ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្តេច​ហ្គី​តា​សូ​ឡូ Carlos Santana សន្លប់​លើ​ឆាក អំឡុង​ការ​សម្តែង

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ស្តេច​ហ្គី​តា​សូ​ឡូ Carlos Santana បាន​សន្លប់​នៅ​លើ​ឆាក អំឡុង​ការ​សម្តែង​របស់​

សហរដ្ឋអាមេរិក ៖ ស្តេច​ហ្គី​តា​សូ​ឡូ Carlos Santana បាន​សន្លប់​នៅ​លើ​ឆាក អំឡុង​ការ​សម្តែង​របស់​គាត់ ដែល​ធ្វើ​ឡើង​ក្នុង​រដ្ឋ Michigan កាលពី​យប់​ថ្ងៃ​ទី​៥ ខែកក្កដា កន្លង​ទៅ​។ ដោយ​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង សម្រាប់​អ្នកចូលរួម​ទស្សនាការ​ប្រគំ​តន្ត្រី​នោះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន New York Post​។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​លើ​ឆាក​នៃ​រោង​មហោស្រព​តន្ត្រី Pine Knob ក្នុង​ទីក្រុង Clarkston ដោយ​គេ​សង្កេត​ឃើញ អំឡុង​ពេល​កំពុង​សម្តែង​សុខ​ៗ លោក Santana បាន​ដើរទៅ​អង្គុយ​ខាងក្រោយ​មួយសន្ទុះ ហើយ​ក៏​សន្លប់​បាត់បង់​ស្មារតី មុន​ពេល​ទទួល​បានការ​ជួយ​សង្គ្រោះ​ពី​សំណាក់​ក្រុមការងារ និង​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់​។

ហ្វូង​អ្នកចូលរួម​ទស្សនា​បាន​នាំ​គ្នា​អធិស្ឋាន សម្រាប់​ស្តេច​ហ្គី​តា​ឡា​ទី​ន​ដ៏​ល្បីល្បាញ​វ័យ​៧៤​ឆ្នាំ​រូប​នេះ អំឡុង​ពេល​នៃ​ការ​សង្គ្រោះ​បឋម​។ មុន​ពេល​គាត់​ត្រូវ​បាន​គេ​បញ្ជូន​ចេញពី​ឆាក​ប្រគំ​តន្ត្រី​ជាមួយ​រទេះរុញ​។ ដោយ​គ្រប់​គ្នា​បានឃើញ​គាត់​គ្រវី​ដៃ​ទៅ​កាន់​ហ្វូង​អ្នក​ទស្សនា​ផង​ដែរ​។

ក្រោយ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ អ្នកតំណាង​លោក Santana បាន​បញ្ជាក់​ថា ស្ថានភាព​របស់​គាត់​បាន​ល្អ​ប្រសើរ​ហើយ​។ ក្រោយ​បាន​យកឈ្នះ​លើ​ការ​ហត់នឿយ​ដោយ​កំ​ដៅ និង​ការ​ខ្សោះ​ជាតិ​ទឹក​។ ខណៈ​ការ​ប្រគំ​តន្ត្រី​បន្តបន្ទាប់​របស់​គាត់​ត្រូវ​ពន្យារពេល​។ ហើយ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​។

សូម​រំលឹក​ថា លោក Carlos Santana ធ្លាប់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ កាលពី​ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​។ បន្ទាប់​ពី​គាត់​មាន​បញ្ហា​ឈឺ​នៅ​ក្នុង​ទ្រូង​។ ហើយ​ក្រោយមក​ភ្នាក់ងារ​របស់​គាត់​បាន​ប្រកាស​ថា គាត់​ត្រូវ​ទទួល​ការ​វះកាត់​បេះដូង ដែល​មិន​បាន​គ្រោងទុក​៕

https://youtu.be/_aGhRmmxNso

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ