លី​បឹង​កក់ បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហៅ​មក​សួរនាំ​បន្ថែម​ពាក់​ព័​ន្ឋ​នឹង​ការ​ជេរ​ប្រមាថ​សមត្ថកិច្ច ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ លោក​ចៅក្រម​ស៊ើបសួរ អ៊ឹម វណ្ណៈ បាន​បញ្ចប់​ការ​សួរ​ដេញដោល​លោកស្រី ទេព វ​ន្នី​ហើយ និង​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោកស្រី​យក​ទៅ​ឃុំ​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស​វិញ ខណៈ​ដែល​អ្នកគាំទ្រ​និង​សកម្មជន​ប្រមាណ​៣០​នាក់ និង​ព្រះ​តេជគុណ នួន សាវ៉ា​ត ក៍​មាន​វត្តមាន​ឃ្លាំ​តាមដាន​ការ​ហៅ​លោកស្រី ទេព វ​ន្នី មក​សួរ​នេះ​ផង​ដែរ ៕