ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាងខ្លួនជាយោធាឬ? ​ហ៊ានដឹកឈើ​ទាំងថ្ងៃ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​របស់​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ ឈើបាត់ដំបង បាន​ចាប់​ឃាត់​​រថយន្ត​យោធា​មួយ​​គ្រឿង កាលពី​វេលាម៉ោង៣រសៀល​ថ្ងៃ​ទី​១៤ ធ្នូ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​មាន​​ដឹកឈើ​ប្រភេទ​ធ្នង់​​ជា​​ច្រើន​ដុំ និង​​ឃាត់ខ្លួន​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​របស់​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃ ឈើបាត់ដំបង បាន​ចាប់​ឃាត់​​រថយន្ត​យោធា​មួយ​​គ្រឿង កាលពី​វេលាម៉ោង៣រសៀល​ថ្ងៃ​ទី​១៤ ធ្នូ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​មាន​​ដឹកឈើ​ប្រភេទ​ធ្នង់​​ជា​​ច្រើន​ដុំ និង​​ឃាត់ខ្លួន​បុរស​​២​នាក់​ផង​​ដែរ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ​ងឿ​ម សំណាង អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​យោធា​កងទ័ពជើងគោក​ទិស​ទី​៤ និង​ម្នាក់​ទៀត​ឈ្មោះ​ស្វាយ យឿ​ន អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​អង្គភាព​ជាមួយ​គ្នា ។ រីឯ​រថយន្ត​ខាងលើ អត់​មាន​ពាក់​ស្លាក​លេខ​ទេ តែ​ជា​ប្រភេទ​រថយន្ត​យោធា ដោយ​ត្រូវ​កម្លាំង​រក​ឃើញ​ឈើ​ប្រភេទ​ធ្នង់​ចំនួន​៩៨​ដុំ​​ ។ បច្ចុប្បន្ន ឈើ​ធ្នង់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ដើម្បី​ចាត់ការ​​តាម​ច្បាប់ ។