ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​កម្ពុជា​និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ជួប​ប្រជុំ​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

វរសេនីយ៍ទោ ជា លាង​ហៃ មេបញ្ជា​ការ​រង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ព្រៃ​គប់ ៣​នាក់ ចូលរួម​ប្រជុំ​ពិភាក្សា ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ កងវរសេនាធំ​លេខ​១២០១​ចំនួន ៥​នាក់

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ព័ត៌មាន​ពីនគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១២​ថ្ងៃត្រង់ វរសេនីយ៍ទោ ជា លាង​ហៃ មេបញ្ជា​ការ​រង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​ព្រៃ​គប់ ៣​នាក់ ចូលរួម​ប្រជុំ​ពិភាក្សា ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ កងវរសេនាធំ​លេខ​១២០១​ចំនួន ៥​នាក់ ដឹកនាំ​ដោយ​​វ​សេនីយ៍​ឯក ភិ​យ៉ា​នេ​ត ផា​តា​ឡាក់​សាត​វា​តា​វង្ស មេបញ្ជាការ​ស្តីទី ។

កិច្ចប្រជុំ​ពិភាក្សា​នេះ បាន​ធ្វើ​ឡើង​នៅ​ទី​បញ្ជាការ​កងអនុសេនាធំ​លេខ​១២០១ ឈុត​ខ្មៅ​ថៃ ស្ថិត​ក្នុងភូមិ​ប៉ា​រ៉ៃ ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ទល់មុខ​ប៉ុស្តិ៍​ព្រៃ​គប់ ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ័យ ។ ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នេះ គឺ​សមត្ថកិច្ច​ទាំង​២ បន្ត​កិច្ច​សហប្រតិ​បត្តិការ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន និង​រួម​គ្នា​ទប់ស្កាត់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង មិន​ឲ្យ​ចូល​កាប់​ឆ្ការព្រៃ​ក្នុង​តំបន់​ព្រំដែន​មិន​ទាន់​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ