ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​សម្ពាធ​រុ​ស្ស៊ី​ក្នុង​កិច្ចប្រជុំ​កំពូល G20 និង​ព្រមាន​ចិន​កុំ​ឱ្យ​គាំទ្រ​សង្គ្រាម​រុ​ស្ស៊ី

1 ឆ្នាំ មុន

អាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នឹង​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រទេស G20 នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ឲ្យ​

អាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​នឹង​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រទេស G20 នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ឲ្យ​ដាក់​សម្ពាធ​លើ​រុ​ស្ស៊ី ដើម្បី​គាំទ្រ​ដល់​កិច្ច​ប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​បើកផ្លូវ​សមុទ្រ​ឡើង​វិញ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​ធ្វើការ​ព្រមាន​ជា​ថ្មី​ម្តងទៀត​ដល់​ចិន​ដើម្បី​កុំ​ឲ្យ​គាំទ្រ​សង្គ្រាម​របស់​រុ​ស្ស៊ី​។

លោក Antony Blinken ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G20 ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី ៨ នៅ​កោះ Bali ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នោះ លោក​នឹង​ជួប​ពិភាក្សា​គ្នា​ជា​លើក​ដំបូង​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yo ប៉ុន្តែ​មិន​មានការ​រំពឹង​ថា​លោក​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី Sergey Lavrov នោះ​ទេ​។

លោក Ramin Toloui ជំនួយការ​រដ្ឋមន្ត្រី​ការ​បរទេស​សម្រាប់​កិច្ចការ​សេដ្ឋកិច្ច និង​ជំនួយ​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា លោក Blinken នឹង​លើក​ឡើង​ពី​បញ្ហា​សន្តិសុខ​ថាមពល និង​ការ​ផ្តួចផ្តើម​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​អាហារ និង​ជី​របស់​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​ត្រឡប់​ទៅ​កាន់​ទីផ្សារ​ពិភពលោក​វិញ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក Daniel Kritenbrink មន្ត្រី​ការទូត​ជាន់ខ្ពស់​សម្រាប់​កិច្ចការ​អាស៊ី​បាន​និយាយ​ថា លោក​រំពឹង​ថា នឹង​មានការ​ផ្លាស់​ប្តូរ​ដោយ​ស្មោះត្រង់​នៅ​ក្នុង​ការ​ពិភាក្សា​របស់​លោក Antony Blinken ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន Wang Yi ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​៕ យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ