ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​​សង្ឃ​​​សេព​មេថុន ពេល​នេះត្រូវ​​​សម្រេច​ឱ្យ​ចាប់​​ផ្សឹក​​ហើយ

1 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ​ ៖ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ ​​លោកសង្ឃ​ទ្រុស្តសីល​សេព​មេថុន​ជាមួយ​មាតុគ្រាម ​រហូត​មាន​ផ្ទៃពោះ៤ខែ​នោះ ​ពេល​នេះ​ គណៈសង្ឃ​នៃ​ថេរ​សភា​សង្ឃ​ខេត្តកំពង់ស្ពឺ​ បាន​សម្រេច​ចាប់​ផ្សឹក​ហើយ​ ។ ការ​ចាប់​ផ្សឹក​នេះ…

ខេត្ត​កំពង់ស្ពឺ​ ៖ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ ​​លោកសង្ឃ​ទ្រុស្តសីល​សេព​មេថុន​ជាមួយ​មាតុគ្រាម ​រហូត​មាន​ផ្ទៃពោះ៤ខែ​នោះ ​ពេល​នេះ​ គណៈសង្ឃ​នៃ​ថេរ​សភា​សង្ឃ​ខេត្តកំពង់ស្ពឺ​ បាន​សម្រេច​ចាប់​ផ្សឹក​ហើយ​ ។ ការ​ចាប់​ផ្សឹក​នេះ ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ​កក្កដា ​២០២២ ​នៅ​វត្ត​ដំណាក់​ត្រាច ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ដែល​ជា​វត្ត​ព្រះ​មេគណ​ខេត្ត​គង់តែ​ម្តង​។

​គួរបញ្ជាក់ថា លោកសង្ឃត្រូវបានគេ​ស្គាល់ព្រះនាម ម៉ៅ​ សៀវ​បុត្រា​ថា​នុ​ន ​អាយុ៤១វស្សា គង់នៅ​វត្ត​ឥសី​គិរី​ជុំ ហៅ​វត្ត​ត្រពាំង​ប្ញស្សី​ ស្ថិត​ក្នុង​ឃុំ​ទឹកល្អក់ ​ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

សូមរំលឹកថា៖ រឿង​ព្រះ​​សង្ឃ​ដែល​ល្បី​ឆាន់​ស្រី​រហូត​មាន​ផ្ទៃពោះ​ កំពុង​​ធ្វើ​ឱ្យ​សមត្ថកិច្ច​និង​ជំនាញ​ធម្មការ​វិលមុខ

ក្រោយ​ពីផ្សឹក​ភ្លាម ​សមត្ថកិច្ច​បាន​ដឹក​បុគ្គល​រូប​នេះ​ទៅ​កាន់​អយ្យការ​ភ្លាម​ៗ​ផង​ដែរ ​ដើម្បី​ចាត់ការ​បន្តតាម​​នីតិវិធីច្បាប់ ​។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្ត​លើ​កាសែតកោះសន្តិភាព​

អត្ថបទសរសេរ ដោយ