ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ​កាមេរ៉ា​ភ្លោះ មាន​​លក់​នៅ​កម្ពុជា​​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ Huawei បាន​បង្ហាញ​វត្តមានស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ២០១៧ បំពាក់​កាមេរ៉ា​ភ្លោះជា​ផ្លូវការ ដោយ​មាន​តម្លៃ​ត្រឹមតែ២៦៩ដុល្លារ​តែ​ប៉ុណ្ណោះ​ នៅ​លើ​ទីផ្សារ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ Huawei បាន​បង្ហាញ​វត្តមានស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ២០១៧ បំពាក់​កាមេរ៉ា​ភ្លោះជា​ផ្លូវការ ដោយ​មាន​តម្លៃ​ត្រឹមតែ២៦៩ដុល្លារ​តែ​ប៉ុណ្ណោះ​ នៅ​លើ​ទីផ្សារ​កម្ពុជា ។

ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 2017 ត្រូវ​បាន​ដាក់​សម្ភោ​ធ នៅ​សណ្ឋាគារ Sun and Moon Urban Hotel កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ធ្នូ ២០១៦ ដែល​មាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ ​។ មិន​ខុស​ពី​ស៊េរី​មុន​របស់​ខ្លួន  ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ មាន​រូបរាងរចនា​ទំនើប​ថ្លៃថ្នូរ តួ​ស្រោប​ដោយ​លោហៈធាតុ ពិសេស មាំ ធន់ ស្តើង ស្រាល គែម​កោង ពេញ​ដោយ​ប្រណិត​ភាពដ៏​ទាក់ទាញ និងបច្ចេកវិទ្យា​ទំនើប ឈានមុខ​ជាង​គូប្រជែង​របស់​ខ្លួន សូ​ម្បី​តែ​ប្រភេទ​ទូរស័ព្ទ​ដៃ​ថ្លៃ​ៗ​ក៏​ដោយ ។

លើស​ពី​នេះ​ទៀត Huawei GR5 ស៊េរី​ថ្មី​ឆ្នាំ​២០១៧​នេះ ជា​ដំណើរ​វិវឌ្ឍន៍​ដ៏​អស្ចារ្យ លើស​អ្វី​ដែល​ធ្លាប់​មាន ពី​មុន​មក ដោយ​ឥឡូវនេះ ​វា​មាន​ល្បឿន​លឿនជាមួយនឹង រ៉េ​ម​ទំហំ 3G រ៉ូ​ម​ទំហំ 32G CPU Kirin 655, Octa-Core ថ្ម​កាន់​ភ្លើង​បាន​យូរ​ទំហំ 3,340mAh  មាន​កាមេរ៉ា​ភ្លោះ បំពាក់​មុខងារ​កាមេរ៉ា​អាជីព អាច​កែ​កម្រិត ISO, S, EV, AF, AWB បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ទំនើប​ចុង​ក្រោយ​ជំនាន់​ទី​៣ អេ​ក្រង់​ទំហំ 5.5” Full HD ពណ៌​ធម្មជាតិ ភ្លឺ ច្បាស់ កំរិត​ខ្ពស់  និង ភ្ជាប់​នូវ​មុខងារ​ការពារ​ភ្នែក ដំបូង​គេ​បង្អស់​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន ដែល​អតិថិជន​គ្រប់​រូប​អាច​មាន​លទ្ធភាព​ជាវ​ប្រើ​បាន ។

ជាមួយនឹង កាមេរ៉ា​ក្រោយ ១២​មេ​ហ្គា​ភិ​ក​សែ​ល និង​កាមេរ៉ា​ក្រោយ​មួយទៀត ២​មេ​ហ្គា​ភិ​ក​សែ​ល ដំណើរការ​ជាមួយ​គ្នា​លើ​មុខងារ autofocus ត្រឹមតែ 0.3 វិនាទី របស់​Huawei GR5 2017 ស៊េរី​ថ្មី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ថត លក្ខណៈ ប្លឺ​បេ​ក​ក្រោ​ន (Blur background) រឺ ដេ​ហ្វ អោ​ហ្វ ហ្វៀ​ល (Depth of field) បាន​យ៉ាង​ល្អ បង្កើត​បាន​នូវ​រូបភាព​បញ្ឈរ និង​រូបភាព​ឆ្ងាយ​ៗ​ប្រភេទ Bokeh យ៉ាង​ស្រស់​ស្អាត ដែល​កាមេរ៉ា​ឡែ​ន​មួយ​ថត​មិន​បាន ។

កាមេរ៉ា​មុខ កម្រិត​៨​មេ​ហ្គា​ភិ​ក​សែ​ល​មាន​វិសាលភាព​ថតរូប​បាន​ច្បាស់ ស្រស់​ស្អាត​ល្អ គ្រប់ពេលវេលា​ជំរុញ​ដល់​យុគសម័យ​ថ្មី​នៃ​ការ​ថត Selfie ជាទី​ពេញចិត្ត តាម​រយៈ​មុខងារ Beauty Mode និង Auto Make-up Mode ។ ក្រៅពី​នេះ កាមេរ៉ា​មុខ​ក៏​អាច​ថត​វី​ដេ​អូ​កម្រិត 1080p ចាប់​យក​រូបភាព​វី​ដេ​អូ Selfie សប្បាយ​ៗ និង​រស់​រវើក ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់ និង​មិត្ត​ភ័​ក្ត​បញ្ចេញ​សកម្ម ភាព​ដែល​ខ្លួន​ពេញចិត្ត ។

លោក ថង សារី ប្រធាន​គ្រប់គ្រង​ផ្នែក​ចែកចាយ Huawei ស្មា​ត​ហ្វូ​ន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា ទូរស័ព្ទ​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដ៏​លើសលុប របស់​អតិថិជន សម្រាប់​ស្មា​ត​ហ្វូ​ន ដែល​មាន​តម្លៃ​សមរម្យ ផ្ដល់​នូវ​ប្រសិទ្ធភាព​ការងារ ការ​កម្សាន្ត និង​បទ​ពិសោធ​ថតរូប​ឈានមុខ​គេ ជាមួយ​កាមេរ៉ា​ភ្លោះ​ដ៏​ទំនើប ។ Huawei GR5 2017 ពិតជា​ស្មា​ត​ហ្វូ​ន​ដែល​ពេញ​និយម​បំផុត​សម្រាប់​ពិភពលោក ដែល​ជា​សម័យ​គេ​ពេញ​និយម ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ពីរ​។ លោក​ថា ៖«​សម្រាប់​កម្ពុជា ការ​បើក​កម្មវិធី​ក​ម្ម៉​ង់​ទុក​មុន សម្រាប់ Huawei GR5 2017 របស់​យើង ត្រឹមតែ​រយៈពេល​ជាង ១​ស​ប្តា​ហ៏​សោះ យើង​ទទួល​បានការ​កក់​ទុក​មុន​ពី​សំណាក់​អតិថិជន ប្រមាណ​ជាង ៤០% នៃ Stock សរុប ។ Huawei GR5 2017 គឺជា​ការ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត ទាំង​គុណភាព និង​តម្លៃ​សមរម្យ របស់​យើង​ចំពោះ​អតិថិជន ដែល​ពួក​គាត់​ពិតជា​មាន​សារៈសំខាន់​បំផុត សម្រាប់​ពួក​យើង »​។

ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei GR5 ឆ្នាំ ២០១៧ នឹង​មាន​លក់​នៅ​គ្រប់​ហាង​ទូរស័ព្ទ​ទាំងអស់ ២៥ ខេត្ត​ក្រុង ក្នុង​តម្លៃ​ភ្ញាក់ផ្អើល ២៦៩ ដុល្លារ ចាប់ពី​ថ្ងៃនេះ​តទៅ រួម​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេស​ថែម​ជូន Original Huawei Bluetooth Speaker ឮច្បាស់តម្លៃ​ប្រមាណ៦០ដុល្លារ និងOriginal Case តម្លៃ​ប្រមាណ១០ដុល្លារ ការ​ថែម​ជូន​នេះ​ គឺ​ផ្តល់​ជូន​រហូត​មានការ​កែប្រែ​ពី​ក្រុមហ៊ុន ៕