ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អ៊ិ​ន សុ​ភិន ធ្ងន់​.​ក​ហើយ ក្រោយ​ជន​បរទេស​​ម្នាក់​ចេញ​មុខ​ចោទប្រកាន់​រឿង​មិន​​បើក​លុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រឿងរ៉ាវ​ចោទប្រកាន់​ថា មិន​ព្រម​បើក​លុយកាក់​ឱ្យ​អ្នកសិល្បៈ ឬ​អ្នកធ្វើការ​ជាមួយ​ហាក់​ទៅ​ណា​មិន​ឆ្ងាយ​ពី​លោក អ៊ិ​ន សុ​ភិន សោះ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ចេញ​​មុខ​ចោទប្រកាន់​លោក អ៊ិ​ន សុ​ភិន ម្ចាស់​ផលិតកម្ម «​មហាហង្ស​» ថា

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ចោទប្រកាន់​ថា មិន​ព្រម​បើក​លុយកាក់​ឱ្យ​អ្នកសិល្បៈ ឬ​អ្នកធ្វើការ​ជាមួយ​ហាក់​ទៅ​ណា​មិន​ឆ្ងាយ​ពី​លោក អ៊ិ​ន សុ​ភិន សោះ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​ចេញ​​មុខ​ចោទប្រកាន់​លោក អ៊ិ​ន សុ​ភិន ម្ចាស់​ផលិតកម្ម «​មហាហង្ស​» ថា មិន​ព្រម​បើក​លុយ​ប្រាក់​ខែ ដែល​ជា​កម្លាំង​ពលកម្ម​របស់​ខ្លួន​ខំធ្វើការ​ឱ្យ​លោក​នោះ​ទេ​។ ហេតុការណ៍ នៃ​ការ​ចោទប្រកាន់​លោក អ៊ិ​ន សុ​ភិន ថា មិន​បាន​បើក​លុយ​ថ្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​ដល់​បុរស​ជា​ជនជាតិ​មួយ​រូប បាន​ផ្ទុះ​ឡើង​បង្ក​ជា​រលក​កំ​ដៅ និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ជា​ខ្លាំង​នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នេះ​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ Goalkeeper Coach Luis Fernado Vitorino បាន​បង្ហោះ​​សារ​រៀបរាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​របស់​ខ្លួន​ថា រូប​លោក​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម «​មហាហង្ស​» ដែល​គេ​ស្គាល់​ថា ជា​លោក អ៊ិ​ន សុ​ភិន មិន​ព្រម​បើក​ប្រាក់ខែ​ជូន ដោយ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​៣​ខែ​ទៅ​ហើយ ។

នេះ​បើ​តាម​ការ​បង្ហោះ​សំ​ណេ​រ​ជា​ភាសា​អង់គ្លេស​យ៉ាង​វែង​អន្លាយ​របស់​ជន​ជនជាតិ​បរទេស​ខាងលើ ដែល​ត្រូវ​បាន​បកប្រែ​ថា «​សួស្តី​មិត្តភក្តិ​ទាំងអស់​គ្នា ខ្ញុំ​ចង់​ចែករំលែក​ឱ្យ​ដឹង​ពី​ទុក្ខ​លំបាក​របស់ខ្ញុំ​ចំពោះ​មនុស្ស​ម្នាក់​ដែល​ហៅ​ខ្លួនឯង​ថា ជា​ជនជាតិ​ខ្មែរ​។ ខ្ញុំ​បាន​រស់នៅ​ប្រទេស​កម្ពុជា​ជាង ៦ ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​ពុំ​ធ្លាប់​មាន​បញ្ហា​ណាមួយ​សោះឡើយ ប៉ុន្តែ​នៅ​ឆ្នាំ​មុន​នេះ ខ្ញុំ​បាន​ធ្វើការ​ជា​គ្រូបង្វឹក​ដល់​ក្រុមបាល់ទាត់ «​មហាហង្ស​» ហើយ​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា អ៊ិ​ន សុ​ភិន បាន​សន្យា​ថា​នឹង​បង់​លុយ​ប្រាក់ខែ​ឱ្យ​ខ្ញុំ​។ ខ្ញុំ​បាន​ធ្វើការ​ជា​រៀងរាល់ថ្ងៃ មិន​ដែល​ខកខាន​ការ​បង្ហាត់​ម្តងណា​ឡើយ ហើយ​រយៈពេល ៣ ខែ​ដែល​បាន​ធ្វើការ គឺ​ខ្ញុំ​មិន​ទទួល​បាន​ប្រាក់ខែ​សោះឡើយ ទាំង​ដែល​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​ជា​ជនបរទេស គឺ​មិន​មាន​វិធី​ផ្សេង​អាច​រក​ប្រាក់​បាន​ឡើយ​។

បើ​តាម​សំ​ណេ​រ​ដដែល​ខាងលើ​បន្ត​ថា ខ្ញុំ​ពិតជា​ពិបាក​ចិត្តជា​ខ្លាំង ដែល​រឿង​នេះ​បាន​កើតឡើង​ក្នុង​ជីវិត​ខ្ញុំ​។ ខ្ញុំ​មាន​ឪពុក​ម្នាក់​ដែល​មាន​ជំងឺ និង​ប្រពន្ធ​ដែល​ត្រូវការ​ថ្នាំ​ជា​ប្រចាំ ហើយ​ខ្ញុំ​ពិតជា​ត្រូវការ​ប្រាក់ខែ​នេះ​ណាស់ មាន​អ្នក​ណា​អាច​ជួយ​ខ្ញុំ​បាន​ទេ លោក អ៊ិ​ន សុ​ភិន បាន​សន្យា​ថា ត្រឹម​២​ខែ និង​បង់លុយ​ប្រាក់ខែ​ចំនួន​៣​ខែ​នោះ​ឱ្យ​ខ្ញុំ​។ តែ​មិនឃើញ ហេតុ​ដូចនេះ​សូម​ប្រយ័ត្ន​ចំពោះ​បុគ្គល​រូប​នេះ​។ ហើយ​បើសិន​មាន​នរណា​អាច​ជួយ​ខ្ញុំ​ឱ្យ​លោក អ៊ិ​ន សុ​ភិន សង​លុយ​ខ្ញុំ​បាន សូម​ប្រាប់​ឱ្យ​ខ្ញុំ​ដឹងផង​។ គ្មាន​លុយ​បង់​ប្រាក់ខែ​ឱ្យ​ខ្ញុំ ទាំង​ដែល​ខ្ញុំ​រង់ចាំ​ដល់​ទៅ​ជាង​៤​ខែ​! លោក​មិន​សក្តិ​សមជា​មនុស្ស​តំណាង​ខ្មែរ​នោះ​ឡើយ​។

ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក អ៊ិ​ន សុ​ភិន បាន​បដិសេធ​ទាំងស្រុង ដោយ​លោក​ពោល​ពាក្យ​ថា លោក​មិន​បាន​បោ​.​ក​ប្រាស់​ជនជាតិ​បរទេស​ម្នាក់​នោះ​ឡើយ​។ ព្រម​ជាមួយ​គ្នា​នោះ ម្ចាស់​ផលិតកម្ម «​មហាហង្ស​» នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នេះ​បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រកាស​ឱ្យ​មហាជន​ជួយ​លោក​ផ្តល់​ព័ត៌មាន​អំពី​ជនបរទេស​ខាងលើ​។

លោក អ៊ិ​ន សុ​ភិន បាន​សរសេរ​សំ​ណេ​រដែ​ល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា « ខ្ញុំ​សូម​ប្រកាស​ថា ជនបរទេស​​ម្នាក់​នេះ ចូល​ចិត្ត​មក​រំខាន​ក្នុង​ការងារ​របស់ខ្ញុំ ហើយ​សូម​បញ្ជាក់​ថា វា​ជា​ជនបរទេស​ម្នាក់​បាន​​បោ​.​ក​ប្រាស់​សេចក្ដី​ទុកចិត្ត​របស់​ក្រុមការងារ ហើយ​ក៏​គ្មាន​អ្វី​ពាក់​ព​ន្ធ័​នឹ​រឿង​លុយកាក់​ដែរ យើង​បាន​ហៅ​ជន​នេះ​មក​ជួប Police ដែរ តែ​វា​មិន​ចូល​មក​ជួប​ទេ បើ​ជួប​ជនបរទេស​នេះ កន្លែង​ណា សូម​ជួយ​ផ្ដល់​ព័ត៌មាន​មក Telegram 012 222 114 កំពុង​តែ​រកមុខ​ផង សូម​អរគុណ »​។

ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​ទាំង​ជន​ជាតិ​ខ្មែរ និង​ជនជាតិ​បរទេស ដោយ​ខ្លះ​កាន់​បញ្ចេញមតិ​ឱ្យ​លោក អ៊ិ​ន សុ​ភិន សង​លុយ​ទៅ​ជនបរទេស​នោះ​ទៅ ហើយ​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា រូប​គាត់​មិន​ហ៊ាន សន្និដ្ឋាន​ថា ខាង​ណា​ខុស​ណា​ត្រូវ​ទេ ព្រោះ​យើង​មិន​ច្បាស់​ជាង​សាមីខ្លួន​គេ​ទេ យើង​មិនមែន​មនុស្ស នៅ​ក្នុង​សាច់​រឿង​នឹង តែ​ខ្លះ​ក៏​ស្តីបន្ទោស​លោក អ៊ិ​ន សុ​ភិន ថា មាន​ចេតនា​គេចវេស​មិន​ដោះស្រាយ​លុយកាក់​ឱ្យ​ជនបរទេស​នោះ ហើយ​ថែម​ទាំង​ប្លុក​ឆាត​ជាមួយ​អ្នកចោទ​ប្រកាន់​លោក​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ