ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​អណ្ដែត​តាម​ទឹកទន្លេ​សាប ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស​.​ព​អណ្ដែត​ទឹក​តាម​ដង​ទន្លេសាប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស​.​ព​អណ្ដែត​ទឹក​តាម​ដង​ទន្លេសាប បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែកក្កដា​ឆ្នាំ​២០២២ ស្ថិត​នៅ​ក្រុម​ទី​៩​ភូមិ​១ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បងប្អូន​ប្រជា​នេសាទ​ខ្មែរ​-​អ៊ិ​ស្លា​ម បាន​ប្រទះ​ឃើញ​ស​.​ព​អណ្ដែត​ទឹក​នៅ​ម្ដុំ​គល់​ស្ពាន​ជ្រោយចង្វារ ក្រោយមក​ចេះ​តែ​រសាត់​តាម​ខ្យល់​ចូល​មក បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ ទាក់ទង​ទៅ​បងប្អូន​ខ្មែរ​-​អ៊ិ​ស្លា​ម ជួយ​ទាញ​យកស​.​ព​ចូល​មក​ខាង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។

គួរ​បញ្ជាក់​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​នេះ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ​ទេ ហើយ​ជន​រង​គ្រោះ​ស្លៀកខោ​ខូ​វ​ប៉ោយ និង​ពាក់អាវ​ផ្កា​។

បន្ទាប់​ពី​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស​.​ព​ជន​រង​គ្រោះ គឺ​ស្លា​.​ប់​ដោយសារ​លង់ទឹក ដែល​សង្ស័យ​ថា លោ​.​ត​ស​ម្លា​.​ប់​ខ្លួន​ពី​ស្ពាន​ជ្រោយចង្វារ​។ ក្រោយ​ពេល​ពិនិត្យ​រួច ជន​រង​គ្រោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ និង​ក្រុម​គ្រួសារ មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ