ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​អស់​ពេញ​១​យប់​ទើប​ទើប​ក្របួច​.​កបាន​ មុខ​សញ្ញា​ចោរ​ដ៏​កក្រើក​ប្រចាំ​ស្រុក​ក្រគរ

1 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សា​ត់ ៖ មុខសញ្ញា​ចោរលួច​និង​ប្លន់​ដ៏​សកម្ម​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ក្រគរ​ចាប់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​យ៉ាង​កក្រើក​នៅ​ក្នុង​ទឹកដី​ស្រុក​ក្រគរ ​។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ព័ទ្ធ​ត្រៀម​ចាប់​រយៈពេល​មួយ​យប់ រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ ​កក្កដា…

ខេត្ត​ពោធិ៍​សា​ត់ ៖ មុខសញ្ញា​ចោរលួច​និង​ប្លន់​ដ៏​សកម្ម​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ក្រគរ​ចាប់ខ្លួន​បាន ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​និង​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​យ៉ាង​កក្រើក​នៅ​ក្នុង​ទឹកដី​ស្រុក​ក្រគរ ​។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ព័ទ្ធ​ត្រៀម​ចាប់​រយៈពេល​មួយ​យប់ រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ ​កក្កដា ​ឆ្នាំ​២០២២ ទើប​ឃាត់ខ្លួន​បាន​នៅ​នឹង​ផ្ទះ​ក្នុងភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

លោក សា​រឿ​ន ​សា​រ៉ា​វុ​ធ អធិការ​នគរបាល​ស្រុក​ក្រគរ​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះប៉ិល ​សុ
​ភ័​ណ្ឌ ភេទ​ប្រុស​ អាយុ៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ​ ។ ជនសង្ស័យ​រូប​នេះ​ ជាមុខសញ្ញា​លួច​ផង​និង​ប្លន់​ផង​តាម​កាលៈទេសៈ​ ដែល​សមត្ថកិច្ច​តាម​ប្រមាញ់​ជាយូរ​ណាស់​មក​ហើយ​ ប៉ុន្តែ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​ដាក់បន្ទុក​ប៉ុន្តែ​ថ្មី​ៗ​នេះ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ និង​ប្លន់​ម៉ូតូ​ជា​បន្តបន្ទាប់​ចំនួន៣​គ្រឿង ។

ក្នុង​នោះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​និង​ម៉ូតូ dream មួយ​គ្រឿង​នៅ​បី​ទីតាំង​ផ្សេង​គ្នា​ដោយ​ប្រើ​ពេល​ត្រឹមតែ​មួយ​យប់​ ទើប​មាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ហើយ​ទើប​សមត្ថកិច្ច​ឈាន​ដល់​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​នៅ​នឹង​ផ្ទះ​បញ្ជូន​មក​អធិការដ្ឋាន​ដើម្បី​វែករកមុខ​សញ្ញា​ទទួល​ទិញ​ផល​ចោរកម្ម​និង​បំពេញ​នីតិវិធី​ចាត់ការ​តាម​ច្បាប់ ។

អត្ថបទសរសេរ ដោយ