ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយប៉ោយប៉ែត​បង្រ្កាបគ្រញូងជាង​៣០០គីឡូក្រាមលួចបង្កប់ក្នុងរទេះ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ឈើ​គ្រញូង​ចំនួន​៦​ដុំ​ ​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ​​និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​បង្ក្រាបបាន ​​ខណៈ​ឈ្មួញ​លួច​បង្កប់​តាម​រទេះរុញ​​ចូលមក​កម្ពុជា​តាម​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​វេលា​ម៉ោង​៤​រសៀល​ ​ថ្ងៃទី​១២​ ធ្នូ ​២០១៦​។​ ​

​មន្ត្រី​គយ​បាន​ឲ្យ​ដឹងថា ​​​ដោយមាន​ការសង្ស័យ​លើ​រទេះរុញ​ជាមធ្យមបាយដឹកជញ្ជូន ​​កម្លាំង​គយ​ក៏​ធ្វើការ​ឃាត់​នៅ​ចំណុច​ទីលាន​ផ្សារ​មង្គល​ ​ដោយ​ឆែកឆេរ​រកឃើញ​ឈើ​គ្រញូង​ចំនួន​៦​ដុំ ​​ស្មើនឹង​៣០៣​គីឡូក្រាម​​ បង្កប់​នៅក្នុង​រទេះ​​។​ វត្ថុតាង​រឹបអូស​បាន​មន្ត្រី​គយ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​គយ​​ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ ​។​ចំណែក​ម្ចាស់​រទេះ​បាន​រត់គេចខ្លួន​។​ ​

គួរ​បញ្ចា​ក់ថា​ ​កន្លងមក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​​​តែង​​មានការ​លួច​នាំ​ឈើ​ចូល​ ​ដោយ​លួច​បង្កប់​តាម​រទេះ​របស់​ពលករ​ ​ឬ​​តាម​រថយន្ត​ដែល​ឆ្លងកាត់​ទៅ​ថៃ​រួច​ត្រឡប់​មក​វិញ​។ ​បើទោះជា​យ៉ាងណាក្តី​ ​បទល្មើស​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​ថៃ​​ ឬ​មន្ត្រី​គយ​ខ្មែរ​បង្ក្រាប​បានជា​បន្តបន្ទាប់​ ​​ជាក់ស្តែង​កាលពី​ប៉ុន្មាន​ខែ​មុន ​​មន្ត្រី​គយកម្ពុជា​បាន​បង្ក្រាប​​ឈើ​គ្រញូង​​ជាច្រើន​សន្លឹក​លួចបង្កប់​ក្នុង​រទេះរុញរបស់​ពលករ​ផងដែរ៕​