ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ថា ការ​លួច​កា.ប់​ដើម​ធ្នង់​២៣​ដើម​ពី​ក្នុង​ព្រៃ​សហគមន៍ មិនមែន​ជា​បទល្មើស​តូចតាច​ឡើយ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​លួច​កា.ប់​ដើម​ធ្នង់​ចំនួន​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ​ពោធិ​ជ្រក ជម្រក​ឬ​ទ្ធិ​សែន ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​លួច​កាប់​ដើម​ធ្នង់​ចំនួន​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍ ព្រៃឈើ​ពោធិ​ជ្រក ជម្រក​ឬ​ទ្ធិ​សែន ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង នៅ​តែ​ជា​ប្រធានបទ​ក្តៅ​នៅឡើយ  ខណៈ​ដែល​ជន​ប្រព្រឹត្ត​បទល្មើស​មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ បទល្មើស​យ៉ាង​ព្រហើន​នេះ​ដែរ ត្រូវ​បាន​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ថា វា​មិនមែន​ជា​បទល្មើស​តូចតាច​ឡើយ ត្រូវ​មាន​វិធានការ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ។

ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សង្កត់​ថា បទល្មើស​ព្រៃឈើ  បឹងបួ ទន្លេ ភ្នំ កើត​មាន​គ្រប់កន្លែង   តើ​ការ ការពារ​យ៉ាងម៉េច ។ ដូច​នៅ​ស្រុក​កំពង់លែង លួច​កាប់​ដើម​ធ្នង់​អស់​២០​ដើម តើ​ការពារ​យ៉ាងម៉េច បើ​កាប់​១​ដើម ២​ដើម ចុះ​ថា​គេ​លួច តែ​នេះ​កាប់​ម្តង​ជាង​២០​ដើម​។ រឿង​នេះ​មិនមែន​ប្រជាពលរដ្ឋ​មិនដឹង​នោះ​ទេ  អស់លោក​ធ្វើ​អី​ក៏​គាត់​ដឹង​ដែរ ចង់​មិន​ចង់​កាប់​ហើយ កាត់​ជា​កង់​ៗ ដឹក​ជញ្ជូន​យក​ទៅ​កាន់​កន្លែង​សិប្បកម្ម តុ ទូ មួយ​កន្លែង នៅ​ភូមិ​ច្រ​ណូ​ក​ទៀត កុំ​ថា​គេ​មិនដឹង  នេះ​ជា​ការ​រំលោភ​មួយ​យ៉ាង​ធំ​។

ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ឲ្យ លោក សំ ចាន់ អភិបាលស្រុក​កំពង់លែង ថាបើ​មានការ​រំលោភ​បែប​នេះ ត្រូវ​ចាត់ការ​ភ្លាម ហើយ​បើ​ចាត់ការ​មិន​បាន​សុំ​អន្ត រាគ​មន៍​ពី​ឯកឧត្តម​នឹង​ចាត់ការ​ហើយ​។ ជុំវិញ​បញ្ហា​លួច​កាប់​ដើម​ធ្នង់​២៣​ដើម ពី​ក្នុង​ព្រៃ​សហគមន៍​នេះ​ដែរ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បាន ឲ្យ​ដឹង​ថា បាន​បញ្ជូន​សំណុំរឿង ដល់​ដៃ​តុលាការ​យូ​ហើយ តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ តុលាការ​ចាត់ការ​បែប​ណា​នោះ​ទេ  ដោយ​ក្នុង​នោះ​បាន​ចោទ ប្រកាន់​ជនសង្ស័យ​ជា​មេខ្លោង​ម្នាក់ ឈ្មោះ ជៀប តឿ​ង មាន​ទីលំនៅ ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ឈ្មោះ​នេះ​ក៏​ជា​ម្ចាស់​សប្ប​កម្ម​ឈើ អត់​ច្បាប់​ផង​ដែរ ។

ឈ្មោះ​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ លួច​កាប់​ដើម​ធ្នង់​២៣​ដើម មានមុខ​កាត់​ធំ​ៗ ពី​ក្នុង​សហគមន៍ ហើយ​បើ​យោង​តាម​ផ្លូវច្បាប់ ត្រូវ​ផាកពិន័យ ហើយនឹង​ត្រូវ​ដាក់​ព​ន្ឋ​នាគារ​ទៀត​។ សូម​មរំ​ឮ​កថា ក្នុង​អំឡុង​បុណ្យកាន់បិណ្ឌ មាន​ជន​ពុំ​ស្គាល់​មុខ​បាន​លួច​កាប់​ដើម​ធ្នង់​មានមុខ​កាត់​ធំ​ចំនួន​២៣​ដើម យក​ចេញពី​ព្រៃ​សហគមន៍​ខាងលើ ស្ថិត​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ ស្រុក​កំពង់លែង ហើយ​បាន​បែក​ការណ៍​ដឹង​ដល់​សហគមន៍ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ ទើប​ដាក់​ពាក្យ​ប្តឹង​មក​សមត្ថកិច្ច និង​ត្រូវ​បាន​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ​ក្នុង​ករណី​បទល្មើស​នេះ ហើយ​បាន​ស្គាល់​អត្តសញ្ញាណ​ដែរ តែ​ខាង​តុលាការ នៅ​មិន​ទាន់​ចាត់ការ​នៅឡើយ ៕