ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទី នរិន្ទ នាំ​យក​អាវ​ចែក​ប្រជា​ការពារ ឯ​ផ្ទាំង​សូ​ឡា​ចែក​រដ្ឋបាល​ឃុំ​ស្រុក​និង​អង្គភាព​ប្រដាប់​អាវុធ

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គី​ស​នី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ និង លោក ម៉ៅ ធនិន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៦ លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គី​ស​នី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ និង លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ព្រមទាំង​នាំ​យក​អាវ​ចែក​ជូន​ដល់​កម្លាំង​ប្រជា​ការពារ និង​បំពាក់​ផ្ទាំង​សូ​ឡា​ប្រើ​ពន្លឺព្រះអាទិត្យ​ដល់​សាលាស្រុក​ភ្នំក្រវាញ ឃុំ អង្គភាព​នគរបាល និង​អាវុធហត្ថ​សម្រាប់​ប្រើប្រាស់​។ ពិធី​នេះ​បាន​ប្រារ​ព្វ​ធ្វើ​នៅ​សាលាស្រុក​ភ្នំក្រវាញ​ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ មេឃុំ​មេ​ភូមិ និង​ក្រុមការងារ​ចុះ​មូលដ្ឋាន​មួយ​ចំនួន​ទៀត​។

កម្លាំង​ប្រជា​ការពារ​ទាំងអស់​មាន​ចំនួន​១.១០៦​នាក់ មក​ពី​០៧​ឃុំ គឺ​ឃុំ​លា​ច ឃុំ​ព្រ​ងិ​ល ឃុំ​ស​ន្ទ្រែ ឃុំរ​កាត ឃុំ​សំរោង ឃុំ​ផ្ទះ​រុង និង​ឃុំ​បាក់​ចិញ្ចៀន ដែល​ម្នាក់​ៗ​ទទួល​បាន​អាវ​ប្រជា​ការពារ​០១ អាវរ​ងារ​០១ ពិល​០១ និង​ថវិកា​១០.០០០​រៀល​។ បំពាក់​ផ្ទាំង​សូ​ឡា​ប្រើ​ពន្លឺព្រះអាទិត្យ​ជូន​មន្ទីរ​បក្ស​ស្រុក​ចំនួន​០២​ផ្ទាំង អធិការដ្ឋាន​នគរបាល​ស្រុក​០៣​ផ្ទាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​០៣​ផ្ទាំង សាលាឃុំ​ទាំង​០៧​មួយ​ឃុំ​០៣​ផ្ទាំង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​០៧​មួយ​ប៉ុស្តិ៍​០៣​ផ្ទាំង​។

លោក ទី នរិន្ទ និង​លោក ម៉ៅ ធនិន បាន​សម្ដែង​ពី​ទឹកចិត្ត​ស្រលាញ់​រាប់អាន​ចំពោះ​បងប្អូន​កម្លាំង​ប្រជា​ការពារ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អនុវត្ត​បាន​ល្អ​ប្រសើរ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​ការ​ការពារ​ផលប្រយោជន៍​រួម និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។ ថ្ងៃនេះ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​បាន​នាំ​យក​អាវ​ពណ៌​ទឹកប៊ិច​ចាស់​ដែល​មាន​សរសេរ​អក្សរ​ដាក់​ថា​ប្រជា​ការពារ​(​តាម​ឈ្មោះ​ភូមិ​នីមួយ​ៗ) អាវរ​ងារ និង​ពិល​មក​ចែក​ជូន​បងប្អូន​ប្រជា​ការពារ​ទាំង​០៧​ឃុំ​ក្នុងស្រុក​ភ្នំក្រវាញ សម្រាប់​ពាក់​សម្គាល់​ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ឲ្យ​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

អាវ​រងារ​សម្រាប់​ពាក់​ក្នុង​ពេល​ខែរងារ​ដើម្បី​ឲ្យ​កក់ក្ដៅ និង​ការពារ​ជំងឺ​ផ្ដាសាយ​តាម​អាកាសធាតុ​ប្រែប្រួល​ផង​ដែរ​។ ប្រជា​ការពារ​គឺជា​កម្លាំង​មួយ​ដ៏​សំខាន់​នៅ​ជាប់​ជាមួយ​ប្រជាជន​ហើយ​រាល់​សភាពការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន​ត្រូវ​ដឹង​មុនគេ​មុន​នឹង​ឈាន​ទៅ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​កងកម្លាំងប្រដាប់អាវុធ​នានា​។ លោក​ផ្ដាំផ្ញើ សូម​ឲ្យ​កម្លាំង​ប្រជា​ការពារ ប៉ុស្តិ៍​រដ្ឋបាល នគរបាល និង​អាវុធហត្ថ​ស្រុក បង្កើន​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បន្ថែម​ទៀត​ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ដ​៕​