ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន​២៦​នាក់ ជា​មុខសញ្ញា​ដ៏​កក្រើក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជា​មុខសញ្ញា​ឆក់​ជា​បន្តបន្ទាប់​សរុប​ចំនួន​២៦​នាក់ ដើម្បី​រៀបចំ​​សំណុំរឿង​

ខេត្តបន្ទាយមានជ័យ ៖ វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ក្នុង​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើ​ការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ជា​មុខសញ្ញា​ឆក់​ជា​បន្តបន្ទាប់​សរុប​ចំនួន​២៦​នាក់ ដើម្បី​រៀបចំ​​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ សំដៅ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​អធិការ​បញ្ជាក់​ថា ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ថា មាន​ករណី​ចោរឆក់​ទូរស័ព្ទ​របស់​ខ្លួន​ម៉ាក​អាយ​ហ្វូ​ន នៅ​ខាងលិច​ហាង​ប្ដូរ​ប្រាក់​ហេង ម៉េ​ត ផ្លូវជាតិ​៥ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ដល់ និង​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព ។ លុះ​នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ នៅផ្ទះ​សំណាក់​«​ពន្លឺ​ពេជ្រ​» បន្ទប់​លេខ​៣ ជាន់​ក្រោម ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​ម៉ូតូ​១​គ្រឿង​ម៉ាក MOOVE ពណ៌​ក្រហម ។

ក្រោយ​ពី​ឃាត់ខ្លួន​និង​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់​ទៀត និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ខ្មៅ គ្មាន​ផ្លា​ក​លេខ ។

លោក​អធិការ​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​៩​នាក់​នេះ​មក នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២​ដដែល​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ករណី​ឆក់​ទូរស័ព្ទ ឃាត់ខ្លួន​បាន​ជនសង្ស័យ​​ចំនួន​៥​នាក់​បន្ថែម​ទៀត ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​កម្លាំង​សមត្ថ​កិច្ច​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ ។ ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​«​ពន្លឺ​ពេជ្រ​» បន្ទប់​លេខ​១៤​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​​ប៉ែ​ត ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លាក​លេខ ។

លុះ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​៣​រសៀល កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រុង​ប៉ោយ​​ប៉ែ​ត បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន មុខសញ្ញា​ឆក់​មាន​ប្រុស​មាន​ស្រី​បាន​មួយ​ក្រុម​ទៀត ដែល​មាន​គ្នីគ្នា​ចំនួន​១២​នាក់ នៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ពេល​ធ្វើតេស្ត​ទឹកនោម​ឃើញ​វិជ្ជមាន​សារធាតុ​ញៀន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ