ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូប្រកួត​ប្រដាល់​មិត្តភាព​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​សាច់ដុំពិសេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​១១ ធ្នូ ខាង​មុខ​នេះ មាន​រហូត​ដល់​ទៅ​៦​គូ​ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​ គឺ

រាជធានី​ភ្នំពេញ ៖ គូប្រកួត​ប្រដាល់​មិត្តភាព​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនស្រា​សាច់ដុំពិសេស​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​១១ ធ្នូ ខាង​មុខ​នេះ មាន​រហូត​ដល់​ទៅ​៦​គូ​ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​ គឺកីឡាករ សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។

គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្តែ​កន្លង​មក​មិន​ធ្លាប់​ជួប​គ្នា​ទេ ។ សុខ ចិន្ដា ជា​អ្នក​ប្រដាល់​ដែល​មាន​ស្នៀត​ដៃ និង​ស្នៀត​ជើងល្អប៉ុន្តែ​ការ​មក​ជួប​ជាមួយ​រិ​ទ្ធ មុន្នី លើក​នេះ​គេ​មិន​ហ៊ាន​សន្យា​ទុក​មុន​ថា​យ៉ាងណា​នោះ​ដែរ ព្រោះ​គូប្រកួត​មួយ​នេះ​ក៏​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែល​មាន​ថ្វីដៃ​ប្រកួត​មិន​អន់​ទេ រាប់​តាំងពី​ស្នៀត​កែង ជង្គង់ និង​ម៉ាត់​ឡើង​ទៅ ។ ទោះបីយ៉ាងណា កីឡាករ​រូប​នេះ​មិន​ចេះ​មើល​ស្រាល​លើ​គូប្រកួត​ឡើយ ជា​ពិសេស​ពេល​ជួប​គូប្រកួតដែល​មាន​សមត្ថភាព​ដូច​សុខ ចិន្តា នេះ​តែ​ម្ដង ។ ចាំ​មើល​គូ​នេះ​នរណា​នឹង​ក្លាយជា​អធិរាជនៅ​លើ​សង្វៀន?

ក្រៅពី​គូ​ដែល​ទស្សនិកជន​ចាប់អារម្មណ៍​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាងកីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ទៀត​ដូច​ជា​កីឡាករងឿ​ន វិចិត្រ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ មាឃ សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ។ កីឡាករ សិទ្ធ លី​ជា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង ខេត្ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ​ឡៅ រតនា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

កីឡាករ លី ហ៊ា​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ កន រិ​ទ្ធី មក​ពី​ក្លិប​នាគរាជ​គុន​ខ្មែរ និង​គូ​ចុង​ក្រោយ​កីឡាករ គជសារ ចាន់​រាជ មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុធា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​៕