ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Air Pods កាស​ឥត​ខ្សែ​បាន​ដាក់​លក់​បន្ទាប់​ពី​ពន្យារពេល​២​ខែ

7 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវការ​ថា AirPods ដែល​ជា​កាស​ឥត​ខ្សែ នឹង​ចាប់ផ្តើម ដាក់​លក់​ហើយ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន ។ បន្ទាប់​ពី​ពន្យារពេល​អស់​រយៈពេល …

ក្រុមហ៊ុន Apple បាន​ប្រកាស​ជា​ផ្លូវការ​ថា AirPods ដែល​ជា​កាស​ឥត​ខ្សែ នឹង​ចាប់ផ្តើម ដាក់​លក់​ហើយ​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន ។ បន្ទាប់​ពី​ពន្យារពេល​អស់​រយៈពេល​ពីរ​ខែ​ដោយ​គ្មាន​ការ​ពន្យល់​ពី​មូលហេតុ​នៃ​ភាពយឺត​យ៉ាវ​នោះ​ទេ ។

Apple បាន​បញ្ជាក់​ថា សម្រាប់​ការ​ដឹក​ជញ្ជូន AirPods នឹង​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ក្រោយ​ស្រប​ពេល​ដែល​ផលិតផល​មួយ​នេះ​ចាប់ផ្តើម​ដាក់​លក់​នៅ​ហាង Apple Store ។ តម្លៃ​របស់ AirPods គឺ ១៥៩​ដុល្លារ ។ សម្រាប់​ការ​យឺតយ៉ាវ​ក្នុង​ការ​លក់​ក្រុមហ៊ុន​គ្រាន់តែ​និយាយ​ថា យើង​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​មួយ​នេះ​រួចរាល់​សម្រាប់​អតិថិជន​របស់​យើង ។ ជាង​នេះ​ទៅ​ទៀត​ក្រុមហ៊ុន Apple ក៏​មិន​បាន​បញ្ជាក់​ថា AirPods របស់​ខ្លួន និង​ចេញ​លក់​ប៉ុន្មាន​គ្រឿង​នោះ​ទេ ។

ក្នុង​ពេល​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​នោះ AirPods និង​ធ្វើ​កម្មវិធី​បង្ហាញ​ក្នុង​ប្រទេស​ជាង​មួយ​រយ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក កា​ណា​ដា ចិន ជប៉ុន អូស្ត្រាលី បារាំង អា​ល្លឺ​ម៉​ង់ និង​ប្រទេស​ឥណ្ឌា​ជាដើម ។ AirPods ជា​គ្រឿង​ដ៏​មាន​សារសំខាន់​សម្រាប់ Iphone 7 ដែល​ជា​ប្រភេទ​កាស​ឥត​ខ្សែ ។ វា​ជា​កាស​ដែល​ត្រូវការ​សាក​ថ្ម ហើយ​ការ​សាក​ថ្ម​របស់​វា​ត្រូវ​ដាក់​នៅ​ក្នុង​ប្រអប់ ហើយ​រាល់​ការ​សាក​ថ្ម​ម្តង​គេ​អាច​ស្តាប់​បទ​ចម្រៀង​រយៈពេល​៥​ម៉ោង ។

ក្រុមហ៊ុន Barclays បាន​និយាយ​ថា ក្រុមហ៊ុន Apple គ្រោង នឹង​ផលិត​ចេញ​នូវ AirPods ប្រមាណ​ពី​១០​ទៅ​១៥​លាន​គ្រឿង សម្រាប់​ដំណាក់កាល​ដំបូង​នេះ ។ ក្រុមហ៊ុន Apple បាន​បញ្ចេញ​ទូរស័ព្ទ Iphone ប្រមាណ​៧៥​លាន​គ្រឿង​នៅ​ត្រីមាស​ទី​បី​ដើមឆ្នាំ​២០១៥ ៕