ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​PM សាលក្រម​ផ្ដន្ទាទោស​5​នាក់ ​ដាក់​ពន្ធនាគារ​ពី​4​ទៅ​5​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ចៅក្រម​សាលាដំបូង​រាជធានី បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ជួញដូរ​នូវ​សារធាតុ​ញៀន​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ចៅក្រម​សាលាដំបូង​រាជធានី បាន​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​ជួញដូរ​នូវ​សារធាតុ​ញៀន​ និង​បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន​ដោយ​ផ្ដន្ទាទោស​ជនជាប់ចោទ​៥​នាក់​ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​ពី​៤​ទៅ​៥​ឆ្នាំ ដែល​រឿង​ក្ដី​នេះ​បាន​បណ្ដាល​ឱ្យ​មន្ត្រី​អាវុធហត្ថ​ម្នាក់ និង​ក្រុម​ឧ​ក្រិ​ដ្ផ​ជន​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍ ។

ជនជាប់ចោទ​ដែល​តុលាការ​ផ្ដន្ទាទោស​មាន ១-​ឈ្មោះ លី វី​រៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ ទី អៀង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​៣-​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ​ឈិ​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៥​ឆ្នាំ​ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន ។ ចំណែក​៤-​ឈ្មោះ លី កុក​ហ៊ុយ ហៅ​ប៉ា ហ្គិ​ច ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​៥-​ឈ្មោះ​ត្រាវ រិ​ទ្ធា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៤​ឆ្នាំ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។ សេចក្ដីសម្រេច​នេះ​បើកផ្លូវ​ឱ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥​ខែវិច្ឆិកា ឆ្នាំ​២០១៦ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ បាន​បើក​សវនាការ​ក្នុង​សំណុំរឿង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ​ចូលរួម​ក្នុង​ក្រុម​ឧក្រិដ្ឋជន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

ជនជាប់ចោទ​១-​ឈ្មោះ លី វី​រៈ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ បាន​ឆ្លើយ​នា​ពេល​សវនាការ​ថា ខ្លួន​បាន​ស្គាល់ឈ្មោះ លឹ​ម តេ​ង (​ស្លាប់​) កាល​នៅ​ជាប់​ពន្ធនាគារ​ជាមួយ​គ្នា ។

ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ក៏​បាន​ជួប​គ្នា​ដោយ​ចៃដន្យ ពេល​នោះ​ក៏​បាន​សុំ​លេខ​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គាត់​ក៏​បាន​តេ​មក​ខ្ញុំ​ឲ្យ​យក​ថ្នាំ​ញៀន​ទៅ​ឲ្យ​គេ​បាន​បី​ដង ។ ចំណែក​ឈ្មោះ លី កុក​ហ៊ុយ ហៅ​ប៉ា ហ្គិ​ច ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ បាន​ឆ្លើយ​បដិសេធ​ថា​ខ្លួន​មិនដឹង​រឿង​នេះ​ទេ​។ រីឯ​ឈ្មោះ ទី អៀង ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ ក៏​បាន​ឆ្លើយ​បដិសេធ​ដែរ ។ នៅ​ពេល​សវនាការ​រសៀល​នោះ ជនជាប់ចោទ​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ​ឈិ​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ បាន​ឆ្លើយ​បដិសេធ​ថា ខ្លួន​មិនដឹង​រឿង​នេះ​ទេ និង​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ឆ្លើយ​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​គឺ​ពូ​ឈ្មោះ រស់ ឧស្សាហ៍ បាន​ឲ្យ​ខ្លួន​មក​ថត​កាត​គ្រី​រថយន្ត​ពី​ឈ្មោះ លឹ​ម តេ​ង ហើយ​ពេល​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព ប្រធាន​ការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​និយាយ​នា​ពេល​សវនាការ​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមេសា​ឆ្នាំ​២០១៦ កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ឈ្មោះ លី វី​រៈ នៅ​បឹង​ឈូក ហើយ​ក៏​បាន​សួរ​ចម្លើយ​ទៅ​លើ​ជនសង្ស័យ​ក៏​បាន​ប្រាប់​ទីតាំង​ដែល​គេ​យក​គ្រឿងញៀន​ទៅ​លាក់​ទុក​។ ពេល​នោះ​លោក​ក៏​បាន​ទាក់ទង​សូម​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា មាស ច័ន្ទ​ពិសិដ្ឋ ហើយ​បាន​ចូល​ទៅ​ឆែកឆេរ​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​មួយ​ចំនួន រីឯ​ឈ្មោះ លឹ​ម តេ​ង ក៏​បាន​រត់ឡើង​ទៅ​លើ​ផ្ទះ ពេល​នោះ​កម្លាំង​របស​លោក​បានរ​ត់ទៅ​តាម​ក្រោយ​ក៏​ត្រូវ​ឈ្មោះ លឹ​ម តេ​ង បាញ់​ត្រូវ​មួយ​គ្រាប់ ពេល​នោះ​ក៏​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដើម្បី​បាញ់​រំដោះ​កងកម្លាំង​ដែល​រង​គ្រោះ ហើយ​ពេល​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ស្លាប់ ។

តំណាង​អយ្យកា​រលោក សៀង សុខ បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​បើ​យោង​ទៅ​តាម​ការ​សួរ​ដេញដោល​ជនជាប់ចោទ​ទាំងអស់​មិន​មាន​ភស្តុ​តាង​ដើម្បី​ដោះ​បន្ទុក​ទេ អ​ញ្ចឹ​ង​តំណាង​អយ្យការ​នៅ​តែ​តម្កល់​បទចោទប្រកាន់​នៅ​ដដែល ៕