ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុង​​ផ្អៀង​ឡើង​រយះ​ទ្រុង​ធ្លាក់​​រាយ​ប៉ាយ​ពេញ​ផ្លូវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​កាលពី​យប់ នៅ​វេលា​ទៀប​ភ្លឺ​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​បើក​ជាប់ផុង​ដាច់​រយះ​ទ្រុង​ធ្លាក់​ទឹកកក​រាយ​ប៉ាយ​ពេញ​ផ្លូវ​ …

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ខ្លាំង​កាលពី​យប់ នៅ​វេលា​ទៀប​ភ្លឺ​រថយន្ត​ដឹក​ទឹកកក​១​គ្រឿង​បើក​ជាប់ផុង​ដាច់​រយះ​ទ្រុង​ធ្លាក់​ទឹកកក​រាយ​ប៉ាយ​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៦ តាម​ផ្លូវជាតិ​លេខ​៤ នៅ​ទល់មុខ​សង្កាត់​ចោម​ចៅ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-4854 ជា​រថយន្ត​ដឹក​ទឹកកក​ដើម​ពេញ បើកបរ​ក្នុង​ទិ​ដៅ​ពី​កើត​ទៅ​លិច ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​កើតហេតុ​ផ្លូវ​ទើប​ធ្វើ​ប្រព័ន្ធ​លូ​ជា​គំរោង​សាងសង់​ពង្រីក​ផ្លូវ បន្ទាប់​កាយ​ដី​ដាក់​លូ​រួច​ហើយ​បាន​កប់​ដី​វិញ​សម្រាប់​ចេញចូល​នៅ​សាលាសង្កាត់ តែ​មិន​ទាន់​ចាក់​បេតុង​ទេ ។ ដោយសារ​តែ​យប់​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ស្ទើរ​ពេញ​មួយ​យប់ ធ្វើ​ឲ្យ​ដី​ហូរ​ច្រោះ ខណៈ​រថយន្ត​ដឹក​ទឹកកក​មក​ពី​ផ្លូវជាតិ​លេខ​៣​ដើម្បី​យក​មក​ដាក់​លក់​នៅ​ផ្លូវជាតិ​លេខ​៤​ក្បែរ​សាលាសង្កាត់​ចោម​ចៅ​នោះ​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​ខាងលើ​បាន​បត់​ឆ្វេង​អែប​ចូល​ដាក់​ទឹកកក​នៅ​ក្បែរ​នោះ ស្រាប់តែ​ធ្វើ​ឲ្យ​រថយន្ត​ផុង​កង់​ខាងស្តាំ​ជាប់​លូ​ដែល​ទើបនឹង​កប់​នោះ បណ្តាល​ឲ្យ​រថយន្ត​ផ្អៀង​រយះ​ទ្រុង​ចំហៀង​ខាងស្តាំ​ធ្លាក់​ទឹកកក​រាយ​ប៉ាយ​ពេញ​ផ្លូវ ឯ​រថយន្ត​ហើប​កង់​មុខ​ចំហៀង​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ឡានទឹក​កក​បាន​ហៅ​រ៉ឺ​ម៉ក​មក​ដឹក​ទឹកកក​យក​ទៅ​កិន​ដើម្បី​ចែកចាយ​ឲ្យ​ម៉ូយ​បន្ត​ទៀត និង​ស្ទួ​ច​រថយន្ត​យក​ទៅ​ជួសជុល ៕