ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​រក​ឃើញ​បារី​៥៥៥​ក្លែងក្លាយ​៣៦​សុង ក្នុងផ្ទះ​លក់​ភេសជ្ជៈ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ធ្នូ បាន​អនុវត្ត​ដីកាឆែកឆេរ ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ យីហោ ប៉ូ​ឡូ

ខេត្តកណ្ដាល ៖ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ធ្នូ  បាន​អនុវត្ត​ដីកាឆែកឆេរ ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ យីហោ ប៉ូ​ឡូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល  ដោយ​បាន​រក​ឃើញ បារី​៥៥៥ ក្លែងក្លាយ​ចំនួន​៣៦​សុង និង​៦​កញ្ចប់ ។

លោក​ឧត្ដមសេនីយ៍ត្រី ឈឿ​ន សុចិត្រ ស្នងការ​រង នគរបាល​ខេត្តកណ្ដាល បានឱ្យ​ដឹង​ថា ការ​ឆែកឆេរ នេះ​គឺ​ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត និង​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស មានការ​ចូលរួម​ពី​លោក​មេធាវី ចាប កែវ តំណាង​ឲ្យ​ក្រុមហ៊ុន BAT (​ម្ចាស់​ដើមបណ្តឹង​)​។

កម្លាំង​ចម្រុះ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ប​ឆែកឆេរ​ទីតាំង​ខាងលើ ចាប់​យក​បារី​៥៥៥​ក្លែងក្លាយ​ចំនួន​៣៦ សុង និង​៦​កញ្ចប់ នៅ​ក្នុងផ្ទះ​លក់ដូរ ជនសង្ស័យ​។ ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​នាំ​មក​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​សាកសួរ​បន្ត និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕