ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពេញតម្រូវការ​កាល់ស្យូម​របស់​អ្នក ​ពេល​​​ជួប​បញ្ហា​មិន​អាច​រំលាយ​ស្ករ​​ទឹក​ដោះ​​​បាន

7 ឆ្នាំ មុន

ប្រសិនបើ​អ្នក​តាមដាន​អត្ថបទ​យើងខ្ញុំ​ ស្ដីអំពី​កាល់ស្យូម អ្នក​គួរតែ​ដឹង​ហើយ​ថា ​ប្រភព​សំខាន់​នៃជីវជាតិ​បំប៉ន​ គឺ​បាន​មក​ពី​ផលិត ផល​ទឹកដោះ​ដូច​ជា ទឹកដោះគោ ឈី​ស​និង​យ៉ា​អួ ​។ អាហារ​ទាំងនោះ ​ប្រៀប​ដូច​ជា នំ​មួយ​ដុំ​ដែល​ត្រូវ​បន្ថែម​លើ​របប​អាហារ​របស់​អ្នក តើ​មាន​អ្វី​កើតឡើង​ចំពោះ​របប​តម្រូវការ​កាល់ស្យូម​របស់​អ្នក ប្រសិនបើ​អ្នក​ជួប​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ​បាន?

ប្រសិនបើ​អ្នក​តាមដាន​អត្ថបទ​យើងខ្ញុំ​ ស្ដីអំពី​កាល់ស្យូម អ្នក​គួរតែ​ដឹង​ហើយ​ថា ​ប្រភព​សំខាន់​នៃជីវជាតិ​បំប៉ន​ គឺ​បាន​មក​ពី​ផលិត ផល​ទឹកដោះ​ដូច​ជា ទឹកដោះគោ ឈី​ស​និង​យ៉ា​អួ ​។ អាហារ​ទាំងនោះ ​ប្រៀប​ដូច​ជា នំ​មួយ​ដុំ​ដែល​ត្រូវ​បន្ថែម​លើ​របប​អាហារ​របស់​អ្នក តើ​មាន​អ្វី​កើតឡើង​ចំពោះ​របប​តម្រូវការ​កាល់ស្យូម​របស់​អ្នក ប្រសិនបើ​អ្នក​ជួប​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ​បាន?

កាល់ស្យូម​សំខាន់​បំផុត​ពិសេស ​នៅ​ពេល​អ្នកមាន​ផ្ទៃពោះ​ចាប់ពី​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់កំណើត​របស់​ទារក​ ។
-​កាល់ស្យូម​ជា​សារធាតុ​មួយ​ដែល​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ការ​លូតលាស់​ឆ្អឹង និង​ធ្មេញ​រឹង​មាំ​ទាំង​ម្តាយ​និង​ទារក​ ។​ កាល់ ស្យូម​ក៏​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង​ដែល​បង្ក​ឡើង​ដោយសារ​ឆ្អឹង​ស្រួយ​បញ្ហា​ទាក់ទង​នឹង​ឆ្អឹង​។
-កាល់ស្យូម​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រសាទ ប្រព័ន្ធ​សាច់ដុំ និង​ប្រព័ន្ធ​របត់​ឈាម​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ និង​មាន​ប្រសិទ្ធ ភាព​ក្នុង​ការ​សម្រួល​បញ្ហា​រមួលក្រពើ និង​សម្ពាធ​ឈាម​ខ្ពស់​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​សូម​ចង​ចាំ​ថា​អ្វី​ដែល​អ្នកមាន​ថ្ងៃនេះ​(​អំឡុង​ពេល​១០០០​ថ្ងៃ​ដំបូង នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក និង​កូន​អ្នក​ក្នុង​ពេល​អនាគត ហើយ​អ្វី​ដែល​ពួក​គេ​មាន​ថ្ងៃនេះ នឹង​បង្កើត​ទម្លាប់​ក្នុង​ការ​ទទួលទាន​បាន​ល្អ​សម្រាប់​ពួក​គេ​នៅ​ពេល​កើត​។

ប្រភព​កាល់ស្យូម​ជា​ច្រើន​ទៀត​ក្រៅពី​ទឹកដោះគោ

ដូច្នេះ​ តើ​អ្នក​អាច​ជ្រើសរើស​អាហារ​អ្វីខ្លះ​ប្រ​សិន​អ្នក​ជួប​បញ្ហា​មិន​អាច​រំលាយ​ស្ករ​ទឹកដោះ0x017d7 ដំណឹង​ល្អ​នោះ​គឺ​មាន​ប្រភព​អាហារ​ជា​ច្រើន​ផ្សេង​ក្រៅពី​អាហារ​ផលិត​ពី​ទឹកដោះ​ដែល​សម្បូរ​កាល់ស្យូម​។ អាហារ​ទាំងនេះ​រួម​មាន​បន្លែ​ស្លឹក​បៃតង (​ផ្កា​ស្ពៃខៀវ ស្ពៃ​តឿ​) សៀង​សាប គ្រាប់​ធញ្ញជាតិ (​អាល់​ម៉ុ​ន គ្រាប់​ម៉ា​កា​ដា​មៀ​) ក្រូច ល្វា តៅហ៊ូ​ផលិត​ពី​កាល់ស្យូម​ស៊ុ​ល​ហ្វា​ត និង​ប្រភេទ​ត្រី​មាន​ឆ្អឹង​ដូច​ជា សា​ឌី​ន និង សា​ឌី​ន​ធំ​ជាដើម​។

ប្រសិនបើ​អ្នក​មិន​ទាន់​អស់ជម្រើស​ទេ អ្នក​ក៏​អាច​ទិញ​អាហារ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ដូច​ជា​ទឹកក្រូច​ស្រស់ នំប៉័ង ធញ្ញជាតិ និង​អាហារ​សម្រន់​ជាដើម​។ អាហារ​ទាំងនេះ​មាន​ផ្ទុក​កាល់ស្យូម​មិន​តិច​ដែរ​។

ម្យ៉ាងវិញទៀត​វា​ក៏​ងាយស្រួល​ក្នុង​ការ​បន្ថែម​ប្រភេទ​អាហារ​ដែល​ផ្ទុក​កាល់ស្យូម​ខ្ពស់​ទាំងនេះ​ទៅ​ក្នុង​គម្រោង​មុខ​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​ដែរ​។ នេះ​ជា​មុខ​អាហារ​ដែល​អ្នក​អាច​សាកល្បង​បាន​៖

មុខ​អាហារ​ទី​១
អាហារ​ពេល​ព្រឹក​៖ ចេក​ជាមួយ​ស៊ុត​ពីរ​គ្រាប់
អាហារ​សម្រន់​៖ អំបុក
អាហារ​ថ្ងៃត្រង់​៖ ត្រីខ​សា​ឌី​ន​កំប៉ុង​ជាមួយ​ផ្កា​ស្ពៃខៀវ ឬ​ស្ពៃ​តឿ
អាហារ​ល្ងាច​៖ បាយ តៅហ៊ូ សាច់​មាន់ ឬ​ត្រី​ធូ​ណា​កំប៉ុង

មាន​អាហារ​ជា​ច្រើន​មុខ​ខុស​ៗ​គ្នា​ផ្សេង​ទៀត​ដែល​អ្នក​អាច​សាកល្បង​បាន​។ នៅ​ពេល​វា​បំពេញ​គ្រប់​តម្រូវការ​របប​កាល់ស្យូម​ប្រចាំ​ថ្ងៃ​របស់​អ្នក​ហើយ​នោះ អ្នក​គ្រាន់តែ​លៃ​វា​ទៅ​តាម​ការ​យល់​ដឹង និង​ការ​គិត​របស់​អ្នកជា​ការ​ស្រេច​។

វិធី​ផ្សេង​ៗ​ទៀត​ដើម្បី​បំពេញ​កម្រិត​របប​តម្រូវការ​ប្រចាំ​ថ្ងៃ
ខណៈ​​ដែល​មាន​ជម្រើស​ច្រើន ​ក្នុង​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ខ្ពស់​ក្រៅពី​អាហារ​ផលិត​ពី​ទឹកដោះ​នោះ ក៏​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​ស្រូប​យកជាតិ​កាល់ស្យូម​ផង​ដែរ​ ។ អាហារ​ទាំងនោះ​ រួម​មាន​ប្រភេទ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ​។ ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​បណ្ដាល​ឲ្យ​អ្នក​បាត់បង់​ជាតិ​កាល់ស្យូម​ដែល​អាច​ឈាន​ទៅ​ធ្វើ​ឲ្យ​បាត់បង់​កំហាប់​ឆ្អឹង ដូច្នេះ​សូម​ព្យាយាម​កំណត់​បរិមាណ​ជាតិ​ប្រៃ​ដែល​អ្នក​ទទួលទាន​។

អ្នក​ក៏​អាច​កាត់​បន្ថយ​តែ និង​កាហ្វេ​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ភេសជ្ជៈ​ទាំងនេះ​ អាច​បង្កើន​ការ​បញ្ចេញ​កាល់ស្យូម និង​កាត់​បន្ថយ​ការ​បឺត​ស្រូប​យក​ជីវជាតិ​កាល់ស្យូម​ផង​ដែរ​។ នៅ​មាន​អាហារ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​អាស៊ីត​ហ្វ៊ី​តិក និង​អាស៊ីត​អុក​ហ្សា​ឡិ​ក ដែល​អាច​ទប់ស្កាត់​ដល់​ការ​បឺត​ស្រូប​កាល់ស្យូម​។ អាហារ​ទាំងនេះ​មាន​ដូច​ជា​ដំឡូងជ្វា អាហារ​ផលិត​ពី​ម្សៅ​ស្រូវ​សាឡី  និង​សណ្ដែក​សៀង​ជាដើម​។

ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ទទួល​របប​កាល់ស្យូម​ប្រចាំ​ថ្ងៃ​មិន​ទាន់​គ្រប់គ្រាន់​ទេ នៅ​មាន​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អ្នក​អាច​ធ្វើ​បាន​។ ឧទាហរណ៍ ទទួលទាន​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ ដែល​វា​អាច​ជួយ​បង្កើន​ការ​ស្រូប​យក​បរិមាណ​កាល់ស្យូម​ពី​អាហារ​។ សូម​ចៀសវាង​ការ​ជក់បារី និង​ទទួលទាន​គ្រឿង​ស្រវឹង ព្រោះ​វា​កាត់​បន្ថយ​ម៉ាស​ឆ្អឹង​។

ជំនួយ​កាល់ស្យូម​បន្ថែម​ក៏​អាច​ជួយ​បាន​ដែរ
ប្រសិនបើ​អ្នក​គិត​ថា​មិន​ទាន់​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ពី​របប​អាហារ​ទេ សូម​សាកល្បង​ជំនួយ​កាល់ស្យូម​បន្ថែម​។ តាម​ការ​ពិត អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា​ជំនួយ​កាល់ស្យូម​បន្ថែម​អាច​កាត់​បន្ថយ​ហានិភ័យ​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​ជំនួយ​កាល់ស្យូម​បន្ថែម   ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន ត្រូវ​បង្កើន​របប​កាល់ស្យូម​ក្នុង​បរិមាណ​កាល់​ស្យូម 250​មិ​ល្លី​ក្រាម ត្រូ​បាន​ចេញ​តាម​ទឹកដោះ​ប្រចាំ​ថ្ងៃ​។ មាន​ន័យ​ថា​អ្នក​ត្រូវការ​បន្ថែម​បរិមាណ​កាល់ស្យូម​មិន​ថា​ពី​របប​អាហារ ឬ​ជំនួយ​កាល់ស្យូម​បន្ថែម​នោះ​ទេ ដើម្បី​ទប់ស្កាត់​ការ​ទាញ​យក​សារធាតុ​រ៉ែ​ខ​និក​ដ៏​សំខាន់​នេះ​ពី​ឆ្អឹង​របស់​អ្នក​។