ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោរឃៅណាស់! ​សម្លា.ប់​​ប្រពន្ធ​ ​​ដើម្បី​ស្រី​

7 ឆ្នាំ មុន

«The Guardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វេជ្ជបណ្ឌិត​អូស្ត្រាលី​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ថា មាន​ចេតនា​សម្លា.ប់​ប្រពន្ធ ដោយ​ចាក់​អាំង​ស៊ុ​យ​លី​ន​លើស​កំណត់ ដើម្បី​យក​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​របស់​នាង​ក្នុង​តម្លៃ​៥​សែន​ដុល្លារ ។

«The Guardian» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​វេជ្ជបណ្ឌិត​អូស្ត្រាលី​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ថា មាន​ចេតនា​សម្លាប់​ប្រពន្ធ ដោយ​ចាក់​អាំង​ស៊ុ​យ​លី​ន​លើស​កំណត់ ដើម្បី​យក​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​របស់​នាង​ក្នុង​តម្លៃ​៥​សែន​ដុល្លារ ។

ហេតុការណ៍​នោះ​កើតឡើង​កាលពី​ឆ្នាំ​២០១០​ដោយ​លោក Brian Crickitt អាយុ​៦៣​ឆ្នាំ ជនជាតិ​អូស្ត្រាលី​ក្លាយជា​ជន​ជាប់​ទោស​លើ​រឿង​ក្តី​ធ្វើឃាត​ភរិយា​អ្នកស្រី Christine Crickitt អាយុ​៦១​ឆ្នាំ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​សាកល​២០១០​នៅផ្ទះ​ក្នុង​ក្រុង​ស៊ី​ដ​នី តែ​គេ​បាន​បដិសេធ​លើ​ការ​ចោទប្រកាន់​នោះ ។ តុលាការ​សម្រេច​ថា លោក Brian Crickitt បាន​តាំងចិត្ត​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ដោយ​ចាក់​អាំង​ស៊ុ​យ​លី​ន​ក្នុង​បរិមាណ​លើស​កំណត់​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ។

ចំណែក​ចៅក្រម​បញ្ជាក់​ថា Brian Crickitt បើ​តាម​ទិន្នន័យ​ក្នុង Google បាន​សរសេរ​លិខិត​បញ្ជា​ទិញ​អាំង​ស៊ុ​យ​លី​ន​នៅ​ឱសថ ស្ថាន​មួយ​យក​ចាក់​ឱ្យ​ប្រពន្ធ​បណ្តាល​ឱ្យ​ស្លាប់ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មានការ​បង្ហើប​ឱ្យ​ដឹង​ថា មូលហេតុ​ដែ​លោក Brian ចាត់ការ​ករណី​នេះ ព្រោះ​ចង់បាន​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​របស់​ប្រពន្ធ​ខ្លួន​ចំនួន​៥​សែន​ដុល្លារ ហើយ​យក​ប្រាក់​នោះ​ទៅ​រួមរស់​ជាមួយ​នាង​លី​ន​ដា លី​វើ​ម័​រ ដែល​លួច​សេពគប់​គ្នា ។

ក្រោយ​ពី​អ្នកស្រី Christine ស្លាប់​ លោកBrian Crickitt ប្រាប់​ប៉ូលិស​ថា កាលពី​យប់​លោក​ទាស់សម្តី​គ្នា​ធ្វើ​ឱ្យ​រូប​លោក​ខឹងសម្បា ហើយ​បាន​បើករថយន្ត​ចេញពីផ្ទះ និង​ទៅ​គេង​នៅ​ទី​សាធារណៈ​មួយ ។ ទោះបីជា​បែប​ណា​ក៏​ដោយ​តាម​ការ​ស៊ើបអង្កេត​ដឹង​ថា នៅ​យប់​នោះ​ក្រោយ​ពី​គេ​ចាក់​អាំង​ស៊ុ​យ​លី​ន​លើស​ឱ្យ​ប្រពន្ធ ហើយ​ក៏​ទូរស័ព្ទ​ទៅ​រក​នាង​លី​ន​ដា ហើយ​បាន​នៅ​ជាមួយ​នាង ។

បន្ទាប់​ពី​អ្នកស្រី Christine ស្លាប់​បាត់បង់​ជីវិត​មក​អាជ្ញាធរ​បាន​ធ្វើ​កោសល្យវិច័យ​លើ​សព​មិន​ប្រទះ​ឃើញ​មូលហេតុ​នៃ​ការ​ស្លាប់​ច្បាស់លាស់​ទេ ប៉ុន្តែ​ជា​ចុង​ក្រោយ​ចៅក្រម​មាន​ជំនឿ​ចិត្ត​ថា ដោយសារ​ការ​ចាក់​អាំង​ស៊ុ​យ​លី​ន​លើស​កំណត់ ។ ដូច្នេះ​ហើយ​ចោទ ប្រកាន់​លោក Brian Crickitt ដោយ​មិន​អនុញ្ញាត​ឱ្យ​ធានា​នៅ​ក្រៅ​ឃុំ​ទេ ៕