ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុន សំខាន់ និង​មឿ​ន សុខ​ហ៊ុ​ច ជួប​ថៃ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១០ ធ្នូ ខាង​មុខ​នេះ ឈាន​ចូល​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ ឃុន សំខាន់

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ទី​១០ ធ្នូ ខាង​មុខ​នេះ ឈាន​ចូល​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ។ ឃុន សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចម​ភព សរ​.​វី​រ៉ា​វ៉ា​ន់ និង​មឿ​នសុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​នឹង ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត ។

ឃុន សំខាន់ ដែល​ប្រកួត​បាន​៤​លើក ឈ្នះ​២ ចាញ់​២ នឹង​ត្រូវ​ជួប​ចម​ភព សរ​.​វី​រ៉ា​វ៉ា​ន់ដែល​ប្រកួត​បាន​៤​លើក​ឈ្នះ​ទាំង​៤​លើក​នោះ​មិន​ទាន់​ដឹង​ថា អាច​ទៅ​រួច​បាន​ប៉ុន្មាន​ទឹក​នោះ​ទេ ។ សូ​ម្បី​តែ​លោក​ទេស សា​រិ​ន ដែល​ជា​គ្រូបង្ហាត់​របស់​ឃុន សំខាន់ ក៏​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​ដែរ​ដោយសារ​កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង រីឯ ឃុន សំខាន់ ក៏​បង្ហាញតម្រុយ​មិន​ខ្លាច​គូប្រកួត​សូ​ម្បី​បន្តិច ទើប​លោកឱ្យ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ជំនួស​ឱ្យ​ការប៉ាន់ស្មាន​លទ្ធផល​មុន​ការ​ប្រកួត​ចាប់ផ្ដើម ។

ចំណែក​មឿ​ន សុខ​ហ៊ុ​ច ប្រកួត​បាន​៤​លើក​ឈ្នះ​៣ ចាញ់​១ នឹង​ជួប​ប្រកួត​ជាមួយនឹង ត្រា​កាន ក​.​កា​មន្ត​វ៉ា​ត ដែល​ប្រកួត​បាន​៤​លើក ឈ្នះ​៣​ចាញ់​១​ដូច​គ្នា ។ ប្រកួត​លើក​នេះ​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ​មឿ​ន សុខ​ហ៊ុ​ច ច្រើន​ជាង​ដោយ សារ​កីឡាករ​កម្ពុជា​រូប​នេះ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​គ្រាន់បើ ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​ល្អ​អាច​ធ្វើ​ឱ្យ​គូប្រកួត​ល្មម​ៗ​ពិបាក​ទប់ទល់​ខ្លាំង​ណាស់ ។ ទោះបី​យ៉ាងណា មឿ​ន សុខ​ហ៊ុ​ច មិន​ហ៊ាន​មើល​ស្រាល​លើ​គូប្រកួត​ទេ ដូច្នេះ​មាន​តែ​សាក​គ្នា​មើល​សិន​ប៉ុណ្ណោះ​ទើប​ដឹង​ថា​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា ។

នៅ​លើ​សង្វៀន​ដដែល​ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​ក៏​មាន​គូ​មិត្តភាព​ដែល​សុទ្ធតែ​ជា​កីឡាករ​ល្អ​ៗ​ផង​ដែរ​ដូច​ជា កីឡាករ ភិន សុទី មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ផា​ន ចំណាន មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនៈគិរីនិង​គូ​ចុង​ក្រោយ​កីឡាករ ធី តុង​ហ៊ី មក​ពី​ក្លិបសាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​ដែល​ប្រជុំ​ដោយកីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​ដូច​គ្នា ។ សមាសភាព​គូប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិកម្ពុជា​-​ថៃ​មាន កីឡាករ​កម្ពុជា​ចាន់ សំអាតមក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ធ្លាប់ប្រកួត​បាន​៤៤​ដង​ឈ្នះ​២៧​ដង ចាញ់​១៦​ដងស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករថៃ​ឈ្មោះ​ចេ​ម​ស៊ី​ក​ខាន ស​.​ស៊ិ​ឆាត ក្នុងប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

កីឡាករថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៨​ដង ។ មួយគូ​ទៀត កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ធ្លាប់​ប្រកួត​បាន​១៣៣​ដង ឈ្នះ​១១៦​ដង ចាញ់​១៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៣២​ដង នឹង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​រុង​ណា​ក់​ផា ស​.​សំ​រ៉ូង​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១៣០​ដង ឈ្នះ​១០០​ដង ចាញ់​២៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មានកីឡាករ​បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​គឿ​ប សុវណ្ណ​នឿ​ត
មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ។ កីឡាករស៊ុំ សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ និង​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ​កីឡាករ ធឿ​នធី មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ៕