ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់បញ្ញាក់កូនកំលោះ​​ថ្ងៃការ! ​ជិះឧទ្ធម្ភាគចក្រមក ធ្លាក់កណ្តាលផ្លូវ​ស្លា.ប់​ទាំង​​អស់

7 ឆ្នាំ មុន

ប្រេ​ស៊ី​ល ​៖ ​ប្រភពពី Viral4real បាន​ឱ្យ​​ដឹង​ថា កូនក្រមុំ​​ជិះលើ​​ឧទ្ធម្ភាគចក្រ ស្រាប់តែធ្លាក់ចុះមក ​បណ្តាលឱ្យ​​ស្លា.ប់​នៅ​ក្នុង​ថ្ងៃ​ពិធី​មង្គល​​​​​ការ ដែល​ធ្វើឱ្យ​កូន​​កំលោះនិង​ភ្ញៀវ​ជាង​៣០០​នាក់​ ​កំពុងរង់ចាំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។

ប្រេ​ស៊ី​ល ​៖ ​ប្រភពពី Viral4real បាន​ឱ្យ​​ដឹង​ថា កូនក្រមុំ​​ជិះលើ​​ឧទ្ធម្ភាគចក្រ ស្រាប់តែធ្លាក់ចុះមក ​បណ្តាលឱ្យ​​ស្លាប់​នៅ​ក្នុង​ថ្ងៃ​ពិធី​មង្គល​​​​​ការ ដែល​ធ្វើឱ្យ​កូន​​កំលោះនិង​ភ្ញៀវ​ជាង​៣០០​នាក់​ ​កំពុងរង់ចាំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។

នៅ​ថ្ងៃ​រៀប​ការ ឬ​ក៏​អាច​ហៅ​បាន​ថា​ជា​ថ្ងៃ​កើតហេតុនោះ នាង Rosemere do Nascimento Silva ​​ជា​កូនក្រមុំ​ អាយុ​៣២​ឆ្នាំ មាន​​បំណង​ចង់ឱ្យ​កូន​​កំលោះ​​ភ្ញាក់ផ្អើល​ ​ចំពោះ​ការ​មក​ដល់​រោង​​ ដោយ​​​ជិះ​​លើ​ឧទ្ធម្ភាគ​ចក្រ ​។ ប៉ុន្តែ​អ្វី​​គួរ​​ឱ្យ​​សោកស្តាយ​នោះ ​គឺ​នាងត្រូវ​បាត់បង់​ជីវិត​ ខណៈ​ចង់​មក​ជួប​កូន​កំ​ឡោះ​ នៅ​ថ្ងៃ​រៀប​​ការ​នោះ​។

ពេលនោះ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល​​ដល់​ការ​ធ្វើ​ដំណើរ​របស់​​នាង ទើប​ធ្វើ​ឱ្យ​​មនុស្ស​ទាំងអស់ ​នៅ​ក្នុង​ឧទ្ធម្ភាគ​ចក្រ​ត្រូវ​ស្លាប់​គ្មាន​សល់​​ម្នាក់ ​​រួម​មាន​បងប្រុស​របស់​នាង (ជាអ្នក​បើក) ​ជាង​ថតរូប​ ដែល​មានកូន​ក្នុង​ផ្ទៃ​៦​ខែផង និង​រូប​នាងកូនក្រមុំ​​ផ្ទាល់​ ។

ដោយសារ​តែ​មិន​ទាន់​ឃើញ​វត្តមាន​របស់​​កូនក្រមុំមក​ដល់​រោងការ លោក Udirley Damasceno ដែល​ជា​កូន​កំលោះ​ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​។ អ្នក​ចាត់ចែង​ក្នុង​កម្មវិធី លោក​Carlos Eduardo Batista បាន​ទូរស័ព្ទ​ទៅ​សួរ​ខាង​ក្រុមហ៊ុន​អាកាស​ចរណ៍​ឱ្យ​​រក​មើល​ព័ត៌មាន​របស់​ឧទ្ធម្ភាគចក្រដែល​កូនក្រមុំ​ជិះ​ ។

លុះ​ប៉ុន្មាន​នាទី​ក្រោយមក ក្រុមហ៊ុន​បាន​ទូរស័ព្ទ​មក​​ប្រាប់​វិញថា ​ឧទ្ធម្ភាគចក្រ​នោះ​​បាន​ធ្លាក់​ហើយ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មនុស្ស​ទាំងអស់​​នៅ​លើ​​នោះ ក៏​​បាន​បាត់បង់​ជីវិត​ផង​ដែរ ​ដែល​ធ្វើ​ឱ្យ​​កូន​កំ​ឡោះ​ស្រឡាំងកាំង និងភ្ញៀវ​ទាំង​៣០០​នាក់​នៅ​ក្នុង​កម្មវិធី និយាយ​​​មិន​ចេញ​។

ប៉ូ​លី​ស​ និង​អ្នកស៊ើប​អង្កេតបាន​កំពុង​តែ​រក​មូលហេតុ​ ដែល​ធ្វើ​ឱ្យធ្លាក់​ឧទ្ធម្ភាគចក្រ​បែប​នេះ​ ។ ពួក​គេ​កំពុង​តែ​ធ្វើការ​ប៉ាន់​ស្មានថា ប្រហែលជា​​បាន​បុក​ជាមួយនឹង​ដើមឈើ​ធំ​ៗកំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់ និង​មេឃ​ចុះ​អាប់ផងនោះ ។