ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងទាំង៥កំពុងពេញឃ្លាន ពេញឆ្ងាញ់ និងត្រូវ​រៀន តែជីដូនខ្វះ​​លទ្ធ​ភាព​ណាស់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ក្មេងតូចៗជា​បងប្អូន​បង្កើត​គ្នាចំនួន​៥​នាក់​ បាន​និងកំពុង​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរាដែលមាន​ជីវភាព​ក្រីក្រ​លំបាក​ណាស់ ហើយ​ឪពុក​ម្ដាយរបស់ក្មេងៗបាន​​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​​ប្រទេស​ថៃ​ ​រយៈ៨ខែ​​មក​​ហើយ ​។​​

ខេត្តពោធិ៍សាត់​ ៖​ ក្មេងតូចៗជា​បងប្អូន​បង្កើត​គ្នាចំនួន​៥​នាក់​ បាន​និងកំពុង​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរាដែលមាន​ជីវភាព​ក្រីក្រ​លំបាក​ណាស់ ហើយ​ឪពុក​ម្ដាយរបស់ក្មេងៗបាន​​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​​ប្រទេស​ថៃ​ ​រយៈ៨ខែ​​មក​​ហើយ ​។​​

ជីដូន​​ឈ្មោះ​ជិន យ៉េន​ អាយុ​៦៤​ឆ្នាំ ​រស់នៅ​ភូមិ​ទួល​ខ្មែរ ​ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ។​ ចំណែក​ចៅ​ៗ​ទាំង​៥​នាក់ ​១-ឈ្មោះ​​​ផៃ សុ​
ផា​ន ​ភេទ​ស្រី ​អាយុ​១៣​ឆ្នាំ​ រៀន​ថ្នាក់​ទី​៦, ២-​ឈ្មោះ​ផៃ ស​ម្ជ​ស្ស​ ភេទ​ស្រី ​អាយុ​១០​ឆ្នាំ​ រៀន​ថ្នាក់​ទី​​៤, ៣-​ឈ្មោះ​ផៃ សុភាព​ ភេទ​ស្រី​អាយុ​​៧​ឆ្នាំ ​រៀន​ថ្នាក់​ទី​២, ៤​-​ឈ្មោះ​ផៃ ផា​ន់​នី ​ភេទ​ប្រុស ​អាយុ​​៥​ឆ្នាំ និង៥-​ឈ្មោះ​ផៃ ផា​ន់​ណា​ ភេទ​ប្រុស​អាយុ​០១​ ឆ្នាំ​០៥​ខែ​។

ជីដូន​បាន​រៀបរាប់​ប្រាប់​​ឱ្យ​ដឹង​ថា ឪពុក​របស់​ចៅ​ៗ​ទាំង​៥​នាក់​នេះ ​ឈ្មោះ​ហ៊ាន ផា​ អាយុ​៤៣​ឆ្នាំ ​និង​ម្ដាយ​ឈ្មោះ​កែ ផា​ អាយុ​៣៣​ឆ្នាំ ​។ ​ដោយសារ​តែ​គ្មាន​មុខរបរ​អ្វី​ពិតប្រាកដ​ ក្នុង​ការ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​កូន​នោះ​ ពួក​គេ​ទាំង​ពីរ​នាក់​​ក៏​​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​ រយៈពេល​​​៨​ខែ​​​ហើយ​ មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ​សោះ​ ។

មិនដឹង​ថា​ វាសនា​យ៉ាងណា​នោះ​ទេ ​ហើយ​ក៏​មិន​ដែល​ឃើញ​ផ្ញើ​​លុយ​មក​ឲ្យ​កូន​ទិញ​អង្ករ​​ហូប​ដែរ​ ។ ​សព្វ​ថ្ងៃនេះ​ គាត់​មានការ​លំបាក​​ខ្លាំង​ណាស់ ​ក្នុង​ការ​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ​ទាំង​​៥​នាក់ ​ដែល​​៣​នាក់​ទៅ​រៀន​ និង​​២​នាក់​ទៀត​នៅ​តូច​ៗ​នៅឡើយ​ ។

សព្វថ្ងៃ ​គាត់​ដើរ​រើស​កួរស្រូវ​​តាម​ស្រែ​ ដែល​គេ​ច្រូត​រួច​​មួយ​ថ្ងៃ​ បាន​មួយ​កន្តាំង​ពីរ​កន្តាំង​យក​មក​​បុក​ចេញ​ជា​អង្ករ ​ដើម្បី​ដាំបាយ​ ឬ​​បបរ​ឱ្យ​​ចៅ​ហូប ​ដែល​ថ្ងៃ​ខ្លះ​ដាច់​ពេល​ក៏​មានដែរ​ ដោយសារ​សុខភាព​ទៅ​មិន​រួច​ ។ ​ចំណែក​ម្ហូបអាហារ​វិញ ​មិន​ដែល​បាន​អ្វី​ឆ្ងាញ់​មាន​​រសជាតិ​ ក្រៅពី​ស្ងោ​ផ្ទី​ ឬ​ស្លឹក​បាស​នោះ​ទេ​ ។

​លោកយាយ​បាន​អំពាវនាវ​ដល់​សប្បុរសជន​ ដែល​មានចិត្ត​សប្បុរសធម៌​ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ចៅ​ៗ​​របស់​គាត់​ទាំង​​៥​នាក់​នេះផង​ទោះជា​គ្រឿង​​ហូប​ចុក សម្លៀក​បំពាក់ ឬ​អ្វី​ក៏ដោយ ​ដើម្បី​ឱ្យ​​ពួក​គេ ​បាន​រស់​និង​បាន​រៀន ខណៈ​​​​ឪពុក​ម្ដាយ​របស់​គេ ​បាត់​ដំណឹង​សូន្យឈឹង​បែប​នេះ ។