ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ជាប់គុក​ជាប់​២​ដង​ហើយ​មិន​រាង ឥឡូវ​ចូល​គុក​ជា​លើក​ទី​៣​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ខិលខូច​រក​លេខ​ដាក់​គ្មាន​ទេ អំពើ​ល្អ​មិន​គិត​ធ្វើ គឺ​សាង​តែ​អំពើអាក្រក់ ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​២​ដង​មក​ហើយ គឺ​លើក​ទី​១ លួច​មាន់​អ្នកស្រុក​ត្រូវ​ចាប់ខ្លួន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ខិលខូច​រក​លេខ​ដាក់​គ្មាន​ទេ អំពើ​ល្អ​មិន​គិត​ធ្វើ គឺ​សាង​តែ​អំពើអាក្រក់ ហើយ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​២​ដង​មក​ហើយ គឺ​លើក​ទី​១ លួច​មាន់​អ្នកស្រុក​ត្រូវ​ចាប់ខ្លួន និង​ជាប់គុក​រយៈពេល ១៣​ខែ និង​លើក​ទី​២ លួច​អាវុធ​របស់​នគរបាល ប៉ុស្តិ៍​ដំណាក់​អំពិល ជាប់គុក​១៨​ខែ​។ ប៉ុន្តែ​មិន​ព្រម​រាងចាល​ឡើយ​។ រីឯ​ម្ដងនេះ បាន​ផឹកស្រា​ស្រវឹង​ស្រែក​ជេរ​គំរាម​សម្លាប់​អតីត​ជា​អធិការរង​នគរបាល​ស្រុក អង្គស្នួល​ម្នាក់ និង​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​របស់​គាត់​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​។

ខណៈនោះ​ត្រូវ​បាន​នគរបាល​ស្រុក​ចុះ​ទៅ​សហ​ការណ៍ ជាមួយ​នគរបាល​ប៉ុស្ដិ៍ ដំណាក់​អំពិល ឃាត់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​។ ការ​ខ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៤​និង ៣០​នាទី ថៃ្ង​ទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ ឈ្មោះ ស៊ី​ម ជី​ម ហៅ​មាំ​ង អាយុ​៣០​ឆ្នាំ ជនជាតិ​ខែ្ម​រ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ជា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​អធិការរង នគរបាល​ស្រុក​អង្គស្នួល មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ត្រូវ​ជន​នោះ​វាយ​បំផ្លាញ​របស់របរ​មួយ​ចំនួន​មាន​ដូច​ជា​ធុង​ចម្រោះ​ទឹក​ស្អាត​ចំនួន​០១ ជើង​ទម្រ​ធុង​ចម្រោះ​ទឹក​ស្អាត​២ ចាន​បាយ និង​ស្លាបព្រា​មួយ​ចំនួន​ទៀត​ផង​ដែរ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ ហើយ​បាន​រករឿង​អតីត​អធិការ​នគរបាល​ស្រុក​អង្គស្នួល​ម្នាក់ ដោយ​ជន​នោះ​បាន​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​ជន​រង​គ្រោះ​យក​ទៅ​ស្ងោរ​ស៊ុប​។

មិនតែប៉ុណ្ណោះ​បាន​វាយ​បំផ្លាញ​សម្ភារ​ខាងលើ​ថែម​ទៀត ទើបត្រូវ​នគរបាល​ចុះ​ទៅ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​។ ក្រោយ​ពេល​ចាប់ខ្លួន​ជន​នោះ​បាន​សារភាព​ថា ធ្លាប់​ជាប់​ពន្ធនាគារ​២​ដង​មក​ហើយ​គឺ​លើក​ទី​១​លួច​មាន់​អ្នកស្រុក​ត្រូវ​ចាប់ខ្លួន ជាប់គុក​រយៈពេល ១៣​ខែ និង​លើក​ទី​២ លួច​អាវុធ​របស់​នគរបាល ប៉ុស្តិ៍​ដំណាក់​អំពិល​ជាប់គុក​១៨​ខែ​។ ពេល​នេះ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ញាត់​ចូល​គុក​ជា​លើក​ទី​៣​ទៀត​ហើយ​៕