ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ABA ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ

7 ឆ្នាំ មុន

ធនាគារ ABA ​​ជា​ធនាគារ​មួយ​ ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ឧទ្ទេសនាម​ជាធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ២០១៦ ពី The Banker ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ មានឈ្មោះ​ល្បី​លើ​ពិភពលោក​ហើយ​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ (​ចក្រភព​អង់គ្លេស​) ។

ធនាគារ ABA ​​ជា​ធនាគារ​មួយ​ ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ឧទ្ទេសនាម​ជាធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ២០១៦ ពី The Banker ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ មានឈ្មោះ​ល្បី​លើ​ពិភពលោក​ហើយ​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ (​ចក្រភព​អង់គ្លេស​) ។

ពិធី​អបអរសាទរ​ទទួល​ពានរង្វាន់​កិត្តិយស​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡុ​ង​ដ៍ នា​ថ្ងៃ​ទី​៧ ​ធ្នូ​ កន្លង​មកនេះ ដែល​មាន​ធនាគារិក​មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​ជា​កិត្តិយស ដើម្បី​អបអរសាទរ​ចំពោះភាព​ជោគជ័យ និង​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ ។

ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​គឺ​សង្កត់ធ្ងន់​ទៅ​លើ​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និរន្ត​ភាព​នៃ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់ និង​ការ​អនុវត្តន៍​នូវ​គំរូ​អាជីវកម្ម​ដ៏​ឆ្នើម​បំផុត ។ ជាមួយ​គ្នា​នេះ​ដែរ  គណៈកម្មការ​ក៏​បាន​កោតសរសើរ​នូវ​ភាព​ជោគជ័យ នៃ​សេវាកម្ម​ធនាគារ​ឆ្លាត​វៃ របស់​ធនាគារ ABA ដែល ជា​សេវាកម្ម​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ធនាគារ​នៅ​គ្រប់​ទីកន្លែង ​និង​គ្រប់ពេល​វេលា បន្ថែម​ជាង​នេះ​ទៅ​ទៀត គឺ​មានការ​ផ្តល់​ជំនួយ​លើ​សេវាកម្ម២៤​ម៉ោង​លើ២៤​ម៉ោង ។

លោក  Askhat Azhikhanov  នាយក​ប្រតិបត្តិ​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា ៖ «​យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ឧទ្ទេសនាម​ជា​ធនាគារ​ឆ្នើម​បំផុត ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ  The Banker ។ ការ​ប្រកាស​ទទួលស្គាល់​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ឥត​ខ្ចោះ​ក្នុង​ការ​បម្រើ​សេវាកម្ម និង​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​នូវ​ដំណោះ​ស្រាយ​​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​ដ៏​ទំនើប​ដល់​អតិថិជន​» ។

លោក​បន្ថែម​ថា៖ «​ឆ្នាំ​នេះ យើង​បន្ត​អនុវត្ត​គំរូ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​របស់​យើង និង​បន្ត​ប្រើ​យុ​ទ្ឋ​សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​សេវាកម្ម​ស្វ័​យ​ធនាគារ​។ ខ្ញុំ​មាន​ភាព​ជឿជាក់​ថា ការ​សហ​ការណ៍​ជាមួយ​ធនាគារជាតិ​កា​ណា​ដា បាន​ធ្វើ​ឲ្យ​គណៈកម្មការ​មាន​ទំនុកចិត្ត​និង​ជឿជាក់​ថា ធនាគារ ABA មាន​ភាពរឹងមាំ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា» ។