ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសអប្រិយ! វាយម្តាយស្ទើរ​ក្ស័យ នៅ​ប្រឹង​ប្រកែក

7 ឆ្នាំ មុន

ឥណ្ឌា ​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​បង្ហាញ​​ពី​រូបភាព​ជា​ច្រើន​​សន្លឹក​របស់​យាយ​ចាស់​អាយុ​៧០​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​កូន​ប្រុស​វាយ​​យ៉ាងដំ​ណំ​ ។

ឥណ្ឌា ​៖ តាម​ប្រភព​ព័ត៌មាន Metro បាន​បង្ហាញ​​ពី​រូបភាព​ជា​ច្រើន​​សន្លឹក​របស់​យាយ​ចាស់​អាយុ​៧០​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​កូន​ប្រុស​វាយ​​យ៉ាងដំ​ណំ​ ។

លោកយាយ Rajindari Devi ដែល​រស់នៅ​ក្នុង​ទីក្រុង​ដេ​លី ប្រទេស​ឥណ្ឌា ត្រូវ​បានកូន​ប្រុស​អាយុ​២៥​ឆ្នាំ វាយ​រហូត​ទាល់របួស​​សុះ​​ពេញ​​ខ្លួន មើលទៅ​ខ្លោចចិត្ត​ជំនួស​ ។ អ្នកដែល​​​ឃើញ​ហេតុការណ៍​ បាន​រត់​មក​ចូល​ជួយ​លោកយាយ​ឱ្យ​រួច​​ផុត​ពី​កណ្តាប់ដៃ​របស់​កូន​​អកតញ្ញូនោះ ​ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ដល់​មន្ត្រី​សិទ្ធិ​មនុស្ស លោក Kundan Srivastava ផងដែរ​ ​។

កូនប្រុស​​រូបនោះ​បាន​ប្រកែក​​ថា ខ្លួន​មិនមែន​វាយ​ម្តាយ​ជា​រៀងរាល់ថ្ងៃដើម្បី​លុយ​នោះ​ទេ​ ហើយ​អ្វី​ដែល​ម្តាយ​និយាយនោះ​ គឺជា​រឿង​​មិន​ពិត ​។

ប៉ូ​លិសបាន​ចាប់ខ្លួន​កូនប្រុស​តិរច្ឆាន​នោះ ក្រោយ​ពេល​មានការ​ជំរុញ​ពី​អង្គភាព​ខាង​សិទ្ធិ​មនុស្ស ​។ លោកយាយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Guru Teg Bahadur ដើម្បី​ទទួល​ការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ ។