ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​បំបាំងកាយ F-35A ជំនាន់​ទី៥​ អា​មេ​រិ​ក​​ទៅ​ដល់​កូរ៉េ​ខាងត្បូង​ ដើម្បី​ចូលរួម​សមយុទ្ធ

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ យន្តហោះ​បំបាំងកាយ F-35A របស់​អា​មេ​រិ​កបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង

កូរ៉េ​ខាងត្បូង ៖ យន្តហោះ​បំបាំងកាយ F-35A របស់​អា​មេ​រិ​កបាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ ទី ៥​ កក្កដា​ម្សិលមិញ​នេះ ខណៈ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​គ្រោង​បង្កើន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា ដើម្បី​ដំឡើង​សាច់ដុំ​ដាក់​កូរ៉េ​ខាងជើង​។

ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​ត្រូវ​បាន​កាត់​បន្ថយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ការទូត​ជាមួយ​កូរ៉េ​ខាងជើង និង​ក្រោយមក​ដោយសារ​ការ​ផ្ទុះ​រាតត្បាត​កូ​វី​ដ ១៩​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ លោក Yoon Suk-yeol ដែល​ទើប​ឡើង​កាន់​តំណែង​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ បាន​ព្យាយាម​បង្កើន​ការ​បង្ហាញ​ពី​អំណាច​យោធា​រួម​គ្នា​ជាមួយ​អា​មេ​រិ​ក រួម​មានការ​ធ្វើ​សមយុទ្ធ ដើម្បី​ទប់ទល់​នឹង​ការ​បា​.​ញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​ដង​ពី​សំណាក់​កូរ៉េ​ខាងជើង​ក្នុងឆ្នាំនេះ​។

កូរ៉េ​ខាងជើង​ក៏​ទំនងជា​នឹង​កំពុង​រៀបចំ​បា​.​ញ់​សាកល្បង​អា​វុ​.​ធ​នុយក្លេអ៊ែរ​ជា​លើក​ដំបូង​ផង​ដែរ​ចាប់តាំងពី​ឆ្នាំ ២០១៧​មក​។

យន្តហោះ​ចម្បាំង F-35A របស់​អា​មេ​រិ​ក​ចំនួន ៦​គ្រឿង​នឹង​នៅ​កូរ៉េ​ខាងត្បូង​រយៈពេល ១០​ថ្ងៃ​។ នេះ​បើ​យោង​តាម​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​និយាយ​ក្នុង​សេចក្តី​ប្រកាស​។

ក្រសួង​បញ្ជាក់​ថា «​គោលបំណង​នៃ​ការ​ដាក់​ពង្រាយ​នេះ​គឺ​ដើម្បី​បង្ហាញ​សាច់ដុំ និង​ជំហរ​ការពារ​រួម​គ្នា​នៃ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង ខណៈ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អន្តរ​ប្រតិបត្តិការ​រវាង​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក​»។

អ្នកនាំពាក្យ​កងកម្លាំង​អា​មេ​រិ​ក​កូរ៉េ (USFK) និយាយ​ថា វា​គឺជា​ការ​ដាក់​ពង្រាយ​ជា​សាធារណៈ​លើក​ដំបូង​នូវ​យន្តហោះ​ចម្បាំង​ជំនាន់​ទី ៥​ទៅ​កាន់​កូរ៉េ​ខាងត្បូង ចាប់តាំងពី​ខែធ្នូ ឆ្នាំ ២០១៧​មក​។

សូម​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង​បាន​ទិញ​យន្តហោះ​ចម្បាំង F-35A ចំនួន ៤០​គ្រឿង ពី​សហរដ្ឋអាមេរិក និង​កំពុង​រក​ទិញ​ចំនួន ២០​គ្រឿង​បន្ថែម​ទៀត​។ F-35 របស់​កូរ៉េ​ខាងត្បូង​ក៏​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​រួម​គ្នា​នោះ​ផង​ដែរ​។

របប​កុ​ម្មុ​យ​និ​ស្ត​កូរ៉េ​ខាងជើង​តែង​ថ្កោលទោស​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េ​ខាងត្បូង និង​អា​មេ​រិ​ក ព្រមទាំង​ការ​ទិញ​អា​វុ​.​ធ​របស់​កូរ៉េ​ខាងត្បូង​ថា​ជា​គោលនយោបាយ​អរិភាព និង​ហៅ​សមយុទ្ធ​នោះ​ថា​ជា​ការ​ត្រៀមខ្លួន​ដើម្បី​ផ្តួលរំលំ​កូរ៉េ​ខាងជើង​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ