ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី១១ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩៣៨
-​មានការ​ប្រយុទ្ធ​គ្នា​ដោយ​កងទ័ព​នាវាចរណ៍​រវាង​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​នៅទីក្រុង​វូ​ហាន ដោយសារ​ប្រទេស​ជប៉ុន​រំលោ.ភវាយ​យក​ដែនទឹក​ក្រុង​នេះ ។ ទ័ព​ចិន​ដែលមានការ​ជួយ​ពី​រុ​ស្ស៊ី​បាន​ចេញ​មក​ការពារ​មាន​ចំនួន​១.១០០.០០០​ នាក់ យន្ដហោះ​២០០គ្រឿង នាវាចំបាំង​៣០​គ្រឿង ចំណែកប្រទេស​ជប៉ុន​មាន​ទ័ព​៣៥០.០០០​នាក់ យន្ដហោះ​៥០០​គ្រឿង នាវាចំបាំង​១២០​គ្រឿង ហើយ​នេះ​ក៏​ជា​សង្គ្រាម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ និង​មាន​រយៈពេល​៤​ខែ​កន្លះ​ទើបចប់ ។
-​កងទ័ព​ជាតិនិយម​ចិន​បាន​បង្កើត​ ជាគ្រោះ​ទឹកជំនន់​ទន្លេ​លឿង​ដើម្បី​ទប់ស្កាត់​កងទ័ព​ជប៉ុន ដោយសារ​ចិន​ទើបតែ​បាត់បង់​ខេត្ដខៃ​ហ្វេ​ង និង​ខេត្ដ​ហេ​ណា​នទៅ​ជប៉ុន ហើយ ការ​ធ្វើ​បែប​នេះ​ដើម្បី​ជា​ការ​ការពារ​ខេត្ដ
ហ្សេ​ង​ហ្ស៊ូ ។ ការ​បង្កើត​ជា​ទឹកជំនន់​នេះ បណ្ដាល​ឱ្យ​ស្លា.ប់​ទ័ព​ជប៉ុន​ពី​៥០០.០០០​ទៅ៩០០.០០០​នាក់ តែ​ក្នុង​នោះ​រួម​ជាមួយ​ប្រជាជន​ស៊ី​វិល​ចិន​ផង​ដែរ ។

ឆ្នាំ​៦៣១
-​ព្រះ​ចៅ​អធិរាជ​ថៃ​សុង នៃ​រជ្ជកាលថាំង​របស់​ប្រទេស​ចិន បាន​បញ្ជូន​អ្នកការទូតទៅ​ជួប​ពួក​ស៊ូ​យ៉េន​តូ ដោយ​នាំ​ទៅ​ជាមួយនូវ​មាស និង​សូត្រ​ជា​ច្រើន ដើម្បី​ជា​ថ្នូរ​ដោះលែង​មនុស្ស​ដែល​ពួក​ស៊ូ​យ៉េន​តូ បាន​ចាប់កាលពី​ក្នុង​អំឡុង​ដំណើរ​នៃ​រដ្ឋ​ចំណុះ​របស់ប្រទេស​សុង​ឈ្មោះ​ស៊ូ​យ​ដែល​បាន​នាំ​យកសួយសារអាករ​មក​ជូន​ស្ដេច​ថៃ​សុង ។ ដំណើរ​ដ៏​ជោគជ័យ​នេះ​បាន​រំដោះ​មនុស្សប្រមាណ​៨០.០០០​នាក់​ទៅ​កាន់​ប្រទេស​ចិន វិញ ។
ឆ្នាំ​៧៥៨
-​នគរ​អាប់​បា​ស៊ី​ដ និង​នគរ​អ៊ុយ​ហ៊័រ​របា​នធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ចិន​ក្នុង​ទីក្រុង​ឆាងអាន ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ចិន​សម័យរជ្ជកាល​ថាំង ដើម្បី​នាំ​យក​សួយ​សា​អាករមក​ថ្វាយ​ព្រះ​ចៅ​អធិរាជ​ចិន ។ អ្នកការទូត របស់​ប្រទេស​ទាំង​ពីរ​បាន​ចូល​រាជវាំង​នៅ​ក្នុងពេល​តែ​មួយ តែ​ត្រូវ​ចូល​គាល់​ព្រះរាជា​តាមច្រក​ផ្សេង​គ្នា ។
ឆ្នាំ​១៤២៩
-​មានការ​ប្រយុទ្ធ​គ្នា​នៅ Jargeau រវាងប្រទេស​បារាំង​ដែល​មាន​ទ័ព​១.២០០​នាក់ និង​ប្រទេស​អង់គ្លេស​ដែល​មាន​ទ័ព​៧០០​នាក់ ហើយ​ជ័យ​ជំនះ​បាន​ទៅ​លើ​ប្រទេស​បារាំងក្នុង​អំឡុង​មាន​សង្គ្រាម​១០០​ឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចាប់ផ្ដើម​ពី​ឆ្នាំ​១៣៣៧ដល់​ឆ្នាំ​១៤៥៣ ។
ឆ្នាំ​១៧៨៨
-​អ្នករុករក​ជនជាតិ​រុ​ស្ស៊ី​លោក​ហ្កេ​រ៉ា​ស៊ី​ម អ៊ី​ស ម៉ៃ​ឡូ​វ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់អា​ឡា​ស្កា និង​ក្រោយមក​បាន​ដាក់​តំបន់​នេះនៅ​ក្រោម​អាណានិគមនិយម​រុ​ស្ស៊ី ។
ឆ្នាំ​១៨៩៨
-​នាវាចំបាំង​ប្រទេស​អា​មេ​រិ​កបាន​ចេញដំណើរ​ទៅ​ប្រទេស​គុយ​បា ក្នុង​អំឡុង​មានសង្គ្រាម​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ ។
ឆ្នាំ​១៩០១
-​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន បាន​ដាក់​បញ្ចូលកោះ Cook នៅ​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កជា​របស់​ខ្លួន ដែល​បច្ចុប្បន្ន​ជា​ដែនដី​របស់ប្រទេស​អង់គ្លេស ។
ឆ្នាំ​១៩១៧
-​ស្ដេច​អា​ឡិច​សាន​ឌ័​រ បាន​ឡើង​គ្រងរាជ្យ​ជា​ថ្មី​នៅ​ប្រទេស​ក្រិ​ច បន្ទាប់​ពី​ព្រះ​បិតារបស់​ទ្រង់​បាន​ដាក់រាជ្យ​ដោយសារ​មានការគាបសង្កត់​ពី​កងទ័ព​សម្ព័ន្ធមិត្ដ​លើ​ការ​ចូលគ្រប់គ្រង​ទីក្រុង​អា​ថែ​ន ។
ឆ្នាំ​១៩៣៧
-​សហភាព​សូ​វៀត បាន​កាត់ទោសប្រហារជីវិត​មន្ដ្រី​យោធា​ជាន់ខ្ពស់​៨​នាក់​តាមការ​បញ្ជា​របស់​លោក​ចូ​សេ​ប ស្ដា​លី​ន ដោយបាន​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​លើ​រូបលោក និង​ដើម្បី​បំបែក​សហភាព​សូ​វៀត ហើយ​កសាង​របប​មូលធននិយម​វិញ ។
ឆ្នាំ​១៩៣៨
-​មានការ​ប្រយុទ្ធ​គ្នា​ដោយ​កងទ័ព​នាវាចរណ៍​រវាង​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន​នៅទីក្រុង​វូ​ហាន ដោយសារ​ប្រទេស​ជប៉ុន​រំលោភវាយ​យក​ដែនទឹក​ក្រុង​នេះ ។ ទ័ព​ចិន​ដែលមានការ​ជួយ​ពី​រុ​ស្ស៊ី​បាន​ចេញ​មក​ការពារ​មាន​ចំនួន​១.១០០.០០០​នាក់ យន្ដហោះ​២០០គ្រឿង នាវាចំបាំង​៣០​គ្រឿង ចំណែកប្រទេស​ជប៉ុន​មាន​ទ័ព​៣៥០.០០០​នាក់ យន្ដហោះ​៥០០​គ្រឿង នាវាចំបាំង​១២០​គ្រឿង ហើយ​នេះ​ក៏​ជា​សង្គ្រាម​ដ៏​ធំ​បំផុត​រវាង​ប្រទេស​ទាំង​ពីរ និង​មាន​រយៈពេល​៤​ខែ​កន្លះ​ទើបចប់ ។
-​កងទ័ព​ជាតិនិយម​ចិន​បាន​បង្កើត​ជាគ្រោះ​ទឹកជំនន់​ទន្លេ​លឿង​ដើម្បី​ទប់ស្កាត់​កងទ័ព​ជប៉ុន ដោយសារ​ចិន​ទើបតែ​បាត់បង់​ខេត្ដខៃ​ហ្វេ​ង និង​ខេត្ដ​ហេ​ណា​នទៅ​ជប៉ុន ហើយ ការ​ធ្វើ​បែប​នេះ​ដើម្បី​ជា​ការ​ការពារ​ខេត្ដ
ហ្សេ​ង​ហ្ស៊ូ ។ ការ​បង្កើត​ជា​ទឹកជំនន់​នេះ បណ្ដាល​ឱ្យ​ស្លាប់​ទ័ព​ជប៉ុន​ពី​៥០០.០០០​ទៅ៩០០.០០០​នាក់ តែ​ក្នុង​នោះ​រួម​ជាមួយ​ប្រជាជន​ស៊ី​វិល​ចិន​ផង​ដែរ ។
ឆ្នាំ​១៩៤០
-​កងទ័ពអាកាស​ប្រទេស​អង់គ្លេសបានទំលាក់​គ្រាប់បែក​លើ​ទីក្រុង​ហ្កេ​នូ និង​ទូ​រី​ន នៃប្រទេស​អ៊ី​តា​លី និង​មានការ​វាយប្រហារ​លើមូលដ្ឋានទ័ព​អាកាសប្រទេស​អ៊ី​តា​លី​ជា​លើក​ទី​១ ដែល​ឈរជើង​នៅ​លើ​កោះ​ម៉ា​ល់តា ។
ឆ្នាំ​១៩៤២
-​សហរដ្ឋអាមេរិកបាន​យល់ព្រម​បញ្ជូនជំនួយ​ទឹកប្រាក់​ប្រមាណ​១១,៣​ពាន់​លានដុល្លារ​តាម​កម្មវិធី​ឡេ​ន​លី​ស៍ ទៅ​សហភាពសូ​វៀត​ក្នុងអំឡុងពេល​ពិភពលោក​ស្ថិត​ក្នុងសង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​១៩៥៥
-​មាន​គ្រោះថ្នាក់​ក្នុង​ការ​ប្រណាំង​រថយន្ដដោយសារ​រថយន្ដ​មែរ​សឺ​ដេ​ស​បេន​បើកបរ ដោយ​លោកអូ​ស្ទី​ន ហេ​លី បាន​ហោះ​ចូលទៅ​កាន់​ក្រុម​ទស្សនិកជន​ដ៏​ច្រើន​ដែល​កំពុងមើល​ការ​ប្រណាំង បណ្ដាល​ឱ្យ​មាន​មនុស្សស្លាប់​៨៣​នាក់ របួស​ជិត​១០០​នាក់​។ នេះ​ជាព្រឹត្ដិការណ៍​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ពេល​ទស្សនាការប្រណាំង​រថយន្ដ​។
ឆ្នាំ​១៩៨១
-​គ្រោះ​រញ្ជួយ​ដី​នៅ​ទីក្រុង​ហ្គោ​ល​បា​ហ្វ ប្រទេស​អ៊ី​រ៉​ង់​កំរិត​៦.៩​រី​ស្ទ័​រ​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​យ៉ាងតិច​២.០០០​នាក់ ។
ឆ្នាំ​២០០២
-​លោក​អាន​តូ​នី​ញ៉ូ ម៉េ​ស​ស៊ី អ្នក​បង្កើត​ថ្មីជនជាតិ​អ៊ី​តា​លី​ត្រូវ​បាន​ទទួលស្គាល់​ដោយសភា​អា​មេ​រិ​កថា ជា​អ្នក​បង្កើត​ទូរស័ព្ទ​ដំបូងគេ​នៅ​លើ​ពិភពលោក​នៅ​ឆ្នាំ​១៨៥៦ ដោយបាន​រក​ឃើញ​ការ​បញ្ជូន​សំលេង​ដោយ​ឥត​ប្រើ​ខ្សែ​។ បញ្ហា​នេះ​មាន​កំណត់​ត្រា​ខ្លះ​ថា នៅឆ្នាំ​១៨៥៧​។
ឆ្នាំ​២០០៤
-​រ៉ូ​បូត៍ អវកាស​សាស​ស៊ី​នី ហូ​ហ្កេ​ន បានធ្វើ​ដំណើរ​ទៅ​ជិត​អាចម៍ផ្កាយ Phoebe ដែលគេ​រក​ឃើញ​នៅ​ឆ្នាំ​១៨៩៩ នៅ​ភព​ព្រះសៅរ៍ ។
ឆ្នាំ​២០០៧
-​មាន​ទឹកជំនន់​នៅ​ប្រទេស​ចិន​ក្នុង​ខេត្ដហ្កា​ង​ដុ​ង ហ្កា​ង​ស៊ី ហ្គី​ហ្ស៊ូ ហ៊ូ​នា​ន ហ្វ​ជាន និង ជៀង​ស៊ី បាន​បំផ្លាញ​ផលិតផល​កសិកម្ម​យ៉ាងច្រើន​សំលាប់​មនុស្ស​៦៦​នាក់ និង​៦០០.០០០នាក់​ទៀត​ត្រូវ​ចាក​ចេញពី​ផ្ទះសំបែង ។
ឆ្នាំ​២០០៩
-​អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ពី​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ H1N1 បន្ទាប់ពី​ធ្លាប់​បាន​កើត​នៅ​ឆ្នាំ​១៩៦៨​ដែល​គេ​ឱ្យឈ្មោះ​ថា ជំងឺផ្ដាសាយបក្សី ៕