ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិភាក្សា​​ស្តី​អំពីការ​​មិនទុកចិត្ត​​ប្រឆាំង​លោក​អាប់ភីស៊ីត ​​ចាប់​ផ្តើម​​ធ្វើ

15 ឆ្នាំ មុន

គេហទំព័រ MCOT របស់ថៃ​​ផ្សាយជា​ភាសា​អង់គ្លេស​​​នៅថ្ងៃទី​​​១៥ ​​​​ឱ្យ​​ដឹង​ថា ការ​ពិភាក្សា​​អំពី​ការ​មិន​​ទុកចិត្ត​​រយៈ​ពេល​​​​៣ថ្ងៃ​ប្រឆាំង​​​លោក​នាយករដ្ឋ​មន្ត្រី​​អាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​​និង​សមាជិក​គណៈរដ្ឋ​មន្ត្រី​​របស់លោក​៩រូបទៀត ​ចំពោះ​​​ការ​ចោទប្រកាន់ពី​បរាជ័យ​​ក្នុងការ​គ្រប់​គ្រង​​ប្រទេស និង​​ការ​គ្រប់គ្រង​​អំពើ​ពុករលួយ​​បានចាប់ផ្តើម​​កាលពីព្រឹកថ្ងៃទី​​​១៥ មីនា ​ហើយ​​ការ​បោះឆ្នោត​​ពីការ​មិនទុក​ចិត្ត​នឹង​ត្រូវធ្វើឡើង​​នៅថ្ងៃទី​​១៨ មីនា ខាង​មុខនេះ ។ ការ​ចាប់​​ផ្តើម​ពិភាក្សា​​នេះ​ដឹក​នាំ​ដោយ​​លោក Mingkwan Saengsuwan សមាជិ​សភាគណ​បក្ស​​​ភឿថៃ ។​

ការពិភាក្សា​​​អំពី​ការ​មិនទុកចិត្ត​​នេះ​ធ្វើឡើង​​សំដៅ​លើការ​ចោទប្រកាន់​អំពី​​បរាជ័យ​​របស់​រដ្ឋាភិបាល​​លោកអាប់ភីស៊ីត ក្នុងការ​​គ្រប់គ្រង​​​ប្រទេស និង​ពីបទ​​ជាប់ពាក់ព័ន្ធ​​ជាមួយ​​អំពើ​ពុករលួយ ហើយ​ក្នុង​​​នោះ​រដ្ឋាភិបាល​​របស់​លោក​អាប់ភីស៊ីត​ ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​​​ពីបទ​រំលោភ​​អំណាច​ផងដែរ ​ដោយ​ការ​ដាក់​​ឱ្យប្រើប្រាស់​​ច្បាប់​សន្តិសុខពិសេស​​ក្នុងគ្រា​មិនចាំបាច់ ដែល​​រឹត​បន្តឹង​​​សេរីភាព និង​សិទ្ធិ​មនុស្ស ។ រដ្ឋ​មន្ត្រី​​៨រូប​​របស់លោកនាយករដ្ឋមន្ត្រី​​​អាប់​ភីស៊ីត ​​រងការ​ចោទប្រកាន់​​ពីបទ​ពុករលួយ​ផង​ដែរ ។ ​ក្នុង​ការ​ពិភាក្សា​នា​​​ថ្ងៃ​ដំបូង​ គណបក្ស​​​ភឿ​ថៃ​​ផ្តោតទៅលើក្រសួង​​ពាណិជ្ជ​កម្ម និងការ​​បរា​ជ័យ​​​របស់​ក្រសួង​នេះ​ក្នុងការ​ដោះស្រាយ​​​បញ្ហា​​ការ​ឡើង​​ថ្លៃ ​ប្រេង​ដូង និង​ការ​ខ្វះ​ខាត​​ប្រេង​ដូង។
រដ្ឋ​មន្ត្រី​​ទាំង​៩រូប មានទាំង​លោកស៊ូថេប ធឿក ស៊ូបាន់ ឧបនាយករដ្ឋ​មន្ត្រី​​ផង​ នឹង​ប្រឈម​មុខ​ការ​​បាត់បង់​តំណែង ៕​