ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​កើនឡើង​5% ក្នុង​រយៈពេល​11​ខែ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​សរុប​ជាង​៤៧​ម៉ឺន​តោន កើនឡើង​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។ កម្ពុជា​បាន​នាំ​ចេញ​ច្រើន​ទៅ​បណ្តា​ប្រទេស​ដូច​ជា

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​១១​ខែ​កន្លង​ទៅ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​បរទេស​សរុប​ជាង​៤៧​ម៉ឺន​តោន កើនឡើង​៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ។ កម្ពុជា​បាន​នាំ​ចេញ​ច្រើន​ទៅ​បណ្តា​ប្រទេស​ដូច​ជា បារាំង​, ប៉ូ​ឡូញ​, ហូ​ឡង់​, បែ​ល​ហ្ស៊ិ​ក​, សាធារណរដ្ឋ​ឆែក​, ចក្រភព​អង់គ្លេស​, អីុ​តា​លី និង​អា​ល្លឺ​ម៉​ង់ ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ មាន​ប្រសាសន៍​ថា ៖ « វា​ជា​មោទនភាព​មួយ​ចំពោះ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​១១​ខែ​នេះ ព្រោះ​កាលពី​ប៉ុន្មាន​ខែ​ដំបូង (​ខែមីនា ដល់​សីហា​) ការ​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ » ។

លោក​បណ្ឌិត​បន្ត​ថា ប្រសិនបើ​អ្វី​ដែល​ជា​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​៣​ខែ​កន្លង​មក​មាន​ប្រសិទ្ធភាព ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ងើបឡើង ឬ​ស្តារ​ឡើង​វិញ​បាន យ៉ាង​ហោច​ណាស់ នៅ​ដំណាច់ឆ្នាំ​២០១៦ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​អាច​ស្មើនឹង​ឆ្នាំ​២០១៥ ។

ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ បើ​តាម​លោក​ឧកញ៉ា ភូ ពុ​យ នាយក​ក្រុមហ៊ុន​បៃតង​ធ្លាប់​មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​អាច​នាំ​ចេញ​បាន​តិច​ឬ​ច្រើន វា​អាស្រ័យ​ទៅ​លើ​កត្តា​សំខាន់ គឺ​តម្លៃ​លក់​ចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស​។ បើសិនជា​តម្លៃ​ព្រមព្រៀង​គ្នា​ស្រប​តាម​តម្លៃ​អន្តរជាតិ​នោះ យើង​នឹង​នាំ​ចេញ​បាន​ច្រើន ។ ប៉ុន្តែ​បើ​តម្លៃ​មួយ​ដែល​អ្នកបញ្ជា​ទិញ​មិន​ទិញ​ច្រើន​ទេ វា​ក៏​បាន​ច្រើន​ដែរ អីចឹង​មើល​តាម​ភាព​ជាក់ស្តែង​។ សម្រាប់​ក្រុមហ៊ុន​ខ្ញុំ​គិត​ថា ក្នុង​រយៈពេល​ខាង​មុខ ការ​នាំ​ចេញ​នឹង​កើនឡើង​បន្ថែម​ទៀត ដោយសារ​ក្រុមហ៊ុន​ទទួល​បាន​បរិមាណ​ការ​បញ្ជា​ទិញ​ក្នុង​តម្លៃ​អាច​ទទួលយក​បាន » ។

តាម​របាយការណ៍​ខាងលើ​បង្ហាញ​ថា ក្នុង​រយៈពេល​១១​ខែ​កន្លង​មក កម្ពុជា​បាន​នាំ​ចេញ​នូវ​ប្រភេទ​អង្ករ​ក្រអូប​ចម្រុះ​, នាង​ម្លិះ​, សូ​មាលី​, ផ្ការំដួល​/​ផ្កាម្លិះ​, សរីរាង្គ​, ភ្លឺ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង ។ ចំណែក​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ច្រើន​ជាងគេ​មាន​ដូច​ជា Khmer Foods, Nikoune Investment, Cristal Rice, Amru Rice, Baitang, Golden Rice, City Rice Import Export, International Rice Trading, T.O.T និង Signatures of Asia ជាដើម ៕