ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ម៉ូ​ដែល​Iphone 6s ផ្ទុះ​ថ្ម​នៅ​ចិន

7 ឆ្នាំ មុន

នៅ​ប្រទេស​ចិន​មាន​ព័ត៌មាន​ផ្ទុះ​Iphone 6s ដូច​គ្នា​Samsung Note 7 ដែរ ។ ក្រុមប្រឹក្សា​ផលិតផល​អតិថិជន​សៀង​ហៃ​(SHCC)​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន​Apple តំណាង​ឲ្យ​អតិថិជន​ចិន​របស់​ខ្លួន​ដែល

នៅ​ប្រទេស​ចិន​មាន​ព័ត៌មាន​ផ្ទុះ​Iphone 6s ដូច​គ្នា​Samsung Note 7 ដែរ ។ ក្រុមប្រឹក្សា​ផលិតផល​អតិថិជន​សៀង​ហៃ​(SHCC)​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុមហ៊ុន​Apple តំណាង​ឲ្យ​អតិថិជន​ចិន​របស់​ខ្លួន​ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទ​Iphone ហើយ​មាន​បញ្ហា​ជា​ច្រើន ។ នេះ​បើ​តាម​សារព័ត៌មាន The International Business Times​បាន​ចេញផ្សាយ ។

ពាក្យបណ្តឹង​ត្រូវ​បាន​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ដល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ក្នុង​នោះ​មាន ឧ​ប​ទ្ឌ​វ​ហេតុ​កើតឡើង​ចំនួន​៨ ផ្សេង​ៗ​គ្នា​ទៅ​លើ​ម៉ូ​ដែល​ទូរស័ព្ទ​Iphone 6 និង Iphone 6s ដោយ​ទូរស័ព្ទ​ខាងលើ​ហុយផ្សែង និង​ផ្ទុះ​ទូរស័ព្ទ​តែ​ម្តង ។ មាន​ករណី​ផ្ទុះ​Iphone 6s Plus មួយ​បាន​ផ្ទុះ បន្ទាប់​មក​ក្រុមហ៊ុន​Aple បាន​ផ្លាស់​ប្តូរ​ថ្មី​ឲ្យ​ដោយ​គ្មាន​ការ​បក​ស្រាយ​ទាក់ទង​នឹង​បញ្ហា​នោះ​ទេ ។

ក្រៅពី​បញ្ហា​នោះ​ក្នុង​ពាក្យបណ្តឹង​ក៏​មាន​រៀបរាប់​ទាក់ទង​នឹង​ករណី​ចោរលួច​ID ការ​រលត់​ទូរស័ព្ទ​ដោយ​គ្មាន​ហេតុផល​ដែល​ជា​បញ្ហា​ធំ​របស់​អ្នក​ប្រើប្រាស់​បាន​រាយការណ៍ ។ សរុប​ពាក្យបណ្តឹង​ទាំងអស់​មាន​ចំនួន ២៧៦៣​ករណី​ទៅ​លើ​ក្រុមហ៊ុន​Apple នៅ​ប្រទេស​ចិន​គិត​ចាប់ពី​ពេល​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​នោះ​រហូត​ដល់​ខែវិច្ឆិការ ។

SHCC​ក៏​បាន​ស្នើការ​ទទួលខុសត្រូវ​ពី​ក្រុមហ៊ុន​Apple ទៅ​លើ​អ្នក​ប្រើប្រាស់​របស់​ខ្លួន និង​ស្នើ​ឲ្យ​ទទួលខុសត្រូវ​លើ​គុណភាព​ផលិតផល​របស់​ខ្លួន និង​ការ​អនុវត្ត​សេវាកម្ម​បំរើ​បម្រើ​អតិថិជន​ដល់​អ្នក​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន​ផង​ដែរ ។

បន្ទាប់​មក​សារព័ត៌មាន Mashable បាន​សុំ​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​Apple ទាក់ទង​និង​បញ្ហា​កំ​ដៅ​នោះ ហើយ​អ្នកតំណាង​របស់​ក្រុមហ៊ុន​ក៏​បាន​និយាយ​ថា «​យើង​ចង់​ឲ្យ​មានការ​ធានា​ពី​អតិថិជន​របស់​យើង​ថា យើង​កំពុង​ស៊ើបអង្កេត​នៅ​គ្រប់​ករណី​ដែល​បាន​កើត​មាន​ឡើង ។ យើង​ក៏​បាន​ទាក់ទង​ជាមួយ​អតិថិជន​របស់​យើង និង​នាំ​យក​ទូរស័ព្ទ​ដែល​មាន​បញ្ហា​ទាំងនោះ​មក​ធ្វើការ​វិភាគ​ទាំងអស់​ផង​ដែរ​» ។

យោង​តាម​ក្រុមហ៊ុន​Apple ថា «​ឧបទ្ទវហេតុ​ទាំងនោះ មិនមែន​ត្រឹមតែ​ជា​ការ​ផ្ទុះ​ដោយ ចៃដន្យ​នោះ​ទេ ។ អ្នកតំណាង​របស់​ក្រុមហ៊ុន​បន្ត​ថា ការ​ស៊ើបអង្កេត​របស់​យើង​រួម​បញ្ចូល​ទាំង​ការ​ស្តេ​ន​CT ពិនិត្យ​គ្រប់​ផ្នែក មានការ​ពិនិត្យ​ផ្សេង​ៗ​ជា​ច្រើន ។ ឆ្លង​តាម​ការ​ពិនិត្យ​លើ​គ្រប់គ្រឿង​យើង​បាន​វិភាគ​ឃើញ​យ៉ាង​ច្បាស់​ថា កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នោះ ដោយសារ​កត្តា​ពី​ខាងក្រៅ​ទេ ។ យើង​ចាត់​ទុក​បញ្ហា​សុវត្ថិភាព​ជា​អាទិភាព​កំពូល ហើយ​យើង​មិន​បាន​រក​ឃើញ​បញ្ហា​ដែល​ជា​ក្តី​បារម្ភ​ទាក់ទង​នឹង​ផលិតផល​នោះ​ទេ​» ៕