ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់មាស​-​ប្តូរប្រាក់​​​នៅផ្សារ​​កំពង់ស្ពឺ​​ត្រូវ​ចោរ​តាម​​​ប្លន់​​ដល់​មុខ​ផ្ទះ​​​បាញ់​​២គ្រាប់ ​យក​អស់ជាង​​​៥ម៉ឺនដុល្លារ

15 ឆ្នាំ មុន

​ខេត្ត​កំពង់ស្ពឺ​ ៖ ​ចោរ​​៤នាក់​ប្រដាប់​​ដោយ​កាំ​ភ្លើង​​​ខ្លី​១ដើម ​តាមប្លន់​​​អ្នក​លក់​មាស​​នៅផ្សារ​កំពង់ស្ពឺ​​ដល់​មុខផ្ទះ​យក​អស់​​រាប់​ម៉ឺន​ដុល្លារ ​កាល​ពី​​វេលាម៉ោង​​​៥​និង​​​៣០នាទី​ល្ងាច​ថ្ងៃទី​​​២០ មីនា ​​២០១១ ​ស្ថិត​ក្នុង​​ភូមិ​ចំបក់ ​​ឃុំ​វល្លិ-ស ស្រុក​សំរោង​ទង​ខាង​លិចឆៀង​​ខាង​ជើង​​​វត្ត​ចំបក់ ​ដោយ​ក្រុម​ចោរ​បានបាញ់​​​២គ្រាប់​​​គំរាម​​មិន​ឱ្យ​ត​ដៃ​​​ រួចហើយ​​គេ​ចខ្លួន​​បាត់ស្រមោល​​តែ​ម្តង ​បន្សល់​ទុក​​ការភ័យ​​រន្ធត់ និង​​យំសោក​ស្តាយ​​ពី​​សំណាក់​គ្រួសារ​​រងគ្រោះ ។​

បុរស​​ចំណាស់​ម្ចាស់ទ្រព្យ​​ឈ្មោះ​​​សូ ធំ អាយុ​៧៣​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ​​ជា បួយ ​អាយុ​​​៧២​ឆ្នាំ ​រស់​នៅភូមិ​​​-​ឃុំ​កើតហេតុខាងលើ ​និង​ជា​អ្នក​​លក់​មាស-ប្តូរ​ប្រាក់​​នៅផ្សារ​​​កំពង់ស្ពឺ ​បាន​ឱ្យ​​ដឹង​ថា ​​មុនពេល​​កើតហេតុ​ ពួកគាត់​​២​នាក់​ប្តី​-ប្រពន្ធ​​ ព្រមទាំង​​​​សមា​ជិក​​គ្រួសារ​មាន​គ្នា​​៦​នាក់ បាន​រៀបចំអីវ៉ាន់​​​ពីតូបលក់​​មាស-ប្តូរប្រាក់​​ជិះ​រថយន្ត​កាមរី ​ធ្វើ​ដំណើរ​​​ទៅកាន់​​លំនៅ​ឋាន​…​លុះ​ដល់​មុខ​ផ្ទះ​​ក៏ចាក់សោ​​ចូលទៅ​ខាង​ក្នុង​​បណ្តើរ​ៗ​ទៅ​ហើយ ​ស្រាប់តែ​​​មាន​បុរស​​៤នាក់​ជិះម៉ូតូ​ម៉ាក​ឌ្រីម ​C125 ពណ៌ខ្មៅ ​២គ្រឿង ​ចូលមក​យ៉ាង​តក់​​ក្រហល់​បំផុត ដណ្តើម​​​យកហិប​ប្រាក់ និង​គ្រឿង​អលង្ការ ប៉ុន្តែពួកគាត់​​មិនព្រមប្រគល់​​ឱ្យ​​ទេ ក៏​ប្រតាយ​ប្រតប់គ្នា ពេលនោះ​​ចោរម្នាក់​បាន​ដក​កាំ​ភ្លើង​ខ្លី​​១​​ដើម​បាញ់​​សំដៅ​​ពួកគាត់​​២គ្រាប់ ​ប៉ុន្តែ​មិនត្រូវ​​…​បន្ទាប់​មក​​គ្មាននរណា​​​ហ៊ាន​​​​តដៃ​ជា​មួយ​ពួកចោរ​​ទេ ពួកគេ​ក៏​យក​​ហិប​ដាក់​ប្រាក់ និង​គ្រឿង​​អលង្ការ​​​ឡើងម៉ូតូូ​ជិះចាកចេញ​​យ៉ាង​ប្រញាប់​​​ប្រញាល់​​​ទៅបាត់ស្រមោល ។

បុរស​​ម្ចាស់ផ្ទះ​​រងគ្រោះ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្នុងហិប​​នោះ​មាន​លុយខ្មែរ​​​ជាង​១០លាន​​​រៀល​គ្រឿង​​​​អលង្ការ​​មាស​-ប្លាទីនរាប់​សិប​តម្លឹង សរុប​ទៅ​ជាង​​៥ម៉ឺនដុល្លារ ​។ ក្រោយ​ពេល​​កើតហេតុ​​​ប៉ូលិស​​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ និង​ស្រាវជ្រាវ​​មុខសញ្ញា​យ៉ាងញាប់ដៃ​​-ជើង…​ម៉ូតូ​របស់ពួក​ចោរ​​​ត្រូវបាន​​​ស្គាល់​១គ្រឿងម៉ាក​​​ឌ្រីម C125 ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ​1AQ-3097៕