ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ក្រៃ! ​ទ្រាំមើល​​ឃើញ​កំពុង​ដេក​ញ័រ​ញាក់ទាំង​៣ ហៅប៉ូលិស​​​ជួយ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ខណៈ​អាកាស​ធាតុ​កំពុង​ចាប់​​ផ្តើម​​​ត្រជាក់ ​ប្រជាពលរដ្ឋ​​ក៏បាន​ប្រទះ​ឃើញ​កុមារ​អនាថា​៣​នាក់​ នាំគ្នា​ដេកដណ្តប់​ក្រណាត់​ស្តើង​ៗ​នៅ​តាម​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ ក្នុងសភាព​រងា​ញ័រញាក់​ ដែលមើលទៅ​គួរ​​ឱ្យ​​អាណិត​ខ្លោចចិត្ត ក៏​បាន​ទូរស័ព្ទ​​ឱ្យ​

រាជធានីភ្នំពេញ​​ ៖ ខណៈ​អាកាស​ធាតុ​កំពុង​ចាប់​​ផ្តើម​​​ត្រជាក់ ​ប្រជាពលរដ្ឋ​​ក៏បាន​ប្រទះ​ឃើញ​កុមារ​អនាថា​៣​នាក់​ នាំគ្នា​ដេកដណ្តប់​ក្រណាត់​ស្តើង​ៗ​នៅ​តាម​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ ក្នុងសភាព​រងា​ញ័រញាក់​ ដែលមើលទៅ​គួរ​​ឱ្យ​​អាណិត​ខ្លោចចិត្ត ក៏​បាន​ទូរស័ព្ទ​​ឱ្យ​ខាង​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ មក​ទទួលយក​ទៅ​ដេក​នៅ​ក្នុង​ទីស្នាក់​ការ​ប៉ុស្តិ៍​មួយ​យប់ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៣ ​ធ្នូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ជាប់​សំយាបផ្ទះ​ប្រជាពលរដ្ឋ​ ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេង​អនាថា​ទាំង​៣​នាក់ ​​១-ឈ្មោះ​យ៉េន សុភ​ស្ស អាយុ​១៣​ឆ្នាំ ម្តាយ​​ឪពុក​ស្លាប់​ចោល ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ​​២​-ឈ្មោះ​យ៉េន បញ្ញា ​អាយុ​១២​ឆ្នាំ ត្រូវជា​ប្អូនប្រុស និង​​៣​-ឈ្មោះ​កុយ សុខ​លី អាយុ​៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្រុក​ជាមួយ​គ្នា​។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​អាកាសធាតុ​ត្រជាក់នោះ ​ប្រជាពលរដ្ឋ​បាន​ឃើញ​ក្មេង​ប្រុស​អនាថា​៣​នាក់​កំពុង​​ដេករ​ងារ​ញ័រញាក់​ នៅ​តាម​សំយាបផ្ទះ​​ ក៏​បាន​រាយការណ៍​មក​ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ចុះ​ទៅ​ដល់​ឃើញ​គួរ​ឲ្យ​សង្វេគ ពេក​ បាន​នាំ​កុមារ​ទាំង​៣​នាក់​យក​ទៅ​សម្រាក​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​មួយ​យប់ ។

បើ​តាម​សម្តី​របស់​កុមារ​អនាថា​ទាំង​៣​នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ជា​កូនកំព្រា ​រស់​ថ្ងៃ​ដើរ​សុំទាន​គេ​ បាន​ប្រាក់​ទិញ​បាយ​ហូប នៅ​ពេល​យប់​ឡើង​ដើរ​ដេក​តាម​សំយាបផ្ទះ​គេ ។ កុមារ​ទាំង​៣​នាក់​ខាងលើ​នេះ​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទាក់ទង​ទៅ​វិទ្យុ ABC មក ទទួលយក​ទៅ​ដាក់​នៅ​មណ្ឌល  ។