ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​ក្នុង​ប្រទេស​ថៃ ​ពុំ​មានសញ្ញា​បង្ហាញ​ថា​ធូរស្រាល

13 ឆ្នាំ មុន

មក​ដល់​ពេល​នេះ​ស្ថានការណ៍​នៅ​ក្នុងប្រទេស​ថៃ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​បាងកកពុំ​ទាន់​មាន​ផ្ដល់​សញ្ញា​បង្ហាញ​ពី​ភាព​ ធូរស្រាល​នៅឡើយ​ទេ ផ្ទុយ​ទៅ​វិញ​ហាក់ដូចជា​មានភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ត្រង់​ថា ភាគី​ជំ​លោះ​ទាំង​២លោកនាយក​រដ្ឋមន្ដ្រីអាប់​ភី​ស៊ី​ត និង​ក្រុម​បាតុករ​អាវ​ក្រហម​ដែលមាន​ភក្ដីភាព​ចំពោះ​លោក​ថា​ក់​ស៊ី​ននៅ​តែមិន ​ចុះសម្រុង​គ្នា​ចំពោះ​ការ​ចរចា​សន្ដិភាពដើម្បី​បញ្ចប់វិបត្ដិ​នយោបាយ​ដែល​ អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ

មក​ដល់​ពេល​នេះ​ស្ថានការណ៍​នៅ​ក្នុងប្រទេស​ថៃ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​បាងកកពុំ​ទាន់​មាន​ផ្ដល់​សញ្ញា​បង្ហាញ​ពី​ភាព​ធូរស្រាល​នៅឡើយ​ទេ ផ្ទុយ​ទៅ​វិញ​ហាក់ដូចជា​មានភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ត្រង់​ថា ភាគី​ជំ​លោះ​ទាំង​២លោកនាយក​រដ្ឋមន្ដ្រីអាប់​ភី​ស៊ី​ត និង​ក្រុម​បាតុករ​អាវ​ក្រហម​ដែលមាន​ភក្ដីភាព​ចំពោះ​លោក​ថា​ក់​ស៊ី​ននៅ​តែមិន​ចុះសម្រុង​គ្នា​ចំពោះ​ការ​ចរចា​សន្ដិភាពដើម្បី​បញ្ចប់វិបត្ដិ​នយោបាយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។ 

ការ​មិន​ចុះសម្រុង​គ្នា​លើក​ចុង​ក្រោយនេះ​គឺ​ក្រុម​បាតុករ​អាវ​ក្រហម​ប្រកាស​ថា ពួកគេ​នឹង​ចរចា​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ជាមួយលោក​អាប់​ភី​ស៊ី​ត ប្រសិនបើ​លោក​អាប់​ភីស៊ី​ត យល់ព្រម​ដកទ័ព​ចេញពី​កន្លែង​ធ្វើ​បា​តុកម្ម​របស់​ពួក​គេ ចំណែក​ខាង​លោក​អាប់​ភីស៊ី​ត វិញ​ថា រូប​លោក​នឹង​ចរចា​ជាមួយ​មេ​ដឹកនាំ​ក្រុម​អាវ​ក្រហម ប្រសិនបើ​ក្រុម​អាវក្រហម​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​របស់​ពួក​គេជា​មុន ។

ការ​ខ្វែងគំនិត​គ្នា​នេះ​ត្រូវ​បាន​អ្នកវិភាគស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃនិយាយ​ថា អាច​មានការ​ផ្ទុះអាវុធ និង​ការផ្ទុះ​ឡើង​អំពើ​ហិង្សា​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស និង​របួស​ជា​ច្រើន​នាក់​ថែម​ទៀត ។ គិត​ត្រឹមវេលា​រសៀល​ថ្ងៃ​ទី​១៧ ឧសភា ចំនួន​អ្នកស្លាប់ និង​របួស​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាងប៉ូលិស និង​ក្រុម​បាតុករ​អាវ​ក្រហម​រយៈពេល៤​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​អ្នក​ស្លាប់​កើនឡើង​ដល់​៣៥នាក់ និង​របួស​២៥១​នាក់ រួច​គេ​រំពឹង​ថា នៅមាន​អ្នក​ស្លាប់​ថែម​ទៀត ៕