ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុងភ្នំពេញ សហការ​បង្ក្រាប​ករណី​កា.ប់​ប្លន់​រថយន្ត ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​រួម​គ្នា បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​រថយន្ត មិន​បាន​សម្រេច​)…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​រួម​គ្នា បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​ប្លន់​រថយន្ត មិន​បាន​សម្រេច​) កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច ផ្លូវ​អូរ​២ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា​នេះ​ថា ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក អ៊ិ​ន បូ​រ៉ា អគ្គស្នងការ​រង និង​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ក្រោយ​ទទួល​បាន​បទបញ្ជា​ផ្ទាល់ លោក​ឧត្តមសេនីយ៍ទោ ជាវ វិបុល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​បាន​០៣​នាក់ នា​យប់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្ទះសំណាក់​គ្មាន​ស្លាក​យីហោ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ចំណុច​មុខ ផ្ទះ​អ៊ិ​ន​ធឺ​ណេ​ត សង្កាត់ ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​កាលពី​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ ។

ជនសង្ស័យ​ទាំង​០៣​នាក់ ដែល​ត្រូវ​កម្លាំង​ជំនាញ​រួមដៃគ្នា​បង្ក្រាប​បាន​រួម​មាន ៖
១-​ឈ្មោះ សួន សា​រ៉ាត ភេទ​ប្រុស អាយុ ៤៣
២-​ឈ្មោះ ស្រូ​យ ស្រស់ ភេទ​ប្រុស​អាយុ ៤១
៣-​ឈ្មោះ យ៉ែ​ម លី​ហួរ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនសង្ស័យ​ទាំង​០៣ ធ្លាប់​ជាប់​ពន្ធនាគារ ។

បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រគល់​ជនសង្ស័យ​ទាំង​០៣​នាក់ ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ