ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបែបនេះ បន្សល់​វិប្បដិ​សារីឱ្យ​បងស្រីខ្លាំង​ណាស់

7 ឆ្នាំ មុន

ខេត្តកណ្ដាល​ ៖​ បុរស​ម្នាក់ដោយសារ​តែ​ខឹង​បងស្រី​ស្ដីប្រដៅ កុំឱ្យ​ផឹកស្រា​ស្រាប់តែ​​គិត​ខ្លី​ចង.ក​សម្លា.ប់​ខ្លួនឯង ​កាលពី​ម៉ោង​០៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ នៅ​លើ​ផ្ទះ​​ក្នុងភូមិ​ព្រែក​ហូរ​លិច​​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ ។ ​​ជន​រង​គ្រោះដែល

ខេត្តកណ្ដាល​ ៖​ បុរស​ម្នាក់ដោយសារ​តែ​ខឹង​បងស្រី​ស្ដីប្រដៅ កុំឱ្យ​ផឹកស្រា​ស្រាប់តែ​​គិត​ខ្លី​ចង.ក​សម្លាប់​ខ្លួនឯង ​កាលពី​ម៉ោង​០៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ នៅ​លើ​ផ្ទះ​​ក្នុងភូមិ​ព្រែក​ហូរ​លិច​​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ ។ ​​ជន​រង​គ្រោះដែល​​ស្លាប់ឈ្មោះជា សុ​ភ័ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជាកម្មករ ​​រស់នៅ​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ  ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល។

​ប្រភព​បន្ថែម​ថា ​តាម​ការ​បំភ្លឺ​ពី​បងស្រី​ជន​រង​គ្រោះថា កន្លង​មក ​ប្អូនប្រុសមិន​ដែល​មាន​បញ្ហា​ជាមួយ​អ្នក​ផ្សេងទេ ។ តែនៅថ្ងៃ​កើត​ហេតុ​ គាត់ជា​បងស្រី​​បាន​​និយាយ​ស្តី​ប្រដៅ រឿង​ដែល​​ចូលចិត្ត​ផឹកស្រា​ច្រើន ដោយ​ការ​ជជែក​គ្នាខ្លាំង​​ជាមួយ​ជន​រង​គ្រោះ ។ ក្រោយ​មក​ បងស្រី​ក៏​​ដើរ​ចេញ​​ទៅ​ ។​ ចំណែក​​ប្អូនរងគ្រោះនោះ ក៏​បន្ត​ផឹកស្រា​ទៀត​នៅ​ក្បែរ​កន្លែងផ្ទះ​កើតហេតុ​។ លុះ​​​ដល់​ម៉ោង​៣ ​និង​៣០​នាទីរសៀល ​ក្រោយ​​ប្អូន​ឡើង​ទៅ​លើ​ផ្ទះ​យូរ និង​ឃើញ​ទ្វារផ្ទះ​បិទជិត ហើយស្រែក​​ហៅ​​​មិន​ឮ​សូរ​ឆ្លើយ​ទៀត ​ទើ​ប​នាំ​គ្នា​ធាក់​ទ្វារផ្ទះ​ទម្លាយ​ចូល ​​ក៏​បានប្រទះ​ឃើញ​ចង.ក​នឹង​ខ្សែ​អង្រឹង​ជាប់​ទៅ​និង​ធ្នឹម​ផ្ទះ​ស្លាប់បាត់ទៅហើយ ។