ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ​អនុញ្ញាតឱ្យម្ចាស់មេដាយមាស​ពិភពលោក​ ចូលជួប​សម្ដែង​ការ​គួ​សម និង​ប្រគល់​​ប្រាក់​​រង្វាន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩​ ធ្នូ ស​ម្ដេ​ច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​កីឡាករ​​សុខ ចាន់​មាន ជា​​ម្ចាស់​មេដាយមាស​ លំដាប់ថ្នាក់​ពិភពលោក ​ប្រភេទ​កីឡា​ប៉េតង់ និង​ប្រតិភូ​កីឡា​ទាំង​អស់ ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ចូល​​ជួប​សម្ដែង​ការ​គួ​សម និង​ប្រគល់​ប្រាក់​រង្វាន់ ​។

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩​ ធ្នូ ស​ម្ដេ​ច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតឱ្យ​កីឡាករ​​សុខ ចាន់​មាន ជា​​ម្ចាស់​មេដាយមាស​ លំដាប់ថ្នាក់​ពិភពលោក ​ប្រភេទ​កីឡា​ប៉េតង់ និង​ប្រតិភូ​កីឡា​ទាំង​អស់ ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ចូល​​ជួប​សម្ដែង​ការ​គួ​សម និង​ប្រគល់​ប្រាក់​រង្វាន់ ​។

លោក​វ៉ា​ត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​​កម្ពុជា​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​​ថា កីឡាករ​​​សុខ ចាន់​មាន ជា​​ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោកឆ្នាំ​២០១៦​ ក្រៅពី​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​មាន​ចែង​នៅ​ក្នុង​អនុ​ក្រិ​ត្យ​ចំនួន​១២០​លាន​រៀលហើយ ត្រូវ​បាន​សម្ដេច​ផ្ដល់​នូវ​ប្រាក់​រង្វាន់​ផ្ទាល់ខ្លួន​របស់​សម្ដេច​​ បន្ថែម​ពីលើ​ចំនួន​១​ម៉ឺន​ដុល្លារ​​ទៀត ។

ហើយ​នៅ​ក្នុង​នោះ សម្ដេច​ក៏​បាន​ប្រកាស​ដំ​ឡើង​ឋានន្តរ​ស័​ក្ដិ ពី​​ស័ក្ដិ​៣​ឡើង ​ទៅ​ដល់​ស័ក្ដិ​៤ ។ មិនតែប៉ុណ្ណោះ​ ប្រសិនបើ​កីឡាករ សុខ ចាន់​មាន ​ឈ្នះ​មេដាយមាស​ម្ដងទៀត​ នឹង​​ធ្វើការដំឡើង​ដល់​ស័​ក្ដិ​៥​តែ​ម្ដង ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​គ្រូបង្វឹកក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​រាជរ​ដ្ឋា​ភិ​បាល​១២០​លាន​រៀល​ ស្មើ​និង​កីឡាករ​ជ័យ​លា​ភី​​ដែរ ហើយ​សម្ដេច​តេ​ជោ​ បាន​ផ្ដល់​ប្រាក់​រង្វាន់​ផ្ទាល់ខ្លួន​ លើកទឹកចិត្ត​បន្ថែម​៣​ពាន់​ដុល្លារ និង​ថ្នាក់ដឹកនាំ​២​ពាន់​ដុល្លារ ចំណែក​កីឡា​​៣​រូប​ទៀត​ ដែល​មិន​ទទួល​បាន​មេដាយ ​ក្នុង​មួយ​នាក់​១​ពាន់​ដុល្លារ ​។

កីឡាករ​សុខ ចាន់​មាន​ ដែល​ដណ្ដើម​បាន​​មេដាយមាស​ពិភពលោក​ លើ​ប្រភេទ​កីឡា​ប៉េតង់​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​ នា​ពេល​នេះ គេ​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​ឈ្នះ​កីឡាករ​បារាំង​ នៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ។​

គួ​រំលឹក​​ថា ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ប៉េតង់​​កម្រិត​ពិភព​លោ​ឆ្នាំ​២០១៦ ​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​លើក​នេះ​ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១ ​ដល់​ថ្ងៃ​ទី​៤ ​ធ្នូ ដែល​មាន​បណ្ដា​ប្រទេស​ចំនួន​៤៧​ចូលរួម ប្រកួត​លើ​វិញ្ញាសា​ចំនួន​២​ គឺ​ប្រកួត​វាយ​យក​ពិន្ទុ​ និង​ប្រកួត​៣​នាក់​ទល់​នឹង​​៣​នាក់​ ។​

នេះ​គឺជា​មោទន​ភាព​ថ្មី​មួយទៀត​ ដែល​កីឡាករ​សុខ ចាន់​មាន ​នាំ​មក​នូវ​មហា​កិត្តិ​យស​យ៉ាង​ធំធេង​ មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​យើង​បន្ទាប់​ពី​វិ​រៈ​កីឡា​កីឡាការិនី កែរ ឡេ​ង ​ឈ្នះ​មេ​ដាយ​មាស​ពិភពលោក ​លើ​ប្រភេទ​កីឡា​ប៉េតង់ ប្រកួត​វិញ្ញាសា​វាយ យក​ពិន្ទុ​នៅ​ប្រទេស​ថៃ ​កាលពី​ឆ្នាំ​២០១៥ ។