ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កំពុងកាក់កប​​ជាមួយ​ដំណាំល្ហុង មាន​ជាង​១​ម៉ឺន​៥​​ពាន់​ដើម

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់ឈ្មោះសំ ភុង អាយុ​៤៨​ឆ្នាំ​ សញ្ជាតិខ្មែរ​-ថៃ មានប្រពន្ធ​ឈ្មោះ​ម៉ា នី​ដា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​​​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា​លា​ក្រៅ បាន​កាក់កប​នឹង​របរ​ដាំ​ដំណាំ​ល្ហុង​ នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន ដែលមាន​​ជាង​១​ម៉ឺន​៥​ពាន់​ដើម។

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ម្នាក់ឈ្មោះសំ ភុង អាយុ​៤៨​ឆ្នាំ​ សញ្ជាតិខ្មែរ​-ថៃ មានប្រពន្ធ​ឈ្មោះ​ម៉ា នី​ដា អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​​​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា​លា​ក្រៅ បាន​កាក់កប​នឹង​របរ​ដាំ​ដំណាំ​ល្ហុង​ នៅ​ក្នុង​ដីចម្ការ​របស់​ខ្លួន ដែលមាន​​ជាង​១​ម៉ឺន​៥​ពាន់​ដើម។

បើ​ទោះបីជា​ទីផ្សារ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោ​យ តែ​គាត់​អាច​លក់​បាន​ប្រាក់​ជា​ច្រើន ។ ការ​ដាំ​ដំណាំ​ល្ហុង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង​ក្បែរ​ចម្ការ​ផ្កាស្បៃរឿង ក្នុងភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ 

ប្រភព​​​ពី​លោក​សំ ភុង ជា​ម្ចាស់​ចម្ការ​ល្ហុង​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​លោក​បាន​សាកល្បង​ដាំ ដំណាំ​ល្ហុង​ជាង​១០​ហិ​កតា​នៅ​ក្នុង​ចម្ការ​មួយ​កន្លែង ដោយ​គ្រាន់តែ​ប្រើ​ជីធម្មជាតិ ពោល​គឺ​ដាក់​លាមក​ជ្រូក ដែល​បូម​ចេញពី​ទ្រុ​ង​ប៉ុណ្ណោះ ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​នោះ​ឡើយ ។

លោក​​​បន្ត​ថា ពូជ​ល្ហុង​ដែល​ខ្លួន​ដាំ​មាន​៣​ប្រភេទ​ គឺ​១-ពូជ​កូ​កូ ​​២-ពូជ​ខែ​ក​ដាំ ដាំ​សម្រាប់​លក់​ឱ្យ​ឈ្មួ​ញ​ទិញ​ចូល​ទៅ​ក្នុង​រោងចក្រ សម្រាប់​ផលិត​ធ្វើ​ជា​ម្ហូបអាហារ និង​​​៣-ពូជ​ហូ​ឡែ​ន មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ សម្រាប់​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ចិត​ទទួលទាន អាច​ជួយ​សម្រួល​ឱ្យ​ងាយស្រួល​ក្នុង​ការ​បត់ជើងធំ ខណៈ​មាន​ជម្ងឺ​ទល់លាមក ហើយ​ពូជ​ល្ហុង​ទាំងនោះ​សុទ្ធ តែ​នាំ​ចូល​មក​ពី​ប្រទេស​ថៃ ដោយ​ដាំ​តាំងពី​តូច រហូត​មក​ដល់​ប្រមូល​ផល​នេះ អស់​រយៈ​ពេ​ល​ជាង​៧​ខែ​មក​ហើយ ។

តាំងពី​ការ​ដាំរហូត​មក​ដល់​ប្រមូល​ផល​នេះ​ ក្នុង​១​ថ្ងៃ​ៗ លោកសំ ភុង បាន​ជួល​កម្មករ​ចាប់ពី​១៥ ទៅ​២០​នាក់ ដោយ​បេះ​ល្ហុង​ចាប់ពី​២ ទៅ​៣​តោនលក់​ឱ្យ​ឈ្មួញ​ដឹក​យក​ទៅ​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ។ ចំណែក​លោក នឿ​ន ជា​ឈ្មួញ​ទិញ​ផ្លែ​ល្ហុង​ក្នុង​ចម្ការ​ខាងលើ បានឱ្យ​ដឹង​ថា ល្ហុង​ពូជ កូ​កូ និង​ពូជ​ខែ​ក​ដាំ ដែល​សម្រាប់​នាំ​ចូល​រោងចក្រ ខ្មែរ​យើង​ក៏​ទិញ​យក​ទៅ​ទទួលទាន​ដែរ ដោយ​ទិញ​ពី​ម្ចាស់​ចម្ការ​១​គីឡូក្រាម​តម្លៃ​៦​ទៅ​៧​បាត​(​ប្រាក់​ថៃ​) ជិត​១​ពាន់​រៀល ។