ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗថ្ងៃទី១១ដល់១៤កក្កដាកម្ពុជារងឥទ្ធិ ពលពីថៃធ្វើឲ្យភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៤ ខែកក្កដា​ខាង​មុខ​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​ប្រពន្ធ​សម្ពាធ​ទាប​ពី​ប្រទេស​ថៃ និង​អូស​បន្លាយ​ពី​ប្រទេស​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​១៤ ខែកក្កដា​ខាង​មុខ​នេះ កម្ពុជា​បាន​រង​ឥទ្ធិពល​ប្រពន្ធ​សម្ពាធ​ទាប​ពី​ប្រទេស​ថៃ និង​អូស​បន្លាយ​ពី​ប្រទេស​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លាយឡំ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជាដើម ។

យោង​តាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​កា​រវិ​វត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដោយ​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ​ដែល​អូស​បន្លាយ​ពី​ប្រទេស​ថៃ​ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​រួម​ជាមួយ និង​មូសុង​និរតី​បក់​ខ្លាំង​មក​លើ​តំបន់​មាត់​សមុទ និង​ភាគ​ខាងក្រោម​កម្ពុជា​ផង​នោះ​បាន​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​និង​រាជធានី​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លាយឡំ ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​នោះ​នៅ​ថ្ងៃ​ទី​១១-១៤ ខែកក្កដា តំបន់​មាត់សមុទ្រ​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​ដែល​អាច​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​រវាង​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ អាច​ជួប​ប្រទះ​នៅ​ជំនន់​ទឹកភ្លៀង ។ ទន្ទឹម​នោះ​នៅ​លើ​ផ្ទៃសមុទ្រ​នឹង​មាន​ភ្លៀង​ខ្លាំង​ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជាយថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​តាមដាន​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​ហើយនឹង​ជម្រាប​ជូន​ជា​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ