ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងតើ! បានស្ទះអស់រាប់ម៉ោងផ្លូវជាតិលេខ​០៤

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ចរាចរណ៍​បាន​កកស្ទះ​អស់​រាប់​ម៉ោង ដោយសារ​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​ត្របាក់​គ្នា ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ខណៈ​រថយន្ត​១​គ្រឿង ក្នុង​ចំណោម​ទាំង​៣​គ្រឿង​នោះខូច​នៅ​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​

ខេត្ត​ព្រះ​សីហ​នុ ៖ ចរាចរណ៍​បាន​កកស្ទះ​អស់​រាប់​ម៉ោង ដោយសារ​រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង​ត្របាក់​គ្នា ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ខណៈ​រថយន្ត​១​គ្រឿង ក្នុង​ចំណោម​ទាំង​៣​គ្រឿង​នោះខូច​នៅ​កណ្តាលផ្លូវ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថៃ្ងទី​១៣ ធ្នូ តាម​ផ្លូវជាតិ​លេខ​៤​ចំណុច​ឡើង​ចំណោត​ទួល​តា​ទិ​ត (​ក្បែរផ្លូវ​បំបែក​ស្រែអំបិល​) ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៣ និង​លេខ​១៤៤ ស្ថិត​ក្នុងភូមិ​ចម្ការ​ហ្លួង ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សិលា ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រថយន្តដឹក​ទំនិញ​១​គ្រៀង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ក្បាល ពណ៌ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C ៨៣៥២ ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​រាជធានី​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ង៉ែត សា​រឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ បាន​ខូច​កាច់​ក្បាល​រថយន្ត​ចូល​ពាក់កណ្តាល​ទ្រូងផ្លូវ ។

ខណៈនោះ រថយន្ត​ដឹក​ប្រេង​តេ​លា​១​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B ១២៨៤ បើកបរ​ដោយ​ឈ្មោះ យី សុខ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​២ សង្កាត់​វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បាន​កាច់ចង្កូត​គេច​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​កុងតឺន័រ​១​គ្រឿង ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ម៉ាក​ហ៊ី​ណូ​ក្បាល​ពណ៌​ស ពាក់​ផ្លា​ក​លេខភ្នំពេញ ៣D ០១៩៥ បើកបរ​ដោយ​ឈ្មោះសុំ លី​ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​គ្រោះ​​ថ្នាក់​នេះ បណ្តាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​កៀប​ជាប់​គ្នា​នៅ​ពេញ​ផ្លូវ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា គ្មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ ដោយ​គ្រាន់តែ​មានការ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង ទើប​សមត្ថកិច្ច​បើក​ឲ្យ​ដំណើរការ​ដោយ​យក​រថយន្ត​ទាំង​៣​គ្រឿង​ចេញពី​ផ្លូវ ៕