ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ថា​មាន​ទំនិញ​គេច​ព​ន្ឋ​ចេញ​តាម​ច្រក​ប៉ោយ​ប៉ែ​ត តែ​មេ​គយ​បដិសេធ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ព័​ត៍​មាន​ប្រចាំ​ជាយ​ដែន​ខ្មែរ​-​ថៃ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ព័​ត៍​មាន​ប្រចាំ​ជាយ​ដែន​ខ្មែរ​-​ថៃ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្តក្រុង​ធំ​ៗ​ចំនួន​៥ ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ដឹក​ទំនិញគេចពន្ធ​យ៉ាង​ភ្លូកទឹកភ្លូកដី ដោយ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័ ឬ ស្ថាប័ន​ណា​បង្ក្រាប​និង​ទប់ស្កាត់​ឡើយ សង្ស័យ​ត្រូវ ថ្នាំ​សណ្តំ​របស់​ឈ្មួញ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងនោះ​ហើយ​មើលទៅ ។

ប្រភព​បន្ត​ទៀត​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​រថយន្តក្រុង​ជា​ច្រើន​បាន​និង​កំពុង​តែ​សប្បាយ​ដឹក​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ព​ន្ឋ​របស់​រដ្ឋ​អស់​ជា​ច្រើន​ក្នុង​មួយ​ខែ​ៗ ។ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​(​រថយន្តក្រុង​)​ធំ​ៗ​ទាំង​០៥ ដែល​ល្បី​ជាងគេ​ក្នុង​ការ​ដឹក​ទំនិញគេចពន្ធ​យ៉ាង​អនាធិបតេយ្យ​បំផុត​ពី​តំបន់​ជាយ​ដែន ប៉ោយ​ប៉ែ​ត ទៅ​កាន់​បណ្តា​ខេត្ត​នានា​រាប់​ទាំង​ទៅ​ដល់​រាជធានី​ភ្នំពេញ​នោះ​រួម​មាន ៖ ក្រុមហ៊ុន បូ​ពា៍ អាស៊ី ដឹក​អ្នកដំណើរ , ក្រុមហ៊ុន ថោ​ង សី​ុ​ង ដឹក​អ្នកដំណើរ ,​ក្រុមហ៊ុន លី ហុង ដឹក​អ្នកដំណើរ , ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដឹក​អ្នកដំណើរ  និង​ក្រុមហ៊ុន អង្គ​រអិច​ប្រេស ដឹក​អ្នកដំណើរ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​៥​ខាងលើ  បាន​ត្រូវ​គេ​អះអាង​ថា​បាន​លួច​បង្កប់ និង​ទទួល​ដឹក​ទំនិញគេចពន្ធ​សព្វសារពើ​ពី​តំបន់​ប៉ោយ​ប៉ែ​ត​មាន​ដូច​ជា​៖ សម្លៀក​បំពាក់ ( ខោអាវ ) គ្រប់មុខ , គ្រឿងក្រអូប , ព្រមទាំង​សម្ភារ​មាន​តម្លៃ​ថ្លៃ​ផ្សេង​ៗ​ទៀត និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជាដើម ដែល​ប្រភេទ​ទំនិញ​ខាងលើ​នេះ​សុទ្ធសឹងតែ​ជា​ប្រភេទ​ទំនិញ គេច​ព​ន្ឋ ហើយ​ប្រ​សិន​បង់ពន្ធ​ជូន​រដ្ឋ​វិញ​គឺ​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​ណាស់ ប៉ុន្តែ​ជា​អកុសល ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ទាំងនោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ ក្រុម​ឈ្មួញ​ខិលខូច និង​មានការ​ចូលរួម​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ស្ទើរ​គ្រប់​ស្ថាប័ន​ដូច​ជា ៖ មន្ត្រី​គយ​ចល័ត ស្រុក ក្រុង ខេត្ត និង​ក្រសួង និង​ប៉ូលិស​សេដ្ឋកិច្ច ខេត្ត ក្រសួង ដែល​ឈរជើង នៅ​តាម​បណ្តា​ខេត្ត ក្រុង តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ជាដើម ។

ពាក់​ព័​ន្ឋ​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ ប្រធាន​ការិយាល័យ គយ និង​រដ្ឋាករ​ច្រក​ប៉ោយ​ប៉ែ​ត លោក​ហ៊ុយ សុ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា រាល់​ទំនិញ​ទាំងឡាយ​ដែល គេ​ដឹក​ជញ្ជូន​តាម​ឡានក្រុង ពី​ប៉ោយ​ប៉ែ​ត ទៅ​ភ្នំពេញ ទំនិញ​ទាំង​នោៈ​សុ​ទ្ឋ​តែ​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាត់​ស្តុ​ប​បង់​ព​ន្ឋ​ជូន​រដ្ឋ​រួចរាល់​ហើយ​ដល់​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ ដែល​ឈរជើង​នៅ​មាត់ច្រក​ប៉ោយ​ប៉ែ​ត​នេះ​។ បន្ទាប់​មក​ទើប​ពួក​គេ​ដឹក​ជញ្ជូន​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស ។

លោក​ប្រធាន​ការិយាល័យ គយ និង រដ្ឋាករ ច្រក​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ទៀត​ថា តាំងពី​រូប​លោក​បាន​មក​កាន់​ជា​ប្រធាន​ផ្នែក​ខាង​ប្រមូល​ព​ន្ឋ​ជូន​រដ្ឋ មួយ​រយៈ​កន្លង​មកនេះ ការ​ប្រមូល​ព​ន្ឋ​អាករ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់ គឺ​មន្ត្រី​ជំនាញ​របស់​លោក​បាន​ខិតខំ​យកចិត្តទុកដាក់​ប្រមូល មិន​ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ទៅ​តាម​តម្រូវការ​របស់​ថ្នាក់ដឹកនាំ​ម្តងណា​ឡើយ ពោល​គឺ​គ្រប់​ចំនួន​ជា​រៀង​រាល់​ខែ​តែ​ម្តង ។ ជា​ចុង​ក្រោយ​លោក​បាន​បន្ថែម​ថា ប្រសិនបើ​ទំនិញ​ទាំងនេះ រថយន្តក្រុង ដឹក​ដោយ​មិន​បាន​បង់​ព​ន្ឋ​ត្រឹមត្រូវ​ពិតមែន​នោះ គឺ​មិន​អាច​ធ្វើ​ចរាចរ​ណ៌​រហូត​ទៅ​ដល់​គោលដៅ ឬ​ក៏​ដល់​រាជធានី​ភ្នំពេញ​បាន​ទេ ពីព្រោះ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​ពី​ប៉ោយ​ប៉ែ​ត រហូត​ទៅ​ដល់​ភ្នំពេញ មាន​ស្ថាប័ន​មាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ឈរជើង​ស្ទើរ​គ្រប់​ខេត្ត ក្រុង តែ​ម្តង ។ លោក​បន្ត​ថា ចំណែក​សារ​ព៌​ត័​មាន​ក្នុងស្រុក មួយ​ចំនួន​បាន​ចុះ​ផ្សាយ​រិះគន់​ថា មន្ត្រី​ជំនាញ​គយ បើកដៃ​ឃុបឃិត​គ្នា​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ព​ន្ឋ បង្កប់​តាម​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ ធ្វើ​ឲ្យ​បាត់បង់ ចំណូល​ថវិកាជាតិ​រាប់រយ​លាន​ដុល្លារ​ក្នុង​១​ខែ​ៗ​នោះ វា​ជា​ព័ត៌មាន​មិន​ពិត​ទេ គឺ​គ្មាន​ជា​ដាច់ខាត ។

កាលពី​ថ្ងៃ​ទី​០៥ ឆ្នូ ២០១៦​ថ្មី​ៗ​នេះ នៅ​ក្នុង​ឱកាស​សម្ភោ​ធ​រោងចក្រ​ភេសជ្ជៈ កូកាកូឡា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា មិន​ដំឡើង​ពន្ធ​នាំ​ចូល​ឡើយ ក៏​ប៉ុន្តែ សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា ប្រមូល​ពន្ធ​ឱ្យ​អស់​ល​ទ្ឋ​ភាព ដើម្បី​បង្កើន​ថវិកាជាតិ សម្រាប់​យក​ទៅ​ដំឡើង​ប្រាក់ខែ​ជូន​ដល់​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​នៅ​ដំណាច់ឆ្នាំ​២០១៦​ខាង​មុខ​នេះ ៕