ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​រក​អ្នក​ដើរ​លេង​ជាមួយ ​ឱ្យ​​iPhone7​ជា​សា​គុណ

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ព័ត៌មាន Oddity Central ស្ត្រី​​​ចំណាស់​ម្នាក់​ អាយុ​៦៣​ឆ្នាំ​​បាន​ប្រកាស​​រក​ក្មេង​​ស្រី​មក​រួម​ដំណើរ​កម្សាន្ត​​​ជាមួយ ដោយគាត់​ជា​អ្នក​ចេញ​លុយ​ឱ្យ​​ទាំងអស់​ ។ ពោល​​គឺ​អ្នក​ដែល​ស្ម័គ្រ​មក​រួម​ដំណើរ​កំសាន្ត​ជាមួយ​លោកស្រី គឺ​មិន​ចាំបាច់​ចេញ​លុយ​មួយ​​រៀល​ទេ ហើយ​បាន​iPhone7 ប្រើ​​​ទៀត​​ផង​។

លោកស្រី Li Yanling បាន​និយាយ​ថា លោកស្រី​រស់នៅ​ម្នាក់ឯង ក្រោយ​ពេល​កូនស្រី​របស់​លោកស្រី ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា​​បាត់​ ។ ប្តី​របស់​លោកស្រី​ បាន​ទៅ​ចូលរួម​ដំណើរ​កំសាន្ត​ជាមួយ​មិត្ត​ភក្តិ​ ដោយ​ទុក​​ឱ្យ​គាត់​​នៅ​ម្នាក់ឯង​ក្នុងផ្ទះ នាទី​ក្រុង​ចឹ​ង​ចូ​វ ប្រទេស​ចិន​។

លោកស្រី​បាន​សរសេរ​បង្ហោះ​ចូល​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម WeChat ថា «​ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង​ចឹ​ង​ចូ​​វ​តែ​ម្នាក់ឯង ហើយ​ខ្ញុំ​ចង់បាន​ក្មេង​ស្រី​ចិត្តល្អ​ម្នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី១៩​ឆ្នាំ ទៅ​២៤​ឆ្នាំ ទៅ​ដើរ​លេង​ជាមួយ​ខ្ញុំ ដើម្បី​មាន​គ្នា​និយាយ​លេង និង​ជួយ​ថតរូប​គ្នា​ទៅ​វិញ​ទៅ​មក​ ។ ខ្ញុំ​ចង់​ឃើញ​សមុទ្រ​នៅ San​ya នា​ពេល​ឆ្នាំ​នេះ តែ​ខ្ញុំ​មិន​ចង់ទៅ​ដើរ​លេង​តែ​ម្នាក់ឯង​ទេ​» ។

លើស​ពី​នេះ​​ទៀត លោកស្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ក្មេង​ស្រី​ដែល​ស្ម័គ្រចិត្ត​មក​ជាមួយ​លោកស្រី មិន​ចាំបាច់​ត្រូវ​ចំណាយ​លើ​ការ​ដើរ​លេង​នោះ​ទេ​ ។ អ្វី​ៗ​ទាំងអស់ ​គឺ​លោកស្រី​ជា​អ្នក​ចំណាយ​។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ គឺ​លោកស្រី​នឹង​ផ្តល់​ជូន iPhone7 មួយ​គ្រឿង​ជា​រង្វាន់​លើកទឹកចិត្ត​ ។

ក្រោយ​ពី​បានឃើញ​សារ​បង្ហោះ​របស់​លោកស្រី មនុស្ស​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន ទៅ​ដើរ​លេង​ជាមួយ​លោកស្រី ដោយ​មិន​ទទួលយក iPhone7 ឬ​ក៏ឲ្យ​លោកស្រី​ចំណាយ​ប្រាក់​លើ​ខ្លួន​ឡើយ​ ។ អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ គឺ​មិន​ចង់​ឲ្យ​លោកស្រី​ជួប​ភាព​ឯកា​ ។