ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ត្រូវ​គេ​វាយ​រហូត​ទាល់តែស្លា.ប់

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ឆ្នេរ​ជ័យ​ជំនះ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង …

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​លើ​ឆ្នេរ​ជ័យ​ជំនះ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជនបរទេស​ស្លាប់​ផ្កាប់មុខ​នៅ​លើ​កន្ទេល​ក្រោម​ដើមឈើ​លើ​ឆ្នេរ​ខ្សាច់ មុខ​សណ្ឋាគារ​កាំសាប ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ​ជនបរទេស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​កន្ទេលនីឡុង​ពណ៌​ក្រហម​ក្រោម​ដើមឈើ ដោយនៅ​ក្បែរ​សាកសព​គេ​ឃើញ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក YAMAHA NouVo MX ពាក់​ស្លាក​លេខ តាកែវ 1A-4858 ចត​នៅ​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ខាងកើត​សាកសព ។ ក្រោយ​ពេល​ប្រទះ​ឃើញ​សាកសព សមត្ថកិច្ច​ជំនាញ​ជា​ច្រើន​ស្ថាប័ន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​សព និង​ស្រាវជ្រាវ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ​របស់​ក្រុម​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ករណី​ប្រើ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ ។ នៅ​លើ​ដងខ្លួន​សាកសព​មាន​ស្នាម​របួស​៣​កន្លែង​គឺ ១-​ដាច់​រយះ​ក្រោម​គុម្ពត្រចៀក​ខាងស្តាំ​ផុង​ដល់​លលាដ៍ក្បាល​, ២-​ដាច់​រយះ​កៀន​គល់​ត្រចៀក​ស្តាំ​ផុង​ដល់​លលាដ៍ក្បាល និង ៣-​ស្លឹកត្រចៀក​ស្តាំ​ហើម​ឡើង​ជាំ​ខ្មៅ និង​ហើម​ក​ញ្ចឹ​ង​ក្រោម​ត្រចៀក​ខាងស្តាំ ហើយ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ប្រទះ​ឃើញ​ដំបង​ឈើ​ចំនួន​៣​ដើម​(​ឈើ​ជ្រុង​២​ដើម ឈើមូល​១​ដើម​) ទៀត​ផង ។

ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច វត្ថុ​តាង​ពាក់ព័ន្ធ និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំណែក​សាកសព​សមត្ថកិច្ច​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សាល​រក្សា​សព​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព​តាម​ក្រោយ ៕