ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បន្លំ​ទិញ​អា​ផាត​មិន​តម្លៃ​ទាប​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លំនៅ​ឋាន​តម្លៃ​ទាប​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា មាន​គោលបំណង​ដើម្បី​លក់​ជូន​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​គ្មាន​លទ្ធភាព​ទិញ​អា​ផាត​មិន ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ទិញ​លំនៅ​ឋាន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លំនៅ​ឋាន​តម្លៃ​ទាប​របស់​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា មាន​គោលបំណង​ដើម្បី​លក់​ជូន​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​គ្មាន​លទ្ធភាព​ទិញ​អា​ផាត​មិន ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ពាក្យ​ទិញ​លំនៅ​ឋាន​នោះ​ដោយ​ជោគជ័យ ហើយ​ពួក​គេ​បាន​ជួល ឬ​លក់​វា​បន្ត​ទៀត ។

លោកស្រី Daw Myint Myint Mu នាយករង​នៃ​ធនាគារ CHDB បាន​ប្រាប់​កាសែត The Myanmar Times នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា​ថា ធនាគារ​នឹង​ពិនិត្យ​មើល​ថា អ្នកទិញ​លំនៅ​ឋាន​តម្លៃ​ទាប គឺ​ពិតជា​កំពុង​រស់នៅ​ក្នុង​អា​ផាត​មិន​នោះ​មែន ។ លោកស្រី​ថ្លែង​ថា ៖ « ប្រសិនបើ​ពួក​គេ​ទិញ​អា​ផាត​មិន​នេះ​ដើម្បី​លក់​បន្ត​ទៀត​នោះ ឈ្មោះ​ពួក​គេ​នឹង​ត្រូវ​ដាក់​ចូល​ក្នុង​បញ្ជីខ្មៅ​។ បើ​ពួក​គេ​ព្យាយាម​ទិញ​លំនៅ​ឋាន​តម្លៃ​ទាប​ជា​ថ្មី​ម្តងទៀត គឺ​នឹង​គ្មាន​សិទ្ធិ​ទៀត​ឡើយ ។ អា​ផាត​មិន​តម្លៃ​ទាប​សាងសង់​ដោយ​រដ្ឋាភិបាល មិន​អាច​លក់​បន្ត ឬ​ជួល​បាន​ទេ គឺ​សម្រាប់​តែ​អ្នក​ត្រូវការ​លំនៅ​ឋាន​ពិតប្រាកដ​ប៉ុណ្ណោះ » ។

លោកស្រី​បន្ត​ថា អ្នក​ដែល​សម្លឹង​មើល​ការ​ទិញ និង​លក់​ឡើង​វិញ​នូវ​អា​ផាត​មិន​តម្លៃ​ថោក គួរតែ​ទៅ​រក​នៅ​ទីផ្សារ​ឯកជន​វិញ ។ ធនាគារ CHDB និង​នាយកដ្ឋាន​អភិវឌ្ឍន៍​លំនៅ​ឋាន ដែល​ស្ថិត​ក្រោម​ក្រសួង​សំណង់ នឹង​ស៊ើបអង្កេត​អ្នកទិញ​លំនៅ​លំនៅ​ឋាន​តម្លៃ​ទាប​ទាំងនេះ ដោយ​ធនាគារ​នឹង​កត់ត្រា​ឈ្មោះ​អ្នកទិញ តាម​រយៈ​កម្ចី​ប្រាក់​ពី​ធនាគារ ។
យោង​តាម​ច្បាប់​កំណត់​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទីក្រុង និង​លំនៅ​ឋាន (DUHD)  បង្ហាញ​ថា អ្នក​ដាក់​ពាក្យសុំ​ទិញ​លំនៅ​ឋាន​តម្លៃ​ទាប ត្រូវ​តែ​ចុះហត្ថលេខា​ដោយ​សន្យា​ថា ពួក​គេ​មិនមែន​ជា​ម្ចាស់​អា​ផាត​មិន​រួច​ហើយ​ទេ ។ ចំពោះ​អ្នក​មិន​គោរព​វិធានការ​នេះ នឹង​ត្រូវ​ដកហូត​អា​ផាត​មិន​តម្លៃ​ទាប​នោះ​ត្រឡប់​មក​វិញ ហើយនឹង​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់ ស្មើនឹង​៥%​នៃ​តម្លៃ​ទិញ​អា​ផាត​មិន ។

ការ​លក់​បន្ត ឬ​ផ្ទេរ​អា​ផាត​មិន​តម្លៃ​ទាប នឹង​ត្រូវ​បាន​រារាំង​ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង ហើយ​បន្ទាប់​ពី​ផុត​រយៈពេល​៥​ឆ្នាំ​ដំបូង​នោះ ការ​លក់​នេះ​នឹង​ត្រូវ​កំណត់​តម្លៃ​ដោយ DUHD ៕