ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ​៖ រាជរដ្ឋាភិបាល​​យកចិត្តទុកដាក់​ចំពោះ​សុខុមាលភាព ​និង​ជីវភាពរបស់​​ពលរដ្ឋ​ជានិច្ច​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​កម្មករ-​កម្មការិនី​ កាល​ថ្ងៃ​ទី១១ ធ្នូ ២០១៦ នៅ​សង្កាត់​ក្បាលកោះ​ លោក​ហ៊ុន
ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខុ​មាលភាព​ និង​ជីវភាព​ប្រជាពលរដ្ឋ​ និង​កម្មករ-​កម្មការិនី​ តាម​រយៈ​គោលនយោបាយ​ដំ​ឡើង​ប្រាក់បៀ

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ និង​កម្មករ-​កម្មការិនី​ កាល​ថ្ងៃ​ទី១១ ធ្នូ ២០១៦ នៅ​សង្កាត់​ក្បាលកោះ​ លោក​ហ៊ុន
ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​សុខុ​មាលភាព​ និង​ជីវភាព​ប្រជាពលរដ្ឋ​ និង​កម្មករ-​កម្មការិនី​ តាម​រយៈ​គោលនយោបាយ​ដំ​ឡើង​ប្រាក់បៀ
វ​ត្ស ការ​មិន​យកពន្ធ​ប្រាក់បៀវត្ស​ ក្រោម​មួយ​លាន​រៀល ការ​បញ្ចុះតម្លៃ​ទឹក ភ្លើង ផ្ទះ​ជួល ​និង​ការ​ចុះ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជា​ដើម​ ។

ការ​លើក​ឡើង​​​នេះ ក្នុង​ឱកាស​ដែល​លោក​​បាន​ដឹកនាំ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ យុវជន​សម្តេច​តេ​ជោ​​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពល​រដ្ឋ ​និង​កម្មករ-​កម្មការិនី​ ដោយ​ឥតគិតថ្លៃ​ នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​ ។

លោក​ហ៊ុន ម៉ា​ណែ​ត រាជរដ្ឋាភិបាល​បាន​បង្កើត​ឱកាស​ដល់​យុវជន កម្មក​កម្មការិនី​និង​បង្កើត​ឱកាស​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​តាម​រយៈ​គៀងគរ​អ្នក​វិនិយោគ​អោយ​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ជា​ពិសេស​ការ​វិនិយោគ​លើ​ការ​វិនិយោគ​វិស័យ​ឧស្សាហ​កម្ម​ ។

លោក​​​បញ្ជាក់​ថា ដោយ​គិតដល់​ការ​ចំណាយ​របស់​បងប្អូន​កម្មករ-​កម្មការិនី​ លើ​ថ្នាំសង្កូវ​ពេល​ឈឺ​ស្កាត់​នោះ​ សម្តេច​បាន​ណែនាំ​ឲ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) ​ចុះ​មក​ពិនិត្យ​ជូន​បងប្អូន​កម្មករ​កម្មការិនី​ ដោយ​ឥត​គិតថ្លៃ​ដោយ​ផ្ទាល់​តែ​ម្តង​ ពីព្រោះ​ថា​​សុខភាព​នេះ​ គឺ​សំខាន់​ណាស់​ ដោយសារ​បងប្អូន​កម្មករ​-កម្មការិនី ​បាន​ដើរតួ​នាទី​ជួយ​ខ្លួនឯង​ផង ជួយ​គ្រួសារ​ផង​និង​ជា​ធនធាន​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ ។

ជាក់ស្តែង​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ព្យាបាល​ជ​ម្ង​ជូន​ប្រជាពលរដ្ឋ​និង​កម្មករ​កម្មការិនី​ដោយ​គិតថ្លៃ​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​ ។

លោក​ឃួ​ង ស្រេង អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​សម្រាប់​ការ​ចុះ​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ថ្ងៃនេះ ​ដែល​នេះ​គឺជា​សក្ខី​ភាព​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុក​ដាក់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ក្នុង​ការ​ការ​លើកកម្ពស់​វិស័យ​សុខាភិបាល​និង​ជា​យន្តការ​ជួយ​សម្រួល​ដល់​ការ​ទទួល​សេវា​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផ្សា​ភ្ជាប់​មនោសញ្ចេតនា​រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្រុមការ​ងារ​​ចុះ​ជួយ​មូលដ្ឋាន និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​។